» ទូត​រុ​ស្ស៉ី នៅ​អសប ទទួលស្គាល់​ដោយ​ប្រយោល​ករណី​យ៍​កូរ៉េខាងជើង​បញ្ជូន​ទ​ព័​ជួយ​រុ​ស្ស៉ី​?​អាមេរិក​ថែម​ជំនួយ » អ្នកលេង​បណ្តាញ​សង្គម​មើលឃើញ លោក ទេព រិន្ទ​ដា​រ៉ូ ស័ក្ដិ​ជាង​ក្នុងការ​សម្ដែង​តួអង្គ​ជា​មា​ហា​ក្សត្រ​ស​ម័​ង​អង្គរ​ » រដ្ឋមន្ត្រីក្រសួង​ការងារ និង​ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅប្រទេស​កូរ៉េ » នគរបាល​បំបែកសំណុំរឿង​ធ្វើឃាត​សង្ឃ​មួយអង្គ​នៅ​ស្ពឺ​មូលហេតុ​គឺ​មកពី​ប្រច​ណ្ឌ័​ » ឥណ្ឌូណេ​ស៉ី ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក្នុងករណី​ពុករលួយ លើ​ការ​នាំចូល​ស្ករស » រឿង​បង្ក្រាប​បន​ល្បែង​អន​ឡាញ​នៅ​ផ្លូវជាតិ​លេខ​៣​បញ្ជូន​តែ​ចិន​២៥​នាក់ ប៉ុណ្ណោះ​មក​តុលាការ​ » ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា វៀតណាម កំពុងដំណើរការ​ឈូសឆាយ ដោយមាន​ការតាមដាន​ពី​ភាគី​វៀតណាម​ » ពលករខ្មែរដែលផុតសុពលភាពបណ្ណ័ការងារអាចបន្តរហូតដល់ឆ្នាំ២០២៧ » ចាប់បាន​គ្រឿងញៀន​ជាង ៣០០​គីឡូក្រាម និង​ជនជាតិ​ឡាវ​ម្នា​ក់ឡាន​ធុន​ត្រា​មួយ​ » ACU ពិនិត្យ និង​សម្រេច​លើ​ពាក្យបណ្តឹង ២៩ និង​មាន​មន្ត្រី​ជាង​៤០០​នាក់ បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែតុលា » តៃវ៉ាន់​បង្ហាញ​ផែនការ​ទប់ទល់​នឹង​ការបិទច្រក​សមុទ្រ​ដោយ​យោធា​ចិន​ដែល​អាច​កើតមាន » រឿង​កម្មករ​និង​ម្ចាស់​ឆ្កែ​សម្តេច​តេ​ជោ​អន្តរា​គម​ចៅក្រម​ស៉ើ​ប​សួរ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ចេញពី​ពន្ធនាគារ » នគរបាល ឆ្មក់​ចូល​ក្លឹប​កម្សាន្ត​ស្តា​ស៊ី​ធី​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​ជាង ១០០​នាក់​តែ​ចាប់​មិនបាន​ភស្តុ​ង​តាង​!? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អបអរសាទរ​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប » សម្តេចតេជោរំលឹកពីគុណបំណាច់ជួយកសាងរបសរាជជានិយម​គ្នុង​ព្រះ​រាជពិធី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការ​អភិសេគ​គ្រងរាជ្យ​ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហមុនី​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5019 នាក់

ម្សិលមិញ 4407 នាក់

សរុប 15448391 នាក់

តុលារ​ការដោះលែង​លោក​គង់​រ៉ៃ​យ៉ាប​ណ្តោះ​អាសន្ន​!

 

​ភ្នំពេញ​៖ លោក គង់ រ៉ៃ​យ៉ា​ដែល​ជាប់ចោទ​រឿង​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ព័ណ៌​ខ្មៅ និង​សថាប​ង្ក​ការ​ញុះ​ឲ្យ​មាន​ចល្លា​រចល​ញ​ង់​ត្រូវបាន​លោកស្រី អ៊ុក​រ៉េ​តគ​ន្ធា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​ប្រកាស​សាលក្រម​ដោយ​សម្រេច អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​តាម​ការស្នើរ​សុំ​ជា​បណ្តោះ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិការ ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​សាលក្រម​ដដែល​នោះ ក៏បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​ចូលខ្លួន​មកកាន់​តុលាការ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​ជំនុំជម្រះ​លើ​អង្គសេចក្តី​។​a kong riya 

​សូម​រំលឹកថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឯក ប៉ូ​លី​ហ្វីល កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ គង់ រ៉ៃ​យ៉ា ក្រោម​ការចោទប្រកាន់​ពាក់ព័ន្ធ នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​​យុវជន គង់ រ៉ៃ​យ៉ា និង​បក្ខពួក ៣​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពួកគេ​បាន​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ព័ណ៌​ខ្មៅ និង​ស ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ខ្លឹមសារ​ញុះញង់​ឲ្យ​មាន​កំហឹង​ឈឺចាប់ ដើម្បី​បំផុសបំផុល​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាត់ខ្លួន​យកទៅ​សាកសួរ សមត្ថកិច្ច​បានសម្រេច​ឲ្យ​មនុស្ស​៣​នាក់ ទៅផ្ទះ​វិញ​ដោយ​ទុក​តែ​ឈ្មោះ គង់ រ៉ៃ​យ៉ា ម្នាក់​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ​។​

​លោក​គង់​រី​យ៉ាដែលគេចាត់តុកថាជាអ្នកកែមឡីនិយម ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៨​ខែ ម្តង​រួចមកហើយ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​យុវជន​នេះ បានប្រកាស​ឲ្យ​មហាជន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌ តាម​បណ្ដាញ​សង្គម Facebook ជាមួយនឹង​រូបគេ កាលពី​ឆ្នាំ​២០១៥​។​លោក គង់ រ៉ៃ​យ៉ាង សរសេរថា​៖ «​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»៕a kong rya ley a kong rya1