» អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 844 នាក់

ម្សិលមិញ 9706 នាក់

សរុប 14079087 នាក់

ជនជាប់ចោទ​លោក​កឹម​សុខា​មេ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បែក​ពី​លោក​សមរង្ស៊ី​ពី​ក្នុង​តុលាកា​

 

​ភ្នំពេញ​៖​នៅក្នុង​អង្គ​សវនាការ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ន​ជនជាប់ចោទ​ក្បត់ជាតិ លោក កឹម សុខា បានប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវការ​ហើយ អំពី​ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​a court kya 

មានការកត់សម្គាល់ថា៖​រឿង​បែក​គ្នា​នេះ​លោក កឹម សុខា ក៏​ធ្លាប់​បញ្ជាក់​បែបនេះ​ដែរ​នា​ពេល​កន្លងទៅ​នៅក្នុង​អង្គ​សវនាការ ប៉ុន្តែ​គ្រាន់តែ​លោក​មិន​បញ្ជា​ក់ដោយ​ត្រង់​អំពី​ឈ្មោះ​លោក សម រង្ស៊ី ដូច​លើក​នេះ​។​
​ការប្រកាស​ជំហរ​ជាថ្មីទៀត​របស់លោក កឹម សុខា នៅពេលនេះ ធ្វើឡើង​អំឡុងពេល​លោក​ចូល​បង្ហាញខ្លួន​នៅក្នុង​បន្ទប់​ជំនុំជម្រះ​លើក​ទី​៤៤ នៅ​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នេះ​។ ឆ្លើយតប​នឹង​សំណួរ​របស់​តំណាង​អយ្យការ លោក ប្លង់ សុផល ដែល​តាំង​សំណួរ​ថា តើ​លោក​ធ្លាប់​ប្រកាសថា​ឈប់​សេពគប់​ជាមួយ​មនុស្ស​អាក្រក់ តើ​លោក​ចង់​សំដៅ​លោក សម រង្ស៊ី ឬ​ចង់​សំដៅទៅ​បុគ្គល​ណា​ផ្សេង​?

​លោក កឹម សុខា បានប្រកាស​នៅក្នុង​បន្ទប់​សវនាការ​តប​តំណាង​អយ្យការ​ភ្លាម​ថា លោក​នឹង​គ្មាន​ទំនាក់ទំនង​អ្វី​ទាំងអស់​តទៅទៀត​ហើយពី​ពេលនេះ​ទៅ ជាមួយ​លោក សម រង្ស៊ី ដែល​កំពុង​រង​បណ្តឹង​ជាច្រើន និង​កំពុង​រស់នៅ​បរទេស​។ លោក កឹម សុខា អះអាងថា រូបលោក និង​លោក សម រង្ស៊ី មិនមែនជា​មនុស្ស​តែមួយ​ដូចដែល​លោក សម រង្ស៊ី ធ្លាប់បាន​លើកឡើង​ទៀត​នោះដែរ​។​​លោក កឹម សុខា បាន​ថ្លែង​ថា គ្រប់​សកម្មភាព​ដែល​លោក សម រង្ស៊ី បានធ្វើ​កន្លងទៅ លោក​មិនបាន​ចូលរួម​ឡើយ រាប់ទាំង​ពី​ការប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ មិនតែប៉ុណ្ណោះ ក្នុងនាម​ជា​អ្នកដឹកនាំ លោក​ក៏បាន​ហាម​កូនចៅ​របស់លោក​មិនឱ្យ​គាំទ្រ សកម្មភាព​របស់លោក សម រង្ស៊ី ដែរ​។ លោក​បញ្ជាក់ថា នឹង​ផ្តាច់ទំនាក់ទំនង​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ចាប់ពីពេលនេះ​តទៅ និង​ថា​សម្ព័ន្ធភាព​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ គឺ​លែងមាន​បន្តទៅ​ទៀតហើយ ពោលគឺ​បាន​ដល់​ចំណុច​ផ្លូវ​ដើរ​រៀងៗ​ខ្លួន​។​

​លោក កឹម សុខា បន្តថា​៖ «​ខ្ញុំ​ឈប់​មាន​ទំនាក់ទំនង​អី​ជាមួយនឹង សម រង្ស៊ី ទៀតហើយ​។ ពាក្យ សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​ហ្នឹង​ក៏​មិនមាន​ទៀត​ដែរ​។ ចុងក្រោយ​នេះ គាត់​វាយប្រហារ​ខ្ញុំ រឿង​ខ្ញុំ​មិន​ទៅ​បោះឆ្នោត​គឺជា​កំហុស​ដ៏​ធំ​អី​អស់ហ្នឹង​។ អស់លោក​ឃើញ​ទេ​? ថ្ងៃ​គាត់​ប្រកាស​ចូល​ប្រទេស ថ្ងៃទី​៩ វិច្ឆិកា ក៏​ខ្ញុំ​មិន​ចូលរួម​ដែរ ហើយ​មានតែ​ខ្ញុំ​ហាម​កូនចៅ​ខ្ញុំ​មិនឱ្យ​គាំទ្រ​ទៀតផង​។ ប្រសិនបើ​ខ្ញុំ​មាន​សិទ្ធិ​នយោបាយ ខ្ញុំ​ហ៊ាន​ដល់​ធ្វើ​សន្និសីទកាសែត​ទៀត​។ អ្នកណា​ធ្វើ​អាក្រក់ សូម​ទៅឱ្យ​ឆ្ងាយ​ពី​ខ្ញុំ​។ ខ្ញុំ​ក៏​អរគុណ​ហើយ​ដែល​តំណាង​អយ្យការ​បាន​សួរ​ខ្ញុំ​អំពី​រឿង​ហ្នឹង​នៅទីនេះ​»​។​

​នេះ​ជាការ​ប្រកាស​ជំហរ​ជា​លើកដំបូង​របស់លោក កឹម សុខា ផ្តាច់ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី ចាប់តាំងពី​ពេល​លោក សម រង្ស៊ី បាន​ថ្លែង​រិះគន់​លោក កឹម សុខា ដែល​មិនបាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ បើទោះជា​លោក កឹម សុខា មានឈ្មោះ​បោះឆ្នោត​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្តី​។ ទោះជា​យ៉ាងណា មន្ត្រី​ជំនិត​របស់លោក កឹម សុខា គឺ​លោក មុត ចន្ថា ប្រកាស​នៅពេលនោះ​ថា លោក កឹម សុខា គ្មាន​ជម្រើស​គណបក្ស​សម្រាប់​គាត់​បោះឆ្នោត​នោះទេ ទើប​គាត់​សម្រេច​ថា​មិន​ចេញទៅ​បោះឆ្នោត​។​​លោក សម រង្ស៊ី ចាត់ទុក​ការមិន​ចេញទៅ​បោះឆ្នោត​របស់លោក កឹម សុខា គឺជា​កំហុសឆ្គង​មួយ និង​ថា​លោក កឹម សុខា បាន​ប្រមាថ​ទៅលើ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ​។​a kem sy