
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8931 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699102 នាក់
កណ្តាល៖ បុរសម្នាក់ត្រូវ បាននគរបាលឃាត់ខ្លួនពាក់ពន្ធ័ប្រើករណីហិង្សា ដោយទះ២កំផ្លៀង និងអុក១ជង្គង់ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្ទើរផុងលលាដ៏ក្បាល ព្រោះតែខឹងគេមិនឲ្យលុយថ្លៃស្រាបៀរ នៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចន ឌីម៉ង់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឃិន សាវី ហៅដេត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីស្រូវ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅថ្ងៃកើតហេតុគេឃើញមានជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកផឹកស្រាបៀរនៅផ្ទះជនសង្ស័យ ដោយម្ដាយជនសង្ស័យជាអ្នកលក់ស្រាបៀរ និងប្រពន្ធជនសង្ស័យជាអ្នកលក់បុកល្ហុង ហើយជនរងគ្រោះបានហៅស្រាបៀរ៦កំប៉ុងផឹកតែម្នាក់ឯង។លុះផឹកអស់ចំនួន២កំប៉ុង សល់៤កំប៉ុងទៀត ជនរងគ្រោះយកមកផឹកជាមួយជនសង្ស័យបន្ដ ខណ:ផឹកអស់ជនរងគ្រោះពុំឲ្យលុយថ្លៃស្រាបៀរទេ គឺជិះម៉ូតូបម្រុងទៅផ្ទះ ភ្លាមនោះជនសង្ស័យបាននិយាយថា: អាអូនឲ្យលុយថ្លៃស្រាទៅយាយផង ពេលនោះដែរ ជនរងគ្រោះ បានចុះពីលើម៉ូតូនិយាយថា មិនចាំបាច់ភ័យទេ! រួចហើយក៏ឡើងជិះម៉ូតូរបស់ខ្លួនចេញទៅម្តងទៀត ភ្លាមនោះជនសង្ស័យបានចាប់ទាញជនរងគ្រោះ រួចទះ២កំផ្លៀង ហើយចាប់ជនរងគ្រោះអុកចំនួន១ជង្គង់ បណ្ដាលឲ្យចំថ្ងាសរងរបួសយ៉ាងដំណំ ។
ក្រុមគ្រួសារបានដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៦ ខែឆ្នាំដដែល ក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ដើម្បីចាត់ការតាមច្បាប់។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។