» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12154 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702325 នាក់

ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា មានតម្លៃ​៥០​ម៉ឺន​ដុល្លារ បន្ទាប់ពី​មាន​ពត៍​មាន​ថា​ទិញ​អាវុធ​

 


​ភ្នំពេញ​៖ ស្ថានទូត​ឥណ្ឌូណេស៊ី បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា ដែលមាន​តម្លៃ ៥០​ម៉ឺន​ដុល្លារ ដើម្បី​ពង្រឹង​សន្ដិសុខ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​ពិធី​ប្រគល់​-​ទទួល នេះ​ត្រូវបាន​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​បរិវេណ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​។a indo give gun 

​លោក​ឯកអគ្គរដ្ឋទូត Santo បានចាត់ទុក​ពិធី​ប្រគល់​-​ទទួល​ជំនួយ​នៅពេលនេះ​ដើម្បី​ពង្រឹងពង្រីក​ពូន​ជ្រំ​ទំនាក់ទំនង​យូរអង្វែង​រវាង​យោធា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​កម្ពុជា​។ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ឃើញ​ទំនាក់ទំនង​ដ៏​រឹងមាំ​បែបនេះ​បានផ្តល់​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការកើនឡើង​យ៉ាងសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​យើង​ក្នុង​វិស័យ​ផ្សេងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ យើង​មាន​កិត្តិយស​ដែល​បានធ្វើ​បែបនេះ​នៅពេលដែល​យើង​កំពុង​ប្រារព្ធ​ខួប ៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​របស់​យើង​»​។ ​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី Santo ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សន្តិសុខ​ទ្វេភាគី​នឹង​រួមចំណែក​ជា​វិជ្ជមាន​មិន​ត្រឹមតែ​ឆ្ពោះទៅរក​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​តំបន់​ទាំងមូល​ផងដែរ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​ផ្ដល់ជំនួយ​ផ្នែក​យោធា​នៅពេលនេះ នឹងធ្វើ​ឲ្យ​វិស័យ​យោធា​កម្ពុជា​កាន់តែ​រឹងមាំ និង​រីកចម្រើន ហើយនឹង​រួមចំណែក​ធ្វើ​ឲ្យ​ទំនាក់​ទំនាក់​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូណេស៊ី កាន់តែ​ប្រសើរឡើង​ថែមទៀត​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់​បាន​ឲ្យ​ដឹងថា ជំនួយ​ផ្នែក​យោធា​ដែល​ឥណ្ឌូណេស៊ី​ផ្ដល់ជូន​កម្ពុជា រួមមាន អាវុធ​វែង​ទំនើប ១៥០​ដើម​, អាវុធខ្លី​ចំនួន​២០​ដើម និង គ្រាប់​តូចធំ​ចំនួន​១០​ម៉ឺន​គ្រាប់​។

​សូមជម្រាបថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និង​កម្ពុជា ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ប៉ុន្តែ​ត្រូវបាន​ពង្រឹង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ជាង ៣.៩០០ នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​អ៊ុនតាក់​ក្នុង​ឆ្នាំ​១៩៩២-១៩៩៣​។

​នៅក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ កម្ពុជា​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​សម្ភារៈ​យោធា​មួយចំនួន​ដូចជា​ឧទ្ធម្ភាគចក្រ និង​អាវុធ​ធុន​ស្រាល​ដែល​ផលិត​ដោយ​ឥណ្ឌូណេស៊ី​។ នេះ​បើតាម​ការអះអាង​របស់​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi នៅក្នុង​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JCBC) កម្ពុជា​-​ឥណ្ឌូណេស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ទី​២១ សីហា​កន្លងទៅ​។ ការលើកឡើង​យ៉ាង​ដូច្នេះ​របស់លោក​ស្រី Retno Marsudi ត្រូវបាន​ប្រព័ន្ធ​សារព័ត៌មាន​ស៊ើបអង្កេត​ឥណ្ឌូណេស៊ី «Tempo» យកមក​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ សីហា​។​

​បើតាម Tempo ដោយសារតែ​កម្ពុជា​ចាប់អារម្មណ៍​ចង់​ទិញ​សម្ភារៈ​យោធា​ឥណ្ឌូណេស៊ី ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​បាន​អញ្ជើញ​តំណាង​កម្ពុជា​ទៅ​ទស្សនា​ឧស្សាហកម្ម​ផលិត​អាវុធ​ឥណ្ឌូណេស៊ី​នៅ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី PT PINDAD និង PT Dirgantara ព្រមទាំង​អញ្ជើញ​តំណាង​កម្ពុជា​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍ និង​វេទិកា​ការពារជាតិ​ឥណ្ឌូណេស៊ី​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខ​។ តែ​ករណី​យ៍​នេះ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក​ឈុំ សុជាតិ​បាន​ច្រានចោល​លើ​ព័ត៌មាន​នេះ​ដោយបាន​បញ្ជាក់​យ៉ាងខ្លី​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​២៦ សីហា​នេះ​ថា កម្ពុជា​គ្មាន​បាន​បញ្ជា​ទិញ ហើយក៏​គ្មាន​គម្រោង​ទិញ​សព្វាវុធ​ណាមួយ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៥ របស់​គណៈកម្មាធិការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JCBC) កម្ពុជា​-​ឥណ្ឌូណេស៊ី​នៅ​ទីក្រុង​ភ្នំពេញ ក្រសួងការបរទេស​ក​ម្ពុ​ជា​មិនបាន​លើកឡើង​អំពី​ចំណាប់អារម្មណ៍​ចង់​ទិញ​សម្ភារៈ​យោធា​ពី​ឥណ្ឌូណេស៊ី​ឡើយ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការពារជាតិ​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ប្រមុខ​ការទូត​កម្ពុជា​-​ឥណ្ឌូណេស៊ី​បាន​វាយតម្លៃ​ខ្ពស់ និង​បាន​អះអាង​ពី​ការបន្ត​ប្រាស្រ័យ​ទាក់ទង​គ្នា​រួមមាន​កិច្ចពិភាក្សា​រវាង​កងទ័ព​ជើងគោក ការធ្វើ​សមយុទ្ធ​រួមគ្នា និង​ការបណ្តុះបណ្តាល​ជំនាញ​ផ្នែក​បច្ចេកទេស​នានា​។​

សម្រាប់​យោធា​ឥណ្ឌូណេស៊ី​តែងតែ​ផ្តល់​ការហ្វឹកហ្វឺន​ដល់​អង្គភាព​ផ្សេងៗ​នៃ​កងយោធពល​ខេមរភូមិន្ទ រួមទាំង​កង​បញ្ជាការ​ពិសេស (​កងពលតូច​លេខ​៩១១) និង​ទីបញ្ជាការ​កង​អង្គរក្ស (BHQ)​។ កិច្ចសហប្រតិបត្តិការ​ទាំងនេះ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ដោយ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​យោធា​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​៕a indo give gun1 

 

​