» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6580 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696751 នាក់

តារា​សម្ដែង​កូរ៉េខាងត្បូង Kim Sae-ron វ័យ ២៤​មរណៈភាព​មិ​ដឹង​មូលហេតុ​?


​់​

​កូរ៉េខាងត្បូង​៖ តារា​សម្ដែង​កូរ៉េខាងត្បូង កញ្ញា គីម សេ​រ៉ុ​ន (Kim Sae-ron) អាយុ​២៤​ឆ្នាំ​ត្រូវគេ​ប្រទះឃើញ​ស្លាប់ នៅក្នុង​ផ្ទះ នាទី​ក្រុង​សេ​អ៊ូ​ល ។​មិត្ត​ភ័ក្ក​របស់​តារា​ស្រី​វ័យ ២៤​ឆ្នាំ​រូបនេះ ប្រទះឃើញ​នាង​បាន​ស្លាប់​នៅក្នុង​ផ្ទះ នា​សង្កាត់​ស៊ឹង​ស៊ូ​ដុង (Seongsu-dong) ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង​ប្រហែល ១៦៖៥៥​នាទី​រសៀល ថ្ងៃអាទិត្យ (​ឬ​ម៉ោង ១៤៖៥៥​នាទី​រសៀល​នៅ​កម្ពុជា​) ។​a korean  star 

​ទោះជា​យ៉ាងណា សមត្ថកិច្ច​បានបញ្ជាក់​ថា ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ ហើយ​នៅពេលនេះ អាជ្ញាធរ​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការស្លាប់​របស់ គីម សេ​រ៉ុ​ន ។​តារា​សម្ដែង​វ័យក្មេង​រូបនេះ បានចាប់ផ្ដើម​អាជីព​ជា​តារា​សម្ដែង​តាំងពី​វ័យ​កុមារ ដោយ​គេ​មើលឃើញថា នាង​ជាតា​រា​ស្រី​វ័យក្មេង​ដែល​ជោគជ័យ​បំផុត​មួយរូប​របស់​ប្រទេស​កូរ៉េខាងត្បូង ។​គីម សេ​រ៉ុ​ន កើត​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០០០ ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដោយ​នាង​ទទួលបាន​ភាពលេច​ធ្លោ​ក្នុង​វិស័យនេះ ចាប់តាំងពី​ឆ្នាំ ២០០៩ នៅក្នុង​ខ្សែភាពយន្ត A Brand New Life ជា​ពេលដែល​គេ​បានឃើញ​នាង នៅក្នុង​មហោស្រព​ភាពយន្ត​កាន (Cannes Film Festival) ។

​តារា​ស្រី​រូបនេះ បាន​សម្ដែង​រឿង The Man from Nowhere ដែល​រកចំណូលបាន​ច្រើន​បំផុត​របស់​កូរ៉េខាងត្បូង កាលពី​ឆ្នាំ ២០១០ និង​រឿង The Neighbour នា​ឆ្នាំ ២០១២ ដែល​នា​ទទួលបាន​ពានរង្វាន់​។ ក្រៅពីនេះ ក៏​នៅមាន​ខ្សែភាពយន្ត​ផ្សេងទៀត ដូចជា A Girl at My Door ឆ្នាំ ២០១៤ និង​ខ្សែភាពយន្ត Mirror of the Witch ដែលជា​រឿង​ភាគ​ទូរទស្សន៍ ក្នុង​ឆ្នាំ ២០១៦ ។

​គីម សេ​រ៉ុ​ន បាន​បាត់​វត្តមាន​ជា​សាធារណៈ នៅ​ឆ្នាំ ២០២២ ក្រោយ​រង​រឿងអាស្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដែល​កាលនោះ នាង​បាន​បើករថយន្ត​ទៅបុក​ដើមឈើ និង​បង្កាន់ដៃ​ផ្លូវ ប៉ុន្តែ​មិនបាន​ឈប់​ដោះស្រាយ​។ នៅ​ខែមេសា ឆ្នាំ ២០២៣ នាង​ទទួលរង​ការពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​វ៉ុ​ន (១៣,៧៥០​ដុល្លារ​)​។ តាំងពី​ពេលនោះ​មក នាង​តែង​ទទួលរង​ការស្ដីបន្ទោស​ជា​ហូរហែ​ពី​មហាជន រហូត​ធ្វើឱ្យ​នាង​បាត់​មុខ​ចេញពី​វិស័យ​សិល្បៈ មុន​នឹងមាន​ដំណឹង​នៃ​ការស្លាប់​របស់​នាង​នា​ថ្ងៃទី​១៦ ខែកុម្ភៈ ។

​រឿង​ចុងក្រោយ​របស់ គីម សេ​រ៉ុ​ន មាន​ចំណងជើង​ថា Bloodhounds ដែល​បញ្ចាំង​នៅលើ​កម្មវិធី Netflix ក្នុង​ឆ្នាំ ២០២៣ ដោយ​តួអង្គ​របស់​នាង ត្រូវ​ផលិតករ ស្នើឱ្យ​អ្នកនិពន្ធ កែសម្រួល ឬដ​កនាង​ចេញពី​ឈុត​ឆាក​ក្នុង​សាច់រឿង ដោយសារតែ​ឧបទ្ទវហេតុ​បើកបរ​ទាំង​ស្រវឹង ក្នុង​ឆ្នាំ ២០២២ ។​មិនទាន់​ដឹងថា​តើ​នាង​អាច​ស្លាប់​ដោយសារតែ​ជម្ងឺ​បាក់​ទឹកចិត្ត​ឬ​យ៉ាងណា​នោះទេ​?​។​ប្រភព​បរទេស​