» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1616 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269007 នាក់

លោក​រដ្ឋមន្ត្រី​ឌិ​តទី​ណា​បង្ហាញ​ទស្សនៈវិស័យ​លើ​វិស័យ​កសិកម្ម​ក្នុង​រជ្ជកាល​លោក​កាន់កាប់​

​ភ្នំពេញ​៖​លោក​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើងថា នៅពេល​ខាងមុខ ក្រសួង​នឹងមិន​ជំរុញ​ការផលិត​លើ​ផ្នែក​កសិកម្ម​ឱ្យបាន​ច្រើន​នោះទេ ពោលគឺ​ផលិត​ក្នុង​បរិមាណ​ល្មម ប៉ុន្តែ​ត្រូវ​បង្កើន​កម្រិត​គុណភាព​នៃ​ការផលិត​ឱ្យបាន​ល្អ និង​មាន​ផលចំណេញ​ច្រើន​វិញ ដោយ​យក​ផលចំណេញ​ជា​គោល​។​a dit tyna1 

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី ទស្សនទាន ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៥​មករា​នៅ​ទីស្តីការគណរដ្ឋមន្ត្រី​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ទើបតែ​ឡើងកាន់តំណែង​ជាង​៣​ខែ​មកនេះ​រូបនេះ​បន្តថា លោក​នឹង​រក្សា​តម្លៃ​ថេរ​ចំពោះ​ការផ្គត់ផ្គង់​ក្នុងស្រុក​។ ប៉ុន្តែ​ចំពោះ​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក​វិញ លោក​នឹង​បង្កើន​តម្លៃ​ឱ្យស្រប​ទៅនឹង​គុណភាព​នៃ​ផលិតផល​នាំចេញ​របស់​កម្ពុជា​។ ក្នុងនោះ លោក ឌិ​ត ទីណា​បញ្ជាក់ថា ក្រសួង​មិន​ចង់បាន​ទំហំ​នាំចេញ​ទំនិញ​កសិផល​ច្រើន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ តាម​យន្ត​ការលក់​ក្នុងតម្លៃ​ទាប​នោះទេ ប៉ុន្តែ​លោក​ចង់បាន​ការនាំចេញ​ក្នុង​បរិមាណ​មួយ​មធ្យម ប៉ុន្តែ​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។​

​លោក ឌិ​ត ទីណា ចាត់ទុកថា ការបង្កើន​តម្លៃ​នាំចេញ​ទំនិញ​កសិកម្ម​របស់​ក​ម្ពុ​ជា​ទៅ​ទីផ្សារ​ក្រៅប្រទេស​នេះ ក្រសួង​នឹង​ផ្សព្វផ្សាយ​អំពី​គុណភាព​ចំពោះ​ផលិត​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជា​ដៃគូ​បន្ត ហើយក៏​នឹង​ជំរុញ​ឱ្យ​អ្នក​ផលិត​ក្នុងស្រុក​យល់ដឹង​ពី​ការជ្រើសរើស​ប្រភេទ​ផលិតផល​កសិកម្ម​ណាមួយ​ដែលមាន​គុណភាព និង​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម បានកំណត់​យក​ពូជស្រូវ​ចំនួន​២​ប្រភេទ ដែល​ពេញនិយម និង​មាន​ទីផ្សារ​ល្អ គឺ​ពូជស្រូវ​សែន​ក្រអូប និង​ពូជស្រូវ​អូ​អឹម​៥៤-៥១ ដើម្បី​ផលិត​ជា​ពូជ ទុក​លក់​ក្នុងតម្លៃ​សមរម្យ ជូន​ដល់​ប្រជាកសិករ ក្នុង​ការដាំដុះ​។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការងារ​ផលិត​ពូជស្រូវ​នេះ បានធ្វើ​ឡើង​ស្របតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈ​ការងារ​នេះ កំពុងមាន​វឌ្ឍនភាព ហើយ​រំពឹងថា នឹង​អាច​លក់​ចែកជូន​ដល់​ប្រជាកសិករ យកទៅ​ដាំ​ដុះ នៅពេល​ឆាប់ៗ​។​លោក ឌិ​ត ទីណា មានប្រសាសន៍​ដែរ​ថា ការផលិត​ពូជស្រូវ​នេះ កំពុង​តែមាន​វឌ្ឍនភាព ហើយ​ថ្មីៗ​នេះ​ថវិកា​សម្រាប់​ការផលិត​ពូជ ក៏​ទទួលបាន​ការឯកភាព ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ ដើម្បី​បន្ត​ផលិត​ពូជស្រូវ ដែលមាន​វិញ្ញាបនបត្រ​។

លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រោយ​ពូជស្រូវ​នេះ​ផលិត​បាន ក្រសួង​នឹង​រៀបចំ​ជា​ទស្សនៈទាន​មួយ ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ ដែលជា​អ្នកទិញ​ស្រូវ​យកទៅ​កែឆ្នៃ ហើយ​ប្រសិនបើ​កសិករ ចូលរួម​ជាមួយ​ទស្សនៈទាន​ថ្មី​នេះ ពួកគាត់​នឹង​ទទួលបាន​ផលចំណេញ តាមរយៈ​ការ​មាន​ទីផ្សារ​រួចជាស្រេច មុនពេល​ដែល​គាត់​ដាំ​ដុះ​ទៅទៀត ដោយ​កសិករ​បានដឹង​ថា នៅពេល​បាន​ផល ពួកគាត់​ត្រូវ​លក់​ឲ្យ​ខាង​ណា ក្នុងតម្លៃ​ណា និង​ក្នុង​កម្រិត​បរិមាណ​ប៉ុន្មាន​ដែល​មិន​សល់ ជៀសវាង​ការ​សល់​ស្រូវ​។​

សម្រាប់​បំរើ​ឲ្យ​ទស្សនៈ​វិស័យនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គ្រោង​សាកល្បង​រៀបចំ​ឃុំ​ចំនួន​១០ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ឱ្យក្លាយ​ទៅជា​ឃុំ កសិកម្ម​គំរូ​នៅក្នុង​ឆ្នាំនេះ ដើម្បី​ជួយ​ដល់​ប្រជាកសិករ និង​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យមាន​ការរីកចម្រើន​។​​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ដែល​ទើប​តែងតាំង​ថ្មី លោក យ៉ង សាំង​កុមារ បានឱ្យដឹង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២៣​នេះដែរ​បាន​ប្រាប់​កាសែត​ថា ដើមចម​ដែលនាំឱ្យ​ក្រសួង​គ្រោង​សាកល្បង​រៀបចំ «​ឃុំ​កសិកម្ម​គំរូ​» ចំនួន​១០ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នោះ ដោយសារតែ​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការជួយ​ដល់​ប្រជាកសិករ និង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន​។​

​លោក​មានប្រសាសន៍ថា​៖ «​នៅពេលដែល​យើង​មាន​មន្ត្រី​កសិកម្ម​ម្នាក់​ប្រចាំការ ជួយ​កសិករ​នៅក្នុង​ឃុំ​នីមួយៗ​ហ្នឹង វា​នឹង​ជួយ​ឱ្យមាន​ការផ្លាស់ប្តូរ ជួយ​ឱ្យមាន​ការរីកចម្រើន ហើយ​វា​ធ្វើឱ្យមាន​ការរីកចម្រើន​ល្អ យើង​អាច​ពង្រីក​ទៅ​ភូមិ​ឃុំ​ទូទាំងប្រទេស​ទៅ​ថ្ងៃ​ខាងមុខ​។ វា​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ទៅ​ថ្ងៃ​ខាងមុខ តែ​វិធានការ​ដំបូង គឺ​សម្តេចនាយក​រដ្ឋមន្ត្រី សុំ​សាកល្បង​ចំនួន​១០​ឃុំ​សិន ដើម្បី​ជួយ​ការងារ​ហ្នឹង​»​។​​យ៉ាងណា លោក​នៅ​ពុំទាន់​អាច​បញ្ជាក់ថា​តើ​ឃុំ​ទាំង​១០ ដែល​គ្រោង​រៀបចំ​ឡើងជា​ផ្លូវការ​នោះ​ថា​មាន​ឃុំ​ណាខ្លះ​នៅឡើយ ខណៈ​ក្រុមការងារ​ជំនាញ​កំពុង​សិក្សា​ទីតាំង និង​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​១០​នាក់​ឱ្យជួយ​សម្របសម្រួល​ប្រជាកសិករ​នៅក្នុង​ឃុំ​គំរូ​ទាំងនោះ ដើម្បី​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ​។ បើតាម​លោក យ៉ង សាំង​កុមារ ឃុំ​កសិកម្ម​គំរូ​ដែល​នឹងត្រូវ​រៀបចំឡើង​ក្នុង​រយៈពេល​៣​ខែ​ខាងមុខនេះ នឹង​ផ្តោតលើ​ការដាំ​ស្រូវ ស្វាយចន្ទី និង​ដំឡូង ជាដើម​។​

​សូមជម្រាបថា ការនាំចេញ​ទំនិញ​ស្រូវ​-​អង្ករ និង​កសិផល​ផ្សេងទៀត​របស់​កម្ពុជា​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣,៣៦២​លាន​ដុល្លារ ពោលគឺ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ ក្នុងនោះ ចំណូល​ពី​ការនាំចេញ​អង្ករ​-​ស្រូវ មាន​ចំនួន​ជិត​៦០០​លាន​ដុល្លារ និង​ចំណូល​បានមកពី​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​អង្ករ មាន​ចំនួន ២​រយ​លាន​ដុល្លារ​។ បើតាម​ក្រសួងពាណិជ្ជកម្ម មុខទំនិញ​កសិផល​ដែល​កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មាន​ជាង​១០០​ប្រភេទ​៕a dit dina3