
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11279 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982315 នាក់
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverages) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គ ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប ។
បន្ទាប់ពីដំណើការ ជាង ១៦ ឆ្នាំមក ចាប់ពីថ្ងៃនៃការបញ្ចុំបថមសិលានេះតទៅ ខ្មែរ ប៊ែវើរីជីស នឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages»។សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុងដែលបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផល ទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។
រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាព ផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព។គួរបញ្ជាក់ថា ជីប ម៉ុង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិ តអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverages) ក្នុងផ្ទៃដី ១៥ ហិចតា នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។