» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4158 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468465 នាក់

ស្ត្រី​ម្នាក់​ចិត្តខ្លាំង​ខឹង​ប្តី​វ៉ៃ​មិន​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​បែ​ជា​យក​សាំង​ចាក់​ដុត​ប្តី​ឆេះ​រាល​ដល់​កូន​២​នាក់​ដែល​កំពុង​ដេកលក់​បណ្តាល​ឲ្យ​របួសធ្ងន់​និង​ឆេះ​ផ្ទះ​ហ្ម៉​ត់​ត្រូវ​ឃាត់ខ្លួន​


​សៀមរាប​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤​ឧសភា​ថា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡូ​ន សាន្ត ភេទ​ស្រី​អាយុ​២៦ ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្ត​បទល្មើស​​ប៉ុនប៉ង​ឃាតកម្ម កាលពី​វេលា​ម៉ោង​១៤​និង​០០ នាទី ថ្ងៃទី​៣០​មេសា​ឆ្នាំ​២០២១​។​a girl fire 

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ករណី​ភ្លើង​ឆេះ​លើ​ជនរងគ្រោះ​ឈ្មោះ គង់ ឆាយ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ នៅ​ដីចំការ​របស់ខ្លួន (​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល ៤​គីឡូ​) ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​គេ​បានឃើញ​ជនរងគ្រោះ​ឈ្មោះ គង់ ឆាយ ស្ថិតក្នុង​ស្ថានភាព​ឆះ​ខ្លោច​លើ​ដងខ្លួន និង​ផ្ទៃមុខ បាន​រត់​មកដល់​ភូមិ ហើយ​ត្រូវគេ​បាន​ជូនទៅ​មណ្ឌល​សុខភាព​ខ្នងភ្នំ តែ​ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​

លោក​បន្ថែមថា តាម​ការ​ស្តាប់​បំភ្លឺ​ឈ្មោះ ឆាយ គង់​វង់ ភេទ​ប្រុស អាយុ ៦​ឆ្នាំ (​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​) បាន​ឲ្យ​ដឹងថា ម្តាយ​របស់គេ​ជា​អ្នក​ចាក់​សាំង​ដុត​ឪពុក​របស់ខ្លួន ដោយសារ​កាលពី​ព្រឹក​ចន្លោះ​ម៉ោង​៩ នៃ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ឪពុក ម្តាយ​ខ្លួន​មាន​ជ​ម្លាះ​និង​គ្នា លុះ​ពេល​រសៀល​ខណ​:​ពេល​ជនរងគ្រោះ​ជា​ឪពុក​កំពុង​ដេកលក់ ត្រូវបាន​ម្តាយ​យក​សាំង​ចាក់​ស្រោច​ពីលើ​ដុត​តែម្តង ក្នុង​ហេ​ត​ការ​នោះ​ក៏​បណ្តាល​ឲ្យ​ប្អូនៗ​របស់ខ្លួន​២​នាក់​ទៀត​មានឈ្មោះ ឆាយ ស្រី​មួយ ភេទ​ស្រី អាយុ ៤​ឆ្នាំ​និង​ឈ្មោះ ឆាយ ស្រី​ពីរ ភេទ​ស្រី​អាយុ ៣​ឆ្នាំ​រលាកភ្លើង​រងរបួស​ផងដែរ ដោយ​ពួកគេ​ដេក​នៅក្បែ​ឪពុក​។​

លុះដល់​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២១ វេ​ម៉ោង ៩:៣០​នាទី កម្លាំង​នគរបាល បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ឡូញ សាន្ត មក​ធ្វើការ​សាកសួរ ដោយ​គេ​បាន​ឆ្លើយ​សារភាពថា រូបគេ​និង​ជនរងគ្រោះ​គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​តែងតែមាន​ទំនាស់​ពាក្យសំដី​និង​ផ្ទុះ​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​។ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ប្ដី​របស់ខ្លួន​បាន​ផឹកស្រា​ស្រវឹង វាយបំផ្លាញ​ទ្រព្យសម្បត្តិ និង​វាយ​សម្លាប់​មាន់​ចោល​អស់​ចំនួន ៤​ក្បាល​ហើយ​ខ្លួន​បាន​ស្ដីបន្ទោស​ធ្វើ​ឲ្យ​ប្ដី​ខឹង​ស្ទុះ​មក​ធ្លាក់ខ្លួន​ចំ​ចង្កេះ​ចំនួន ២​ជើង​បណ្ដាល​ឲ្យ​ដួល​។​ក្រោយមក​នៅវេលា​ម៉ោង ១៤:០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​ខណៈពេលដែល​ប្ដី​កំពុង​ដេក​លង់លក់​នៅក្នុង​ខ្ទម​ចាំចំការ​ខ្លួន​បាន​យក​សាំង​ចាក់​ស្រោច​ទៅលើ​ខ្លួន​របស់​ប្ដី​ហើយ​ដុត​តែម្ដង​៕a girl fire1 a girl fire2 a girl fire3 a girl fire4