» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2046 នាក់

ម្សិលមិញ 3261 នាក់

សរុប 13058835 នាក់

មាន អ្នកស្ម័គ្រចិត្ត ចំនួន​ជាង​៣.០០០​នាក់ ​ជួយ​សម្របសម្រួល ដល់​កីឡាករ កីឡាការិនី ពិការភាព​ក្នុង​កម្មវិធី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ដែលសម្តេចថាបន្សល់ឈ្មោះល្បី

 


​ភ្នំពេញ​៖ អ្នកស្ម័គ្រចិត្ត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ មាន​ចំនួន​៣.២០០​នាក់ (១៥​នាក់ មកពី​បណ្តា​ប្រទេស​អាស៊ាន និង​១៥​នាក់​ទៀត មាន​ពិការភាព​) បាន​ចូលរួម​ការងារ និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​រិ​នី មាន​ពិការភាព ដូចជា ជូន​ដំណើរ​ពួកគាត់ ណែនាំ​បង្ហាញ​ទីតាំង​ប្រកួត និង​ជូន​ឡើង​ឡាន និង​កន្លែង​ស្នាក់នៅ​ជាដើម ខណ​:​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ មាន​ចំនួន​១៤ ប្រភេទ​កីឡា​។ នេះ​បើតាម លោក សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត ព្រឹត្តិការណ៍​ប៉ា​រ៉ា​ហ្គេម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៣​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​ឲ្យ​ដឹង​។a game para 


​លោក សុខ សប្បាយ បាន​បញ្ជាក់ថា អ្នកស្ម័គ្រចិត្ត​សុទ្ធ​តែមាន​ទឹកចិត្ត​សប្បាយរីករាយ ក្នុងការ​ចូលរួម​បំពេញការងារ ដោយ​សប្បាយរីករាយ ទោះបីជា​ហត់​ពេល​បំពេញការងារ តែ​សប្បាយចិត្ត​ដោយ​យ​ទឹកមុខ​ញញឹម ដែលជា​តំណាង​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​។​​ការបំពេញ​ការងារ ជា​អ្នកស្ម័គ្រចិត្ត​ទាំងអស់​បង្ហាញ​នូវ​ទំនាក់ទំនង​មិត្តភាព រវាង​បណ្តា​ប្រទេស​នៃ​សមាជិក​អាស៊ាន និង​ជាការ​ចងចាំ​ពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក គឺ​ការចង់ចាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។

​សូម​បញ្ជាក់ដែរថា នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ មាន​អ្នកស្ម័គ្រចិត្ត ចូលរួម​សម្របសម្រួល​ការងារ ចំនួន ៦.០០០​នាក់​ផងដែរ​។​កម្មវិធី​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្កេ​ម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បាន​ប្រារព្ធ​ពិធី​បើក​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​ប​ណ្ឌឹ​ត​ប៊ុនរ៉ានី​ហ៊ុនសែន​កាលពី​ថ្ងៃទី​២​មិថុនា​ឆ្នាំ​២០២៣​នៅ​ពហុ​កីឡា​ដ្ឋា​មរតក​តេ​ជោ​.​។​​លោក ហង្ស​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹងថា កីឡា​ប៉ា​រ៉ា​ហ្គេម ជា​កីឡា​ដែលមាន​ថាមពល​លើកទឹកចិត្ត​ឱ្យ​ជនជាតិ​កម្ពុជា​ដែលមាន​ពិការភាព​អាច​ចូល​ហាត់​បាន ដោយ​ពួកគាត់​មានទឹក​ចិត្តល្អ មាន​ក្តីសង្ឃឹម ដោយ​រំពឹងថា នឹង​ក្លាយជា​កីឡាករ​កីឡាការិនី ហើយ​ដែល​អាច​ប្រែក្លាយ​ជីវិត​ពួកគាត់​ដែលមាន​ពិការភាព​ទៅជា​មនុស្ស​ដែលមាន​សក្តានុពល​នៅក្នុង​សង្គម​។ ក្រៅពីនេះ​ក៏​នឹង​អាច​ក្លាយជា​បុគ្គល​ដែល​គេ​ទទួលស្គាល់​ក្នុងសង្គម និង​អាច​ផ្តល់នូវ​កិត្តិយស​ដល់​សង្គមជាតិ​ថែមទៀត​។

