វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2188 នាក់
ម្សិលមិញ 2568 នាក់
សរុប 12587250 នាក់
ភ្នំពេញ ៖ លោកតាវ័យ៧១ឆ្នាំម្នាក់ គាំងបេះដូងស្លាប់ពេលនាំស្រីក្មេងឡើងឋានសួគ៍កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅក្នុងបន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។សមត្តកិច្ចជំនាញក៏ទទួលស្គាល់ថាចឹងដែរ។
បុរសចំណាស់ឈ្មោះ ស៊ុ លន់ អាយុ៧១ ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ( ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ) មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកយានអាប៉ូឡូ(ឈ្មោះយានអវកាសអាមេរិក)មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ជាមេម៉ាយ មានកូនប្រុសម្នាក់ អាយុ៧ឆ្នាំ ។
ស្ត្រីជាសាច់ញាតិ របស់នាង ឆុំ សុផល បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន ស្គាល់ស្រឡាញ់គ្នា តាំងពីអំឡុងខែ កុម្ភ: ឆ្នាំ២០១៩មកម្លេះ។ កន្លងមកគាត់គ្រាន់តែ មកលេង មួយភ្លែត ហើយទៅវិញបាត់ ទើបតែនៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ គ្នា៣នាក់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នេះបងស្រីបានប្រាប់ឲ្យខ្លួន ទៅធ្វើការទៅ រូបគេមិនសូវស្រួលខ្លួន មិនទៅធ្វើការដែរ សំងំដេកសិន។
ស្ត្រីជាប្អូនបានចេញទៅរោងចក្រ តាំងពីម៉ោង៥និង៣០នាទី នៅសល់ក្នុងបន្ទប់ តែបងស្រីនិងលោកតា ២នាក់ ។ ស្រាប់តែនៅវេលាម៉ោង៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះ ទាំងស្រីស្នេហ៍ ខណ:ដែលកូនចៅលោកតា មិនដឹងនៅឯណាក៏ រាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើល ។
តាមស្ត្រីឈ្មោះ ឆុំ សុផល បានឲ្យសមត្តកិច្ចដឹង ទាំងអៀនផង ភ័យផង ថាលោកតាញាប់ញ័រ ខ្លាំងពេក រហូតទន់ដៃជើង ក្លាយជារឿងបែបនេះ ។ ក្រោយពីកើតរឿង ស្លាប់លើបង្គង ប្រជាពលរដ្ឋ មេភូមិ បានតាមស្វែងរក សាច់ញាតិ កូនចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះ ទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដឹងពីជីវិត អារម្មណ៍របស់ឪពុក ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងម៉េច មានតែឲ្យប៉ូលិស ជួយធ្វើ លិខិតមរណ:ភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង ។