» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2376 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141558 នាក់

ក្រុមហ៊ុន​ធី​ង៉ា​ផ្តេកផ្តួល​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ឆ្លៀត​កាប់​ឈើ​លក់់​?


​ព្រះវិហារ ៖ ក្រុមហ៊ុន​ធី​ង៉ា អភិវឌ្ឍន៍​និង​ក្រោមលេស​វិនិយោគ​កំពុង​ប្រើ​រថយន្ត​យី​ឌុប​និង​រថយន្ត បា​កុង ដឹកជញ្ជូន​អនុផល​ព្រៃឈើ​«​ឈើមូល​»​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ព្រៃ​ឡង់ ព្រៃអង្គ​តែ​ន​ដែល​ស្ថិតក្នុង​ចំណុច​អូរ​ឡង់​តំបន់​4​និង​តំបន់​5 ភូមិ​ស្រែ​វាល​ឃុំ​រៀបរយ​ស្រុក​រវៀង ខេត្តព្រះវិហារ​ក្រោមលេស​ថា​មានច្បាប់​ពី​ក្រសួងកសិកម្ម​ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​សម្បទាន​ដី​សេដ្ឋកិច្ច ធ្វើការ​ឈូសឆាយដី​ក្នុង​អនុតំបន់ ៤ និង​អនុតំបន់​៥ ស្ថិតនៅក្នុង​ខេត្តព្រះវិហារ​១​សន្លឹក ដែល​ពុំបាន​កំណត់​ទំហំ​ដី​និង​ចំណុច​ទីតាំង​ព្រំប្រទល់​ច្បាស់លាស់​នោះទេ ។​a thy nga2 

​កន្លងមក​នាយ​ឧ​ត្ត​ម សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​រង​នៃ​កង​ទ​ព័​មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះបង្ក្រាប រឹបអូស​យក​ម​ធ្យោ​ប​សយ​យកមក​ដុតបំផ្លាញ​ចោល​ជា​បន្ដបន្ទាប់​ផងដែរ ។ ​ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ប្រទះឃើញ ក្រុមហ៊ុន​ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ​កំពុង​ប្រើ​រថយន្ដ​បា​កុង​ដែល​ត្រូវបាន​ហាមឃាត់​នេះ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ «​ឈើមូល​»​នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​បាន​យ៉ាង​រលូន​ទៅវិញ​។​

ការដឹកជញ្ជូន​ឈើ​នោះ​ត្រូវបាន​ប្រភព​ប្រាប់​ឱ្យដឹងថា​គេ​ដឹក​ឆ្លងកាត់​ស្រុក​សណ្តាន់​និង​ស្រុក​ប្រាសាទ សំបូរ​ឆ្ពោះ​មកកាន់ រោងចក្រ កែច្នៃ​ឈើ​មួយកន្លែង ដែលមាន​ឈ្មោះ​ឡាំង​សុង​ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង ឬ ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ដោយ​ផ្អែកលើ​លិខិត​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ធ្វើការ​ឈូសឆាយ​ក្នុង​អនុតំបន់​៤​និង​អនុតំបន់​៥​រូ​ច​ដាំ​ដុះ​ឱ្យ​បញ្ជ​ប់​ក្នុង​ឆ្នាំ​២០២០​។​តែ​ធាតុពិត​ក្រុមហ៊ុន​មិនបាន​ឈុ​ស​ឆាយ​ដាំ​ដុះ​ដូច​លិខិតស្នើរ​សុំ​អី​នោះទេ​មានតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ព្រៃ​ឡង់ ដែល​ស្ថិតនៅក្នុង​ស្រុក​រវៀង បើទោះបី រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​បញ្ចូល​ជា​ព្រៃអង្គ​តែ​ន​នោះ បាន​នឹង​កំពុងតែ​ទទួលរង​ការកាប់បំផ្លាញ​យ៉ាង​អាណាធិបតេយ្យ​ក្រោម​កណ្តាប់ដៃ​ក្រុមហ៊ុន ធី​ង៉ា យកទៅ​កែឆ្នៃ​ដោយ​គ្មាន​ការ​ទប់​ពី​សមត្ថកិច្ច​ឬ​ស្ថា​ប័ណ្ណ​ដែល​ពាក់ព័ន្ធ​ម្តងណា​ឡើយ​។​​សេច​ក្តី​រាយការណ៍​នេះ​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​មេកា​របស់​ក្រុមហ៊ុន​ធី​ង៉ា​បានទេ​ដោយសា​គ្មាន​លេខ​ទូរស័ព្ទ យើង​និង​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​។​a thy nga a thy nga1