» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8660 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698831 នាក់

គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី មានតែ ៧ ចំណុច​ដាក់​ឲ្យ​ប្រើ​ហើយ​!


​ភ្នំពេញៈ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី ដែល​កែសម្រួល​ផ្អែកលើ​មូលដ្ឋាន​ចាស់​ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​ហើយ ។​a kheng vilages 

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ក្រុមប្រឹក្សា គណៈមេធាវី ចូលជួប និង​សម្តែង​ការគួរសម នៅ​រសៀល ថ្ងៃទី​២៧ ខែមករា  នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថាៈ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី ដែល​ក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗ​នោះ​គឺៈ ទី​១. ការផ្តល់​សេវាសាធារណៈ ពិសេស​សេវា​រដ្ឋបាល , ទី​២. បញ្ហា​សន្តិសុខ , ទី​៣. សណ្តាប់ធ្នាប់​សាធារណៈ និង​ចរាចរណ៍ , ៤. ការដោះស្រាយ​វិវាទ នៅ​មូលដ្ឋាន ក្រៅ​ប្រព័ន្ធតុលាការ , ទី​៥. បរិស្ថាន , ទី​៦. គ្រោះមហន្តរាយ និង​ទី​៧. អំពើ​អនាចារ ឬ​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ អំពើហិង្សា​ក្នុង​គ្រួសារ និង​ក្មេង​ទំនើង​។​

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា គោលនយោបាយ​នេះ​ជា របស់​រាជរដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ ត្រូវតែ​ធ្វើឡើង ជា​សមូហភាព ដោយមាន​ស្ថាប័ន​ទាំងអស់ ចូលរួម ដើម្បី​បាញ់​ឆ្ពោះទៅ​មូលដ្ឋាន ។​គ្រប់​ចំណុច​នៃ គោលនយោបាយ​នេះ គឺ​ដើម្បី​បង្ក​ភាពអនុគ្រោះ ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅ​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​កសាងបាន ជា​កម្លាំង​សរុប វិធាន​ការសរុប និង​មធ្យោបាយ​សរុប ដោយ​បំផុស​ឱ្យមាន​កិច្ចសហការ ចូលរួម​ជាមួយ សមត្ថកិច្ច ផ្នែក​សាធារណៈ ផ្នែក​ឯកជន ផ្នែក​ពាក់ព័ន្ធ និង​ប្រជាជន​ទូទាំងប្រទេស ៕

​