» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3940 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668580 នាក់

លោក ស្រី ចំរើន អតីតដៃគូនយោបាយជាមួយអ្នកស្រីធីសុវណ្ណថាកំពុងត្រូវបានគេប្តឹងពី បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ

 

ភ្នំពេញ៖ លោក ស្រី ចំរើន អតីតសកម្មជននយោបាយល្បីឈ្មោះជាមួយអ្នកស្រីធីសុវណ្ណថាកាលពីឆ្ន២០១៦បច្ចប្បន្ននេះមានលេចរឿងអាស្រូវជាបន្តបន្ទាប់។លោកស្រីចំរើន កំពុងត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និង បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ”។a srey chomreun1

នេះបើយោងតាមពាក្យបណ្តឹងទៅកាន់តុលាការ និងលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ចុះថ្ងៃទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។លោក ស្រី ចំរើន ត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និង បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ” ដែលមានទីតាំងនៅផ្ទះលេខ A៦៨ ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
 
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា លោកស្រី ឃី រ៉េត និងលោកស្រី ម៉េង បុប្ជារ័ន្ន បានទិញអចលវត្ថុមួយកន្លែងផ្ទះលេខ៖ A68 នៅភូមិតាអិន សង្កាត់ស្ងោរ គម្រោងទី១០ ក្នុងខណ្ឌកំបូល ពីក្រុមហ៊ុន បុរីKP ម៉ន ដានី និងបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១២១៤០៤០៤-០៥២៤ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។  ឈ្មោះ ស្រី ចំរើន និងបក្សពួក បានលួចកាត់សោចូលទៅនៅក្នុងផ្ទះរបស់ពួកគាត់ម្តងជាពីរដង ហើយក្រោយម្តងទៀតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
 
គួរកត់សម្គាល់ថា ឈ្មោះ ស្រី ចំរើន កំពុងល្បីពីការប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងនោះ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានតុលាការចេញដីការឱ្យចូលខ្លួនម្តងរួចទៅហើយ បន្ទាប់ពីបុគ្គលរូបនេះជាប់ពាក្យបណ្តឹងពីលោក ស ប៊ុនថេង ដែលប្តឹងពីដំណើររឿង “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ឬ “ចេញសែកគ្មានសាច់ប្រាក់”។ មិនទាន់បានមួយខែផង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានតុលាការចេញដីការបង្គាប់“ឱ្យនាំខ្លួន” មួយទៀត បន្ទាប់ពីបុគ្គលរូបនេះគេចវេសចំនួន ៣លើកក្រោយជាប់បណ្តឹងពីអ្នកដទៃផ្សេងទៀតពីបទល្មើសព្រហ្មទណ្ឌ “ចេញសែកគ្មានសាច់ប្រាក់” ដូចគ្នានេះ។
 
លោក ស្រី ចំរើនអតីតតំណាង​ក្រុមនិស្សិត​ដើម្បី​យុត្តិធម៌​សង្គមកាលពីឆ្នាំ២០១៦ ក៏ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ទជាមួយលោកស្រីម៉ន ដានី ម្ចាស់ «បុរី KP ម៉ន ដានី» ដែលកំពុងជាប់ពន្ធនាគារដោយសារបណ្តឹងរាប់សិបពីប្រជាពលរដ្ឋ។ យោងតាមនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានឱ្យដឹងថា ពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត។ ក្នុងនោះ មានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន អតិថិជនរបស់ក្រុមហ៊ុនដែលបានបង់ប្រាក់ផ្តាច់ និងបង់រំលស់ផងដែរ។អង្កភាពកាសែតមាតុភូមិរង់ចាំការ ឆ្លើយបំភ្លឺពីលោក ស្រី ចំរើនពាក់ពន្ធ័ករណីយ៍នេះ រាល់ម៉ោងធ្វើការ៕a srey chom reun a srey chomreuna a srey chom reun2 a srey chom reun4 a srey chom reun5 a srey chomreuna1