» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 992 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608547 នាក់

ឆន សុវណ្ណ​រាជ សម្រេច​លុប​សារ​របស់ខ្លួន​បន្ទាប់ពី​បង្ហោះ​ឌឺដង​កា​រិះគន់​ពាក់​ព​ន្ធ័​បេក្ខជន​ទុំ សុវត្ថិ​!

 

​ភ្នំពេញ​៖ តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ បានសម្រេច​ចិត្ត លុប សារ​របស់ខ្លួន​ចេញ​បើ​ទោះ​លោក​បញ្ជាក់ថា​ការដែល​លោក​សរសេរ​នេះ​មិនបាន​ថាឱ្យ​មហាជន​រូប​ណា​ឡើយ ។​លោក ឆន សុវណ្ណ​រាជ​ដែលជា​ជឿ​ង​ថា​ជា​អ្នក​ដែលមាន​ចំណេ​ក​ទម្លាក​បេក្ខជន​ទុំ សុវត្ថិ​ជាម​យ​យ​អ្នកនាង​ឱក​សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​យ៉ាង​ចាក់​ដោត​ថា​«​ម្សិលមិញ​រវល់​ខ្លាំងណាស់​អ្នក​អើយ តែ​ឆ្លៀត​មក ឡាយ​កើប​លុយ​ជាមួយ​មេ​ស្រី​ខ្ញុំ​បានតែ​ប្រាំ មួយ​ម៉ោង​ក៏​រត់ចោល​គាត់​ដោយសារ​ធុ​រេ​ន រឿងរ៉ាវ​ព្យុះភ្លៀង​សត្វ​សាហាវ​យ៉ាងណា​ក៏​ពូ​រាជ​មិន​ចុះចាញ់ តែ​មក​ចាញ់​នឹង​ក្លិន​ធុ​រេ​ន​ហ្នឹង​តែម្តង​។ ស្បថ​យក​ពេលវេលា​ដ៏​មានតម្លៃ​របស់​អ្នក​មក​គិត​ចេញ​ជា​លុយ​កុំឱ្យ​យក​ពេលវេលា​របស់​អ្នក​ទៅ​គិត​ចេញ​ជា​សំរាម​ព្រោះ​ខួរក្បាល​យើង​មិនមែនជា​ធុងសំរាម​ទេ Happy and Smile ស្រឡាញ់​អ្នក​ទាំងអស់គ្នា I love you»​។​a chhon3 

​ជាការ​កត់សម្គាល់​ក្រោយ​សារ​ដែល​បង្កប់ន័យ​បែប​ចាក់​ដោត​នោះ​ត្រូវបាន​អ្នកលេង បណ្តាញ​សង្គម​ផ្ទុះ​ការវែកញែក និង​រិៈ​គន់​ដូច​រន្ទះ​ដល់​តារាចម្រៀង​រូបនេះ​ដែល​ធ្វើ​តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ បានសម្រេច​លុប​សារ​នោះ​ចេញ​តែម្តង​។​ការ​បង្ហោះ​សារ​របស់លោក ឆន សុវណ្ណ​រាជ ស្របពេល​ថ្មីៗ​នេះ​លោក​កំពុង​ទទួលរង​ការ​រិៈ​គន់​ពី​សំណាក់​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ដោយ​លោក​បានឱ្យ NO ដល់​បេក្ខជន​ប្រឡង​ចម្រៀង​នៅក្នុង​កម្មវិធី Cambodian Idol សប្តាហ៍​ទី​បួន​បេក្ខជន ទុំ សុវត្ថិ ដែល​បាន​លើកយក​បទ​ចម្រៀង​រប​ស់លោក ណុប បា​យ៉ា​រិ​ទ្ធ ដែលមាន​ចំណងជើង​ថា​«​ស្រឡាញ់​ស្ទើរ​លេប​»​មក​បកស្រាយ​បើ​ទោះ​គេ​មើលឃើញថា​បេក្ខជន​រូបនោះ​មាន​សំឡេង​ពីរោះ​ដែល​អាច​មានឱកាស​ឈានទៅ​វគ្គ​បន្ត​ក្តី ។

​បើ​ទោះ​បេក្ខជន ទុំ សុវត្ថិ ដែល​មកពី​ខេត្តស្ទឹងត្រែង​មិនបាន​ទទួលលទ្ធផល​ទៅ​វគ្គ​បន្តទៀត​ក្តី តែ​លោក​ទទួលបាន​ការលើក​ទឹកចិត្ត​ពី​សំណាក់​មហាជន​ជាច្រើន​ហើយ​ក្នុងនោះ​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ចេញមុខ​ជួយឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន ១០០០​ដុល្លារ ក្រុមហ៊ុន ម៉ា​ដា​ត​ស្អាត​ក៏បាន​ជួយ​ជា​ទឹកប្រាក់​ចំនួន ១០០០​ដុល្លារ​សម្រាប់​លើកទឹកចិត្ត ជាមួយនឹង​ការផ្តល់​ឱកាស​ការងារ​ដល់ ទុំ សុវត្ថិ បន្ថែមទៀត ខណៈ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក ខាន់ ជេ​ម​ស៍ និង​អ្នក​អ្នកនិពន្ធ​ឯករាជ្យ​ម្នាក់​អះអាងថា​នឹង​ជួយ​ធ្វើ​បទ​ចម្រៀង​Original Song មួយ​បទ​ដល់ បេក្ខជន​រូបនេះ​ផងដែរ ។​

គួរ​បញ្ជាក់ថា បេក្ខជន​មកពី​ខេត្តស្ទឹងត្រែង វ័យ ២៦ ឆ្នាំ​រូបនេះ​បានជ្រើសរើស​យក​បទ “​ស្រលាញ់​ស្ទើរ​លេប​” មក​បកស្រាយ​ក្នុង​វគ្គ Judge Audition ប៉ុន្តែ​ជា​លទ្ធផល​មិនបាន​ឈានទៅ​វគ្គ​បន្ទាប់​នោះទេ ដោយសារតែ​ទទួលបាន Yes ពី​គណៈកម្មការ​តែ ២ រូប​ប៉ុណ្ណោះ​គឺ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​កញ្ញា លាង សុ​ផា​ឡែ​ន ខណៈ​ទទួលបាន No ពី​លោក ឆន សុវណ្ណ​រាជ និង ឱក សុគន្ធ​កញ្ញា ៕a chhon1 a chhon2 a chhon4 a chhon5