» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7161 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697332 នាក់

រកឃើញ​និង​បិទ​កន្លែង​ផលិត​កាហ្វេ​ក្លែងក្លាយ​យក​សណ្តែកសៀង​បន្លំ​នៅ​ស្រុក​អង្គស្នួល​!

 


​ខេត្តកណ្តាល​៖ ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​និង​សណ្តែក យីហោ ថុ​ន ណាត ដែល​អន់​គុណភាព និង​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចុះ​ប ង្ក្រា​ប​នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២០​។​a fake cofee1 

​ក្រោយពី​ការចុះ​ត្រួតពិនិត្យ គណៈកម្មាធិការ​អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក​. បាន​រកឃើញ​ផលិតផល​អន់​គុណភាព និង​ខុសច្បាប់​ជាច្រើន​មុខ​រួមមាន ៖
១-​គ្រាប់​សណ្តែកសៀង​ចំនួន​៦០​បាវ​, ២-​គ្រាប់​កាហ្វេ​លេខ​១​ចំនួន​៦​បាវ​, ៣-​គ្រាប់​កាហ្វេ​លេខ​២ ចំនួន​១០​បាវ​, ៤-​កាហ្វេ​លីង​រួច​ចំនួន​៦​បាវ​, ៥-​ម៉ាស៊ីន​លាយ​ប៊ឺ​ចេង​ចំនួន​១​គ្រឿង​, ៦-​ម៉ាស៊ីន​លាយ​ស្ករ ចំនួន​១​គ្រឿង​, ៧-​កាហ្វេ​ច្រក​ជា​កញ្ចប់​រួច ចំនួន​៣០​កញ្ចប់​, ៨-​បឺ​រ​ចំនួន​៦​ធុង​, ៩-​មេ​ក្លិន​សំរាប់​លាយ​កាហ្វេ​ចំនួន​១២​ធុង​, ១០-​ទឹកត្រី​ចំនួន​៣​ក​ប៊ីដុង​, ១១-​ស្រា​.​ស ចំនួន ១​កាន​, កាហ្វេ​ផលិត​រួច​ចំនួន ១៤​ក​ញ្ចា​ប់ (​កាហ្វេ​ខ្មែរ​ធម្មជាតិ​) ។​

​ក្នុងនោះ​ក៏មាន​គ្រឿង​សម្រាប់​លាយ​កាហ្វេ​មួយចំនួន​៖ បឺ​រ​, ទឹក​ស្ករ CARAMEL, មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ​, ល័ខ​ពណ៌​, ស្ករស​, អំបិល​, ទឹកត្រី​, ស្រា​.​ស​, ប៊ីចេង​, ទឹកដោះគោ​, សណ្តែកសៀង​។​សមត្ថកិច្ច​ចម្រុះ​អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក ពិនិត្យឃើញថា ទីតាំង​សិប្បកម្ម​លីង​កាហ្វេ និង​សណ្តែក​នេះ​មាន​កំហុស​ជាច្រើន​៖ មិនមាន​លើក​ស្លាក​យីហោ​-​ពុំមាន​ចុះបញ្ជី​ផលិតផល​(​ចប​ផ​)-​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​គុណភាព​-​នៅលើ​សំបក​វេច​ខ្ចប់​កាហ្វេ​មិនមាន​ដាក់​អា​សយ​ដ្ចា​ន និង​របៀប​ប្រើប្រាស់​-​នៅលើ​សំបក​វេច​ខ្ជ​ប់​កាហ្វេ​ដាក់​កាហ្វេ​សុទ្ធ​១០០% ដែល​នៅក្នុង​ការ​វេច​ខ្ជ​ប់​នោះ​លាយ​សារធាតុ​ផ្សំ​ជាច្រើន​– ទីតាំង​គ្មាន​អនាម័យ​។

​ក្រៅពី​សម្ភារ​វត្ថុតាង​ខាងលើនេះ សមត្ថកិច្ច​ពុំបាន​ដកហូត​ឬ​ធ្វើឱ្យ​ខូចខាត​របស់របរ​អ្វី​ទេ ហើយ​ព្រះរាជអាជ្ញា​បានអនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ប្លុម​បេ​បិទ​ទីតាំង និង​អញ្ជើញ​ម្ចាស់​ទីតាំង​ខាងលើ​ទៅ​បំភ្លឺ​ពាក់​ព​ន្ធ័​ករណី​ខាងលើ នៅ​លេខាធិការដ្ឋាន នៃ​គ​.​ប​.​ផ​.​ក​. ដើម្បី​អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​៕a fake cofee a fake cofee2 
​