» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7472 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544453 នាក់

សម​ម៉ា​ណា​បែក​ពី​សង្សារ​ក្រោម​មូល​ហេតុថា​រកស៊ី​ខាត​បាន​វិល​មករក​មុខរបរ​ចាស់​គឺ​តារា​ម៉ូ​ឌែ​ល​!


​ភ្នំពេញ​៖​តារា​ម៉ូ​ដែល និង​សម្ដែង នាង​សម ម៉ា​ណា បាន​បាត់​មុខ​ឈឹង​ច្រើន​ឆ្នាំ​ពី​សិល្បៈ ស្រាប់តែ​នៅ​ថ្ងៃទី​៥​មិនា​នាង​លេចមុខ​វិញ​ជាតា​រា​ម៉​ឌែ​ល​ជាមួយ​ក្រុម​ក្រុម Dara Entertainment របស់លោក យ៉ែម សំ​អូន ក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា និង​សំណង់​មួយ​នៅ​សណ្ឋាគារ​សុខា​។a mana

សម​ម៉ា​ណា​ទទួលស្គាល់ថា នាង​ពិតជា វិល​មក​សិល្បៈ​វិញ​មែន ក្រោយ​ចាកចេញ​អស់​ពេល​ប្រមាណ ៥​ឆ្នាំ​។ ហេតុផល ក៏​ព្រោះ​នាង​នៅតែ​ស្រឡាញ់​សិល្បៈ ។ "​និយាយ​ទៅ ទី​១ ដោយសារ​ការស្រឡាញ់ ហើយ​ទី​២ មិត្ត​ភ័ក្ដិ ក៏ដូចជា​ទស្សនិកជន ជំរុញ ផ្សំ​នឹង​បង យ៉ែម សំ​អូន ហៅ​ផង កុំ​សម្រេចចិត្តថា​ចូល​វិញ​ទៅ​"​។​

​តារា​ម៉ូ​ដែល និង​សម្ដែង​នាង សម ម៉ា​ណា បានគេច​ចេញ ពី​ការងារ​សិល្បៈ កាលពី​អំឡុង​ឆ្នាំ ២០១៤​។ នាង​មិនបាន​បង្ហើប​ឲ្យ​ដឹងថា មកពី​ហេតុអ្វី​នោះទេ​។ ប៉ុន្តែ​ពេល​មកវិញ នាង​ប្រាប់ថា នាង​ចាកចេញ​ពេលនោះ ដោយសារតែ នាង​មាន​មុខរបរ​រកស៊ី ព្រមទាំង​មានការ​ងារ​ផ្ទាល់ខ្លួន​ផ្សេង​ទៀតផង ក៏​សម្រេច​ថា​ដកឃ្លា​ពី​សិល្បៈ​ទៅ​។​

​ក្រោយពី មុខ​ជំនួញ​របស់​នាង មិន​ជោគជ័យ ទើប​នាង​សម្រេច​វិល​មក​អាជីព​ចាស់​នាង​វិញ​។ ទោះជា​យ៉ាងណា​ការដកខ្លួន និង​វិល​មកវិញ​មិនមែនជា​លើក​ទី​១​របស់ ម៉ា​ណា នោះទេ ។​កាលពី​អំឡុង​ឆ្នាំ ២០១០ នាង​ក៏បាន​ឲ្យ​ដឹងថា នាង​បាន​វិល​ត្រឡប់មក​សិល្បៈ​វិញ​ដែរ ក្រោយ​ចាកចេញ​ច្រើន​ឆ្នាំ​ដូចគ្នា​នឹង​ពេលនេះ​។ កាលណោះ ល្បី​ថា នាង​បែកបាក់​ស្នេហ៍​ជាមួយ​ឧកញ៉ា​មួយរូប​។​a mana1 

 គេ​ឃើញថា តារា​ស្រី បាន​ទិញ​ផ្ទះ និង​បើក​អាជីវកម្ម​ផ្នែក​សំអាងការ​នៅ​ទល់មុខ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដោយបាន​ចំណាយ​ថវិកា​អស់​ប្រមាណ ២០​ម៉ឺន​ដុល្លារ​ឯណោះ​។ លុយ​ច្រើន​សន្ធឹកសន្ធាប់​ក្រោយ​វិល​មក​សិល្បៈ​វិញ​រយៈពេល​ខ្លី​នេះ ល្បី​ថា នាង​មាន​អ្នក​ឧបត្ថម្ភ​ពីក្រោយ​។ ប៉ុន្តែ​ម្ដាយ​នាង​បាន​បដិសេធ ដោយ​អ្នកស្រី នៅ សារឿន បញ្ជាក់ថា លុយ​ទាំងនោះ បាន​ពី​ការលក់​ផ្ទះ​ចាស់​របស់​អ្នកស្រី​នៅក្រោយ​វត្ត​ស្ទឹងមានជ័យ​ប៉ុណ្ណោះ​។​តែម៉ា​ណា ប្រាប់ថា ក្រៅពី​កត្តា​មុខ​ជំនួញ នាង​ក៏ត្រូវ​សង្សារ​ប្រចណ្ឌ​ហួងហែង និង​ជា​អ្នកជំរុញ​នាង​ឲ្យ​ចេញពី​សិល្បៈ​ដែរ​។a mana a mana2 a mana3