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងចំណោម​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ទាំង​១៤​កីឡា ដែល​ថ្មី​ជាងគេ​គឺ កីឡា​ប៉ា​រ៉ា​ហ្គេម​យូ​ដូ ដែល​ទទួលបាន​នូវ​ការ​បង្វឹក​ហ្វឺ​ន​ពី​គ្រូ​ជំនាញ​របស់​ជប៉ុន ជួយ​បង្ហាត់​នៅ​វិទ្យាស្ថាន​អប់រំ​ពិសេស​ជា​កន្លែង​បង្រៀន​សិស្ស​ដែលមាន​ពិការភាព​តែម្តង គឺមាន​បន្ទប់​មួយ​សម្រាប់​បង្ហាត់​ប៉ា​រ៉ា​យូ​ដូ​។ មួយទៀត​គឺ កីឡា អ៊ី ស្ព​ត និង​កីឡា​ទាត់​បាល់​សម្រាប់​ជនពិការភ្នែក ដែល​ទើបតែ​ទទួលបាន​ការបង្ហាត់រ​យៈ​ពេល​៦​ទៅ​៧​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគាត់​មានលទ្ធភាព​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ពេលនេះ​ដែរ ទាំងនេះ​ជាការ​ប្រកួត​នៅពេលនេះ​ក៏​ជា​លើកដំបូង ដែលជា​ការដក​បទពិសោធ​ន៍​ផ្ទាល់​សម្រាប់​ការទទួលបាន​ជោគជ័យ​នាពេល​ក្រោយ​។

​ទាក់ទង​និង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ (32nd SEA Games 2023) និង​ការប្រកួត​កីឡា​ជន​មាន​ពិការភាព អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាយ​មិន​អស់​ទេ ហើយ​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ រាប់រយឆ្នាំ​ទៅមុខទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់ថា លុយ​អាច​ចាយ​អស់ ប៉ុន្ដែ​កេរ្ដិ៍ឈ្មោះ ចាយ​មិន​អស់​នោះទេ កេរ្ដិ៍ឈ្មោះ ដែល​កម្ពុជា​ធ្វើ​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ទុក​បន្សល់​ឲ្យ​កូនចៅ​យើង រាប់រយឆ្នាំ​តទៅទៀត​»​។​​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ក្រ ប៉ុន្ដែ​បេះដូង​ធំ ហើយ​សម្ដេច​តេ​ជោ បាន​ប្រាប់ថា ធ្វើជា​មនុស្ស​កុំ​ចាំបាច់ ធ្វើជា​មនុស្ស​មុខលុយ​ខ្លាំងពេក លុយ​ចាយ​អស់ ក៏ប៉ុន្ដែ​កិ​ត្ដិ​យស​ចាយ​អត់​អស់​ទេ ហើយ​កត់ត្រា​ចំណាំ​។​

​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ពិធី​បើក​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មិន​ចាញ់​ការបើក​ស៊ី​ហ្គេម​នោះឡើយ​។ ស៊ី​ហ្គេម មនុស្ស​ហោះ​តែ​ម្នាក់ អាស៊ាន​ប៉ា​រ៉ា​ហ្គេម មនុស្ស​ហោះ​រហូតដល់​ទៅ ១០​នាក់​។ សម្តេច​តេ​ជោ បន្ដថា ការរៀបចំ​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បានរួម​ចំណែក​ពង្រឹង​សាមគ្គីភាព និង​មិត្តភាព​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជាង ៦០០​លាន​នាក់​។


​សម្ដេច​តេ​ជោ បាន​ថ្លែង​​ថា «​យើង​មិនមែន​ធ្វើ​ម្ចាស់ផ្ទះ ត្រឹមតែ​សម្រាប់​ប្រជាជន​ខ្លួនឯង ត្រឹម​១៧​លាន​នាក់​នោះទេ យើង​មាន​ភារកិច្ច ធ្វើការ​សម្របសម្រួល និង​ទំនាក់ទំនង ជាមួយនឹង​ប្រជាជន​ជាង​៦០០​លាន​នាក់ របស់​អាស៊ាន​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា អ្នកខ្លះ​គេ​ថា​កម្ពុជា ចាយលុយ​ខ្ចះ​ខ្ចាយ មិន​គិត​យកលុយ ដែល​ធ្វើ​ស៊ី​ហ្គេម​នោះមក​ធ្វើ​អ្វី​ផ្សេង បែរជា​មក​ធ្វើ​ស៊ី​ហ្គេម ប៉ុន្ដែ​សម្ដេច​បញ្ជាក់ថា ស៊ី​ហ្គេម គឺជា​កា​ត្វ​កិច្ច​របស់​សមាជិក​អាស៊ាន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹង​ថា ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣​នេះ គឺជា​លើកដំបូង នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ ស៊ី​ហ្គេម និង​អាស៊ាន​បា​រ៉ា​ហ្គេម ដែល​កម្ពុជា មិន​យក​ថ្លៃ​ទាំងអស់ រាប់ទាំង​ថ្លៃ​ស្នាក់នៅ ហូបចុក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​បញ្ចប់​ការសិក្សា ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សរុប​ជិត ៦​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។​a game para2 a game para3 a game paraa