» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3314 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951869 នាក់

ករណី​លោក សំ ឬ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​បណ្តោយអោយ​ជន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ១​នាក់ ក្នុងចំណោម​៤​នាក់ រត់គេចខ្លួន​បាត់ ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មិនគួរ មើលរំលង​ទេ​!

 

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ទាំង ៣ នាក់​ក្នុងចំណោម 4 នាក់​ពាក់ព័ន្ធ​និង​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​គំរប​ព្រៃឈើ​ឆ្នាំ​២០០២​នៅក្នុង​ស្រុក​ទឹកផុស ត្រូវបាន​វាយខ្នោះ​បញ្ជូនទៅ​ដាក់​ពន្ធ​នា គា​រហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​ឆ្នាំ ២០១៩​នេះ​ខណៈពេលដែល​លោក សំ ឬ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​បណ្ដោយ​ឲ្យ​ថៅកែ​ត្រាក់ទ័រ​ម្នាក់​រត់​រួច​ដោយ​ងាយៗ​ដោយ​មិន បាន​វាយខ្នោះ​។a kya1 

សមត្ថកិច្ច​ជំនាញ​ដែល​ខំ​ចុះទៅ​ចាប់​មាន ការខកចិត្ត​យ៉ាងខ្លាំង ដោយបាន​លើកឡើង​ថាបើ​នៅ​អង្គភាព របស់គាត់​វិញ អ្នក​ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់​រួ​ច្បាស់​ជា​ត្រូវ​មេ​ដក​បញ្ឈរជើង ឬ​អាច​ឈានដល់​ចាត់វិធានការ​ផ្លូវច្បាប់ ថែម ទៀតផង ។ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ជា​ថៅកែ​ត្រាក់ទ័​ម្នាក់​រត់​រួច​ខាងលើ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ប្រាប់​អ្នក កាសែត​ថា​៖ ពិត​ជាមាន​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន​មែន ដោយ​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស ។

លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា លោក​កំពុង​សហការ​ជាមួយនិង ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត ដើម្បី តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ត្រឡប់មកវិញ ដើម្បី​អនុវត្ត​ទោស​បន្ថែម ។ ចំណែក​ជនសង្ស័យ បីនាក់​ទៀត ដែលជា (​អ្នកក្រ​)​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យគេ​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ដាក់ពន្ធនាគារ​រួចហើយ​នៅ​ម៉ោង 10 ព្រឹក​ថ្ងៃទី 8 ខែ កញ្ញា ឆ្នាំ 2019 ។ ជុំវិញ​ករណី​ដែល​ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ត្រាក់ទ័រ និង​ជា​ថៅកែ​រត់​រួច​នោះ ត្រូវបាន​មហាជន​មើល ឃើញថា ប្រហែលជា​ការប្រើ​ល្បិចរ​បស់​មន្ត្រី​ជំនាញ​គ្រាប់​ល្ពៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស ដែលមាន​លោក សំ រិទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ជា​អ្នកអនុវត្ត​នីតិវិធី ជំនាញ​ផ្នែក​រៀបចំ​សំណុំ​ឯកសារ​រឿង​ព្រៃឈើ​ធ្វើការ​ដោះលែង ជា​ថ្នូរ​នឹង​លាភ​សក្ការ​:​ទើប​រត់​រួច​ស្រួលៗ​យ៉ាងនេះ ? ។​

​ករណីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជាពិសេស​,​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ គួរតែ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង ក្នុងការ​រំលោភបំពាន​ឈូសឆាយដី​របស់​រដ្ឋ និង​អ្នក​ដែល​ឃុបឃិត​ធ្វើអោយ​ជនល្មើស​រត់​រួច​ដោយ​ងាយៗ​នោះ ។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០១៩ កំលាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នគរបាល​ស្រុក​ទឹកផុស និង នគរ បាល​ឃុំ​ជៀប បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស​ឈូសឆាយ​ដីព្រៃ​អត់​ច្បាប់​នៅ​ចំណុច នៅ​ភូមិ​កោះ​កណ្តាល ឃុំ​ជៀប ស្រុក​ទឹកផុស ។ ក្នុង​ង​នោះ​ផងដែរ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស ៤ នាក់ រួម​និង​វត្ថុតាង ត្រាក់ទ័រ​កង់​កៅស៊ូ​ចំនួន ០៣​គ្រឿង ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើនេះ លោក ថោង វ៉ាន់ វី​រ៉ា​វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក ថ្ងៃទី ១០ កញ្ញា ២០១៩ នេះ​បាន​ឆ្លើយ​ប្រាប់​និពន្ធ​នាយក​គេ ហ​ទំព័រ មាតុ​ភី​មិ តាម​ទូរស័ព្ទ​ថា សូម​សួរ​ទៅ​លោក សំ រិទ្ធី ផ្ទាល់​ទៅ​ទើប​ដឹង​ច្បាស់ ព្រោះ​លោក​ជាប់​ឡើងមក​ប្រជុំ​នៅ​ភ្នំ ពេញ ។ នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សំ រិទ្ធី លោក បាន​ឆ្លើយ​ប្រាប់ថា ករណីនេះ​ខាង​សមត្ថកិច្ច​លោក​គ្រាន់តែ​ជា អ្នកអនុវត្ត​នីតិវិធី​ជំនាញ សាកសួរ និង​កត់ត្រា​នូវ​កំណត់ហេតុ ពាក់​ពន្ធ​នឹង​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ តែប៉ុណ្ណោះ ឯការ​យាម​ការពារ​ជនសង្ស័យ ជា​សមត្ថកិច្ច​របស់ នគរបាល​ដែល​ដឹក​ជនល្មើស​យកមក​អោយ​លោក​សាកសួរ ។

