» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8745 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698916 នាក់

អ្នកយក​អាវ​និង​ស័ក្តិ​នគរបាល បោះចោល​ស្នងការ​ខេត្ត​ព្រះសីហនុ​ថា​បញ្ឈប់​ពី​ការងារ​ហើយ​!

 

​ខេត្ត​ព្រះសីហនុ​៖ រឿង​ថា​មាន មាន​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់ យក​ឯកសណ្ឋាន​របស់​ខ្លួន​ទៅ​បោះចោល​នៅ​កា​រ៉ា​ស់​សាំង​សូ​គី​មិច ក្រុងព្រះសីហនុ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នោះ​គឺជា​អតីតមន្ត្រី​នគរបាល​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខណ្ឌ​រួចទៅហើយ​។​នេះ​បើតាម​ការបំភ្លឺ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ។​a av po1 

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chum Phearum បាន​បង្ហោះ​រៀបរាប់ថា​មាន​ករណី​ភ្ញាក់ផ្អើល​នឹង​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់ ដែល​ទំនងជា​បែក ថ្នាំ បាន​យក​ខោអាវ​នគរបាល​របស់​ខ្លួន​មក​បោះចោល​នៅ​កា​រ៉ា​ស់​សាំង Sokimex និង Tela ស្ថិតក្នុង​សង្កាត់​៣ ខេត្ត​-​ក្រុងព្រះសីហនុ រួច​ឡើង​ឡានក្រុង​ចេញទៅ​បាត់​។​​គួរ​បញ្ជាក់ថា នៅលើ​ឯកសណ្ឋាន ឬ​ហោប៉ៅ​អាវ​ប៉ូលិស​នោះ គេ​ឃើញ​មានឈ្មោះ​ស វាសនា អត្តលេខ ៦៨០៤១ ពាក់​សក្តិ​២ ហើយ​ក៏មាន​សក្តិ​៣ ថ្មី​១​ទៀត ដែល​ទំនងជា​ត្រៀម​ឡើង​សក្តិ​ផង​ក៏​មិនដឹង​។​

​ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ម្ចាស់​ឯកសណ្ឋាន​នេះ គឺ​ពិតជា​មន្ត្រីនគរបាល​ពិតមែន ធ្លាប់​បំរើកា​រងារ​នៅ​ការិយាល័យ​អគ្គិភ័យ ។​មន្ត្រីនគរបាល​ខាងលើនេះ ក៏​ធ្លាប់​ត្រូវបាន​នគរបាល​សង្កាត់​លេខ​៣ ចាប់ខ្លួន​ម្តង​ដែរ ពីបទ​ចែកចាយ និង​រក្សាទុក​គ្រឿ ង ញៀ ន រហូត​ឈានដល់​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​តែម្តង​។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បំភ្លឺថា អតីតមន្ត្រី​នគរបាល​រូបនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​ឱ្យ​ការិយាល័យ​បុគ្គលិក​ធ្វើការ​ណែនាំ​ជាច្រើន​ដង​រួចមកហើយ និង​បានធ្វើការ​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រួចហើយ​ផងដែរ​។​a av po 
​