» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2416 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950971 នាក់

ទេសចរ​ខ្មែរ​ក្មេងៗ​៤​នាក់​ឡើង​លេង​ច្រក​ទាក​តាំង​ពីថ្ងៃ​ដល់​យប់​អត់​ចង់​ចុះ​ផ្អើល​ដល់​ចៅ​ហ្វេ​យ​ខេត្ត​!

 

​កំពង់ឆ្នាំង​៖​ទេសចរណ៍​ខ្មែរ​យើង​៤​នាក់​ឡើង​លេង​ច្រក​ទៀក​អត់​ចង់​វិល​វិញ​ផ្អើល​ដល់​ចៅហ្វាយខេត្ត​ស​ង្ស​យ័​អ្នក​សច្ចំ​នាំ​?​។​a chnang tour1 

កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២០​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​៦​នាក់ ជិះ​រថយន្ត​មួយគ្រឿង បាន​ទៅ លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ចំកា​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស​តាំង​ពីថ្ងៃ​រហូតដល់​យប់​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​ដោយសា​ក្នុងនោះ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​៤​នាក់​បាន​ដើរលេង​កម្សាន្ត​នៅក្នុង​ព្រៃ​ហើយ​វង្វេងផ្លូវ​អស់​រយៈពេល​ចំនួន ៩​ម៉ោង​ទើប​អាជ្ញាធរ​និង​សមត្ថកិច្ច​រុករក​ឃើញ ។​នេះ​បើតាម​លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង​ឲ្យ​ដឹង​។​

​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​យើង​៤​នាក់​ដែល​ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ​បាននាំគ្នា​ដើរ​ឡើង​ទៅលើ​កំពូលភ្នំ ជា​កន្លែង​ទឹកធ្លាក់ ដែល​គេ​ហៅថា​ចំណុច (​ស្រែ​ទាក​) ដោយ​ពួក​​គេ​បាន​ឡើង​តាំងពី​ម៉ោង ២​សៀ​ល រហូតដល់​ម៉ោង ៨​យប់ នៅតែ​មិនឃើញ​ត្រឡប់មកវិញ​ទើប​អ្នក​ដែល​រង់ចាំ​នៅ​ខាង​​ក្រោម​២​នាក់​មានការ​ជ្រួលច្របល់​ក៏បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​មកជួយ​រុករក​។​

​ដឹង​រឿងនេះ​លោក​អភិបាល ខេត្តកំពង់ឆ្នាំង ក៏បាន​បញ្ជារ​កងកម្លាំង​រួម មាន​អាជ្ញាធរ​ស្រុក អធិការ​ស្រុក មន្ត្រី​ទេសចរណ៍ អាជ្ញាធរ​មូល​​ដ្ឋា​ន ប្រជា​ការពារ កម្លាំង​បរិស្ថាន ដែល​ឈរ ជើង​នៅ​តំបន់​នោះ បាននាំគ្នា​ឡើង​រុករក​នៅតាម​តំបន់​ផ្សេងៗ​គ្នា​ការរុករក​បានធ្វើ​ឡើង​រហូតដល់​ម៉ោង​១០​និង​៤៧​នាទី​យប់​ទើប​ប្រទះឃើញ​ទាំង​៤​នាក់​នោះ​កំពុង តែ​នាំគ្នា​ដើរលេង​នៅក្នុង​ព្រៃ​លើ​កំពូលភ្នំ​នោះ​ដូច​អត់​មានរឿង​អី​កើតឡើង​ចឹ​ង​។​

​នៅពេល​ជួប​ពួកគេ​ដើម្បី​នាំ​ចុះ​ត្រឡប់មកវិញ ពួកគេ​បាន​ប្រាប់ថា​នៅទីនេះ​សប្បាយ​ណាស់​ពួកគេ​មិន​ចុះ​ទៅវិញ​នោះទេ​ថែមទាំង​មានបំណង​ចង់​គេច​ពី​ក្រុម​សមត្ថ​​កិច្ច​ចម្រុះ​ទៀតផង តែ​ត្រូវបាន​ក្រុម​រុករក​ឃាត់​ជាប់ និង​លួង​​លោម​ពួកគេ​ឱ្យ​ចុះ​មកវិញ​ជាមួយ​ឲ្យ​ខាងតែបាន​។​

​អាជ្ញាធរ​សួរនាំ​ពី​មូលហេតុ​អី្វ បានជា​ប្អូនៗ​មិន​ព្រម​ចុះ​ពីលើ​កំពូលភ្នំ​នេះ​មក ពួកគេ​ទាំង​៤​នាក់​ក៏បាន​ឆ្លើយ​ដូចៗ​គ្នា​ថា នៅ​ទីនោះ​សប្បាយ​ណាស់ ពួកគេ​មិន​ចង់​ចុះ​មកវិញ​ទេ ចង់​នៅ​លេង​ទីនោះ​ជា​បន្តទៀត ដោយសារតែ​ពួកគេ មិនដែល​ជួបប្រទះ​កន្លែង​ណា ដែល​សប្បាយ​ដូច​នៅ​ទី​នោះឡើយ​។​

​សូមបញ្ជាក់ថា នៅពេលដែល​កម្លាំងចម្រុះ​កំពុងធ្វើការ​រុករ​កមាន​លោកតា​អាចារ្យ​ម្នាក់ ដែលជា​ចាស់ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ ក៏បាន​ទស្សន៍​​ទាយ​ថា​អ្នក​ទាំង​៤ នាក់​កំពុងតែ​ដើរលេង​សប្បាយ​នៅលើ​ភ្នំ មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ សូមកុំ​បារម្ភ​អី ។​នៅពេលដែល​ពួកគេ​ទាំង​៤​នាក់​ចុះមក​ដល់​ខាងក្រោម​វិញ លោកតា​ក៏បាន​ប្រោះ​ព្រហ្ម ពួកគេ​ឱ្យមាន​សេចក្តីសុខ​សេចក្តីចម្រើន​ផងដែរ​។​a chnang tour a chnang tour2 a chnang tour3 a chnang tour4 a chnang tour5 a chnang tour6