» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5684 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618924 នាក់

អេដស៍​ទាំង​ប្តី​និង​ប្រពន្ធ​ស្រវឹងស្រា​ទាត់​មួយ​ជើង​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​ស្លាប់​ទាំង​កូន​ក្នុង​ពោះ​


កណ្តាល ៖ ស្ត្រី​ម្នាក់​មាន​ផ្ទុកមេរោគ​អេដស៍​និង​មានកូន​ក្នុង​ផ្ទៃ​៦​ខែ ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ត្រូវបាន​ប្តី​ស្រវឹងស្រា​ទាត់​មួយ​ជើង​កាលពី​ថ្ងៃទី​០៨​ខែកក្កដា​ឆ្នាំ​២០២០​ម៉ោង​៧​និង​៣០​នាទី​យប់​នៅ​ចំណុច​ការដ្ឋាន​សំណង់​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​បណ្តាលឲ្យស្លាប់ទាំងកូនក្នុងពោះបន្ទាប់ពីចូល​សម្រាក​ព្យាបាល​បាន​៧​ថ្ងៃ​( ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​៥៧​នាទី​យប់​)។a hus kill1 

ប៉ូលិស​ឃាត់ខ្លួន​ប្តី​យកមក​ចាត់ការ​តាមច្បាប់​ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ​ភាព​នៃ​ជនរងគ្រោះ​»​។​​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ស៊ុម ស្រី​មឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​,​ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ ។​​លិខិត​មរណៈភាព​ចេញ​ដោយ​មន្ទី​ពេទ្យរុស្ស៊ី​បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដោយមាន​កើត​ជំងឺអេដស៍ និង ស្លាប់​កូន​៦​ខែ​ក្នុង​ពោះ ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ណុប សុ​វណ្ណា​រៈ​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​ជាងភ្លើង​មាន​ជំងឺអេដស៍ (​ឃាត់ខ្លួន​)​។​

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​មានកូន​៤​នាក់ ដោយ​ប្តី​ទីមួយ​លែងលះគ្នា​បានកូន​៣​នាក់​ហើយ​បាន​យកប្តី​ទី​២​មានកូន​ម្នាក់​តែ​បាន​ស្លាប់​ដោយសារ​ជំងឺអេដស៍ ។ ក្រោយមក​ក៏បាន​ប្តី​ទី​៣​ដែលជា​ជនសង្ស័យ​ខាងលើ បាន​យកគ្នា​ជា​ប្តី​និង​ប្រពន្ធ​អស់​រយៈពេល​ជិត​៦​ឆ្នាំ​មកហើយ ដោយ​មិនបាន​រៀបការ​នោះទេ ហើយ​បាន​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ និង​មានកូន​ក្នុង​ពោះ​ម្នាក់ទៀត​អាយុ​៦​ខែ​។​

​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ឈ្លោះប្រកែក​ជាមួយ​ជនរងគ្រោះ ជនសង្ស័យ​បាន​ទាត់​ជនរងគ្រោះ​មួយ​ជើង​ចំ​ចង្កេះ ។ រហូតដល់​ថ្ងៃទី​០៩​កក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ដោយសារ​ជនរងគ្រោះ​មាន​អាកា​រៈ​ក្តៅខ្លួន​ស្រៀវ​រងា ក៏បាន​ជិះ​ម៉ូតូឌុប​មកជួប​បងប្អូន​នៅ​ស្ទឹងមានជ័យ ហើយ​បងប្អូន​ក៏​ដឹក​ទៅ​មន្ទី​ពេទ្យរុស្ស៊ី​។​

​ពេលនោះ​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​បងប្អូន​និង​កូនប្រុស​ឈ្មោះ​តូ លី​ហ័​រ (​កូន​ប្តី​មុន​)​ថា គាត់​ត្រូវ​ប្តី​វាយ​បណ្តាលឱ្យមាន​របួសស្នាម​ជាំ​ត្រកៀក ដៃ​ខាងឆ្វេង ជាំភ្នែក​។​លុះ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​បាន​៧​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​៥៧​នាទី យប់ ដោយសារ​អាកា​រៈ​ធ្ងន់ធ្ងរ​កូន​ក៏​ស្លាប់​ក្នុង​ពោះ​, រលាក​សួត​ធ្ងន់ធ្ងរ និង មាន​ផ្ទុក​ជំងឺអេដស៍​ផង​នោះ ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់ទៅ​។​​ក្រោយ​ធ្វើបុណ្យ​បូជាសព​រួចរាល់ បងប្អូន​និង​កូន​ក៏​បានមក​ដាក់ពាក្យ​ប្តឹង​មកកាន់​ប៉ូលិស​ប៉ុស្តិ៍​កំពង់​សំណាញ់​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ចាត់ការ​តាម​នីតិវិធី​តែម្តង​៕a hus kill 

​