
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 90 នាក់
ម្សិលមិញ 5488 នាក់
សរុប 19223417 នាក់
ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥បានដាក់ចេញបទបញ្ជាកម្លាំងនគរបាលទាំងអស់ ត្រូវចេញប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ។
ការដាក់បទបញ្ជារៀបប្តេជ្ញាចិត្តរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។បទបញ្ជានាយកអគ្គនគរបាលជាតិគឺថាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្ត្រីប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ទន្ទឹមនិងនេះ ត្រូវកោះអញ្ជើញមន្ដ្រីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្ត្រីស្ថានទូតបានជ្រាបកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំ។មានាការកត់សម្គាល់ថាចាប់ពីថ្ងៃទី១៤កក្កដាថ្ងៃដែលមានបទបញ្ជារលេខ០១បបរបស់នាយករដ្ឋមន្ត្រីនិងការដឹកនាំប្រជុំផ្ទាល់ដោយនាយករដ្ឋមន្ត្រីជាមួយគណបញ្ជាការឯកភាពរាជធានីខេត្តនាថ្ងៃទី១៥កក្កដាដោយមិនមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគេឃើញអាជ្ញាខេត្តរាជធានីសកម្មស្រស្រោកស្រស្រាំបង្ក្រាបបទលើ្មសអនឡាញទាំងនៅរាជធានីនិងតាមបណ្តាខេត្តពិសេសខេត្តព្រះសីហនុខេត្តក្រចេះពោធិសាត់បន្ទាយមានជ័យចាប់បានមនុស្សនិងដកហូតសម្ភារៈជាច្រើន។បញ្ហានេះគេមិនដឹងថាតើហេតុអីបានជាកន្លងមកសមត្តកិច្ចដឹងឬអត់?ហើយដឹងដែរតែឬគ្មានបទបញ្ជារចាំទាល់តែមានបទបញ្ជាបានដើររក?។យ៉ាងណាសូមគាំទ្រការប្តេជ្ញាចិត្តរបស់សម្តេចធិបតីក្នុងការបង្ក្រាបបទល្មើសដែលអន្តរជាតិស្អប់ខ្ពើម។
សម្រាប់ការងារអគ្គស្នងការដ្ឋាននគរបាលជាតិលើបញ្ហានេះវិញ យោងតាមរបាយកាណ៍បានឲ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស២,៤១៨នាក់។ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ៧៣នាក់ និងបណ្ដេញចេញ២,៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ, ចិន, ថៃ, មីយ៉ាន់ម៉ា, វៀតណាម, ឡាវ, ឥណ្ឌា, ប៉ាឡេស្ទីន, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។
ចំពោះកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម សមត្ថកិច្ច បានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន៦៦ករណី និងបានបញ្ជូន សំណុំរឿងទៅអយ្យការសាលាដំបូងរាជធានី-ខេត្ត ដោយស្នើសុំចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់សរុប ចំនួន ៣១ករណី លើជនសង្ស័យចំនួន៩៦នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៧នាក់ ចិន១៧នាក់ ថៃ៧នាក់ មីយ៉ាន់ម៉ា២នាក់ វៀតណាម៣៧នាក់ ឡាវ២នាក់ ឥណ្ឌា២នាក់ ប៉ាឡេស្ទីន១នាក់ និងម៉ាឡេស៊ី១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ឃើញថាមានស្នាដៃដែរមិនមែនថាទាល់តែមេប្រាប់បានធើនោះទេ៕