» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701458 នាក់

បាតុករ​ថៃ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ជាច្រើន​នាក់​រងរបួស និង​ត្រូវ​ចាប់ខ្លួន​

 


​ថៃ​៖ អំពើហិង្សា​បាន​ផ្ទុះឡើង​រវាង​ក្រុមបាតុករ និង​កម្លាំង​ប៉ូលីស​ថៃ​អំឡុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅក្បែរ​និ​វេស​ដ្ឋា​ន​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុង​ទីក្រុង​បាងកក នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស និង​ត្រូវ​ចាប់ខ្លួន​។​a brayut kill 

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​និយាយថា​៖ ថា ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​យុវជន​ប្រមាណ​១៥០០​នាក់ បាន​ជួបជុំគ្នា​នៅ​វិមាន​ជ័យជម្នះ​នាទី​ក្រុង​បាងកក​នៅ​ម៉ោង​បី​រសៀល ហើយក៏​ដង្ហែរ​ក្បួន​ទៅកាន់​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​១ ដែលជា​កង​អង្គរក្ស​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ​ថៃ​។ ក្រុម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ បានចាប់ផ្ដើម​កម្រើក​ស​កម្ម​ភាពជា​ថ្មី​នៅ​ចុង​សប្ដាហ៍​មុន​។ គោលដៅ​របស់​បាតុករ គឺ​និវេសនដ្ឋាន​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ ព្រោះ​មិន​ខុសពី​ការតវ៉ា​ឆ្នាំមុនៗ​ឡើយ ដោយ​ពួកគេ​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ លាលែង​ពី​តំណែង ដោយ​ចោទ​លោក​លើ​កំហុស​ជាច្រើន​ដូចជា​អំពើពុករលួយ អសមត្ថភាព​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​កូ​វីដ​-១៩ ជាដើម​។​

ក្រុម​ប៉ូលីស​បង្ក្រាប​កុបកម្ម​ប្រមាណ​ពីរពាន់​នាក់ ត្រូវបាន​ពង្រាយ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ដែល​តានតឹង ហើយ​រនាំង​ត្រូវ​បានដាក់​លើផ្លូវ​ដើម្បី​រារាំង​បាតុករ​ចូលទៅ​ក្បែរ​ផ្ទះ​លោក ប្រា​យុទ្ធ​។ អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​ម៉ោង​ប្រមាណ​៦​កន្លះ​ល្ងាច​រវាង​បាតុករ និង​ប៉ូលិស​។ ប៉ូលិស​ថៃ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​រថយន្ត​បាញ់​ទឹក​ដើម្បី​បំបែក​បាតុករ ដែល​បាន​ចោល​វត្ថុ​ជាច្រើន​ដាក់​ប៉ូលិស​វិញ​។ ប៉ូលិស​ថៃ ក៏​បាញ់​គ្រាប់​កៅស៊ូ​ជាច្រើន​ដែរ​។ ចំណែក​អ្នក​តវ៉ា​ជាច្រើន រងរបួស​ក្នុងការ​ប៉ះទង្គិច​នេះ ហើយ​មនុស្ស​ជាច្រើន​នាក់ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ចំពោះ​ការទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ លាលែង​ពី​តំណែង ជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​ការទាមទារ​សំខាន់ៗ​របស់​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន​។ ពួកគេ​ក៏​ទាមទារ​ឱ្យ​លុបចោល​រដ្ឋធម្មនុញ្ញ​តាក់តែង​ដោយ​យោធា​ដែល​រួមបញ្ចូល​ការកាត់បន្ថយ​អំណាច​ស្ដេច​ផងដែរ​។ ការនិយាយ​ប៉ះពាល់​ស្ថាប័ន​កំពូល​ថៃ នាំឱ្យ​មេដឹកនាំ​បាតុករ​ជាច្រើន ត្រូវ​ចោទប្រកាន់​ពីបទ​ប្រមាថ​ស្ដេច​ដែលជា​ទោស​ដ៏​ធ្ងន់ធ្ងរ​មួយ​៕a brayut demo2 

​