វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5177 នាក់
ម្សិលមិញ 9706 នាក់
សរុប 14083420 នាក់
ភ្នំពេញ៖តុកត់ឆ្នោតវៀតណាមជាច្រើនកន្លែងរបស់ឈ្មោះចែលីកំពុងបើកដំណើរការយ៉ាងរលូនទោះក្នុងបរិបទកូរវីដ-១៩ក៏ដោយ អាជ្ញាធរមិនបង្ក្រាប។
ទីតាំងនោះស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ និងនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ និងនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។
មិនដឹងថាតើលោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករារួមទាំងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌបានតុងប៉ុន្មានពីចែលីនោះទេ ព្រោះទីតាំងកត់ឆ្នោតវៀតណាមនេះបើកដំណើងជាយូរមកហើយ ទោះក្នុងបរិបទកូរវីដ-១៩ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ ។
គួរបញ្ជាក់ផងដែរថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។តែមិនដឹងថាហេតុអីបានជាលោកអភិបាលខណ្ឌ៧មករាមិនធើ?៕