» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948585 នាក់

អសប​បង្កើន​ការងារ​ផ្នែក​សិទ្ធិមនុស្ស នៅ​ប្រទេស​ហ្វីលីពីន ក្នុង​រឿង​សង្គ្រាម​គ្រឿងញៀន​


​ប្រទេស​ហ្វីលីពីន​៖ ​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែតុលា​ប្រទេស​ហ្វីលីពីន​បាន​សន្យា ថា នឹង​សហការ​ជាមួយ​អង្គការសហប្រជាជាតិ​លើ​បញ្ហា​សិទ្ធិមនុស្ស បន្ទាប់ពី​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ បាន​ចងក្រង​ឯកសារ​ថា មាន​មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​គ្រឿងញៀន ដែល​ជនល្មើស​ត្រូវបាន​ប្រព្រឹត្ត​ដោយ “​និ​ទណ្ឌ​ភាព​”​។​ 

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​យោងតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃ​ពុធ​ទី​៦​តុលា អង្គការសហប្រជាជាតិ​នឹង​ផ្តល់ជំនួយ​បច្ចេកទេស ដើម្បី​ជួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដើម្បី​ធានាថា ការសម្លាប់​ដោយ​ខុសច្បាប់ និង​ការរំលោភ​ផ្សេងទៀត ត្រូវបាន​ស៊ើបអង្កេត និង​ចោទប្រកាន់ ។​a drug philipin 

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​អសប​( UN )​លោក​អេ​វ៉ាន​ហ្កា​ស្យៀ​( Evan Garcia) បាន​និយាយថា រដ្ឋាភិបាល​បានកំណត់​អត្តសញ្ញាណ​គម្រោង​សម្រាប់​កម្មវិធី​រួមគ្នា នៅក្នុង​វិស័យ​ពង្រឹង​យន្តការ​ស៊ើបអង្កេត និង​គណនេយ្យភាព ការបង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​សម្រាប់​នគរបាលជាតិ និង​ការចូល​រួមជាមួយ​សង្គម​ស៊ីវិល ។ ប៉ុន្តែ​ក្រុម​សកម្មជន បាន​និយាយថា ពួកគេ​ចង់​បង្កើត​យន្តការ​ស៊ើបអង្កេត​អន្តរជាតិ ។​​តែ​សម្រាប់​អ្នកនាំពាក្យ​របស់លោក​ឌុ​តឺ​តេ​( Duterte )​លោក​ហារី​រូ​ក​( Harry Roque) និយាយថា អ្វីដែល​លោក​ហៅថា “​ការអះអាង​ឡើងវិញ​អំពី​និ​ទណ្ឌ​ភាព​” នៅក្នុង​របាយការណ៍​នោះ​គ្មាន​មូលដ្ឋាន​ទេ ។​

​លោកស្រី Laila Matar នៃ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស បាន​បរិហារ​ពី​ភាពបរាជ័យ​រួម​របស់​រដ្ឋ​នានា ក្នុង​ការបើក​ការស៊ើបអង្កេត​អន្តរជាតិ ។​
​លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ទន្ទឹមនឹង​នេះដែរ វា​ច្បាស់​ណាស់​ថា លោក Duterte និង​កងកម្លាំង​ដែល​នៅ​ពីក្រោយ​យុទ្ធនាការ​ឃោរឃៅ​នេះ មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​” ។​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ កាលពី​ខែមិថុនា បាន​និយាយថា ប្រជាជន​រាប់ពាន់នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​គ្រឿងញៀន ចាប់តាំងពី​ពាក់កណ្តាល ឆ្នាំ​២០១៦ ចំពេល​ដែល «​មាន​និ​ទណ្ឌ​ភាព​» ចំពោះ​ប៉ូលិស និង​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា ដោយ​មន្ត្រីជាន់ខ្ពស់ ៕a drug philipin1