ដូច្នេះ ជនសង្ស័យ​អាច​រត់គេច​រួចខ្លួន​គឺជា​ភារកិច្ច​របស់​នគរ បាល ព្រោះ​រូប​បំពេញការងារ​ទៅតាម​លក្ខន្តិក​:​មន្ត្រីរាជការ ត្រឹមត្រូវ ។ នៅពេល​សាក​សួរថា ខាង​ប៉ូលីស​ចោទថា ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ដោះលែង​ជា​ថ្នូរ​នឹង​លុយកាក់ យ៉ាង​ក្រាស់ក្រែល ? លោក សំ រិទ្ធី ហាក់​ច្រឡោត​ក្តៅ​ស្លឹក ត្រចៀក បែរជា​សួរ​មក​អ្នកកាសែត​វិញ​ថា តើ​ប៉ូលីស​១​ណា ជា អ្នក​ថា លោក​ជា​អ្នក​ដោះលែង​ជនសង្ស័យ​នោះ ? រួច​លោក រុញ​អោយទៅ​សួរ​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ទៅ ព្រោះ​កំណត់ហេតុ វត្ថុតាង​អ្វីៗ​របស់​នគរ​បាន​បញ្ជូន​អោយទៅ​អស់ ហើយ ។

លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីនេះ សូម​សួរ​ទៅ​លោក អៀ ប៊ុនធឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​? ។ នៅពេល​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ករណីនេះ លោក អៀ ប៊ុនធឿន បាន​បង្វែរ​អោយទៅ​សួរ​លោក ជន ថា​រិ​ទ្ធិ ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ។ លោក ជន ថា​រិ​ទ្ធិ បាន​បកស្រាយ​បំភ្លឺ​តាម ទូរស័ព្ទ​ថា ករណី​ខាងលើ​លោក​គ្រាន់តែ​ជា​អ្នកទទួល​របាយការណ៍​ទេ បើ​ចង់​ច្បាស់​សួរ​ទៅខាង នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត ?​។ តែបើ​តាម​លោក​ក្តាប់​ព័ត៌មាន​នេះ បាន​គឺ ការទទួលខុសត្រូវរ​បស់​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ទឹកផុស​ទាំងស្រុង ព្រោះ​ប៉ូលីស​បាន​បញ្ជូន ជនសង្ស័យ ទៅដល់​ក្នុង​ទីស្នាក់ការ​របស់​រដ្ឋបាល​ព្រៃឈើ​ចប់សព្វគ្រប់ ឯ នីតិវិធី​សាកសួរ​គឺ​ខាង​ជំនាញ​មេព្រៃ ជា​អ្នករៀបចំ​ឯកសារ​ពាក់ ព័ន្ធ ។

លោក​ស្នងការរង​បន្ថែមថា មិនមែន​ដូច​លោក សំ រិទ្ធី និយាយ​ឆ្លើយ​ដោះសារ​ទម្លាក់កំហុស​មក​លើ​ប៉ូលិស​បែបនេះ ទេ ! ព្រោះ​ក្នុងនាម​លោក សំ រិទ្ធី ក៏​ជា​នគរបាល​យុត្តិធម៌​ម្នាក់ ដែរ គាត់​ពិតជា​បានដឹង​ច្បាស់​ពី​នីតិវិធី​អនុវត្ត​ច្បាប់​ចំពោះ​ជន សង្ស័យ​ច្បាស់​ណាស់​។ បើតាម​លោក​ដឹង គឺ​នៅពេល​កំពុង​សាកសួរ​ទៅលើ​ជនសង្ស័យ គេ​បានឃើញ​ជនសង្ស័យ​ម្នាក់ ដែលជា​ថៅកែ​ត្រាក់ទ័រ ចេញមក​ខាងក្រៅ​និយាយ​ទូរស័ព្ទដៃ បាន ដូច្នេះ​បើតាម​និតិ​វិធី​សាកសួរ គេ​មិន​អនុញ្ញាតិ​អោយ​ជន សង្ស័យ​ដើរចេញ​ពី​កន្លែង​សាកសួរ និង ប្រើប្រាស់​ទូរស័ព្ទដៃ ជាដាច់ខាត ។ លោក​បន្តថា ជា​រើ​យៗ​ល្បី​យូរ​មកហើយ​រឿង មេព្រៃ​ដោះលែង​ជនសង្ស័យ​ដែលជា​អ្នកមាន​លុយ​នោះ ។ ករណីនេះ​សង្ឃឹមលើ លោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បើក​ការស៊ើបអង្កេត​ឡើង វិញ ផង​ទាន ! ៕ ដោយ : សុផល Tel:012953824a ky traca a ky traca1 a ky traca2 a ky trac3 a ky trac5 a kya