វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4710 នាក់
ម្សិលមិញ 4407 នាក់
សរុប 15448082 នាក់
ភ្នំពេញ៖រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ ការចេញអនុក្រឹត្យចុះថ្ងៃទី១៥ ខែវច្ឆិកា ឆ្នាំ២០២៣ លុបឈ្មោះ លោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ គឺយោងតាមសំណើរដ្ឋមន្ត្រីក្រសួងកាពារជាតិ។
គេមិនដឹងថាតើលោកវរៈសេនីយ៍ទៀវម៉ារឌីមានកំហុសអ្វីខ្លះនោះទេ? តែសម្រាប់លោកឧត្ដមសេនីយត្រី អេង ហ៊ី ចំពោះមូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាលប្រើវិធានការក្ដៅលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺដោយសារតែ បុគ្គល ទៀវ ម៉ារឌី មិនគោរពច្បាប់ និងវិន័យ។លោក អេង ហ៊ី ឲ្យដឹងថា “ឧត្ដមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានរាយការណ៍មកតាមឋានានុក្រមសុំថ្នាក់លើដើម្បីសម្រេច”។ បន្ទាប់ពីទទួលបានការរាយកាណ៍ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល “ថ្នាក់លើក៏កាត់ឈ្មោះបុគ្គលនោះ (បុគ្គល ទៀវ ម៉ារឌី) ឱ្យមកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស”។
លោក អេង ហ៊ី បន្ថែមថា បន្ទាប់ពីកាត់ឈ្មោះឱ្យមកបំពេញការងារនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធងហត្ថ ប៉ុន្តែបុគ្គលនោះនៅតែមិនគោរពច្បាប់ស្ដីពីលក្ខខន្តិកនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថដដែល។ ពីព្រោះតែការមិនគោរពបទបញ្ជា និងវ័ន័យនេះហើយទើបរាជរដ្ឋាភិបាលលុបឈ្មោះតែចេញពីក្របខណ្ឌតែម្ដង។ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់វិធានការចំពើ មន្ត្រីដែលអសកម្មក្នុងការបំពេញការងារ មន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា លោកឧត្តមសេនីយ៍ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្សពួក៤រូបទៀត។ លោក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។,លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមជាមួយដៃគូរ៤នាក់ទៀត និងនគរបាលខេត្តព្រៃវែងចំនួន១១រូបជាដើមដែលប្រើប្រាសគ្រឿងញៀន។សូមបញ្ជាក់ដែថាកន្លងមកក្នុងអាណត្តិរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនមានកងរាជអាវុធហត្ថជាង១៩០នាក់ចេញពីក្របខណ្ឌរដ្ឋផងដែរ។