» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697478 នាក់

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​ម្នាក់​បញ្ជា​កូនចៅ​ទៅ​រំដោះ​រថយន្ត​ដឹក​ដី​ខុសច្បាប់​ពី​អាជ្ញាធរ​ស្រុក​


ខេត្តកំពង់ស្ពឺ​៖​ប្រភពពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានអោយដឹងថា​លោក ភី​រី​ណា ជា​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បញ្ជា​អោយ កូនចៅ​មួយក្រុម​ទៅធ្វើ​កម្ម​ភាព​ស្ទាក់​រំដោះ​យក​រថយន្ត​ដឹក​ដី​មួយគ្រឿង​(​មិន​ប្រក្រតី​អត់​ពន្ធ​) សមត្ថកិច្ច​នគរបាល បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឃាត់​បាន​ហើយ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​វិធានការ និង​ផាកពិន័យ​តាមច្បាប់​។​ a car pma 

​ប្រភព​ខាងលើ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀតថា មាន​មនុស្ស​មួយក្រុម​ដែលជា​បក្ខពួក​របស់លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ភ្នំស្រួច​បាននាំគ្នា​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​ដឹក​ដី​នៅ ចំណុច​វត្ត​គ្រួស ឃុំ​កា​ហែង ស្រុក​សំរោង​ទង ។ រថយន្ត​បែន​ដឹក​ដី​ត្រូវបាន​គេ​ដឹងថា​របស់លោក​ម៉ែន ភី​រី​ណា មាន​តួនាទី​ជា​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ភ្នំស្រួច ដែល​ធ្វើ​សកម្មភាព​ចាក់​អាចម៍ដី​និង​លុប​ទាំង​ប្រឡាយ​របស់​រដ្ឋ​(​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​) ជិត​ស្ពានថ្ម​ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខុសច្បាប់ ទើប​គណៈបញ្ជាការ​ឯកភាព​ស្រុក​បញ្ជា​កម្លាំង​ចុះ​ឃាត់ និង​បញ្ជូន​បន្តទៅ​ឲ្យ​មន្ទីរ​សាធារណការ​ខេត្ត ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​ត្រូវ​បក្ខ​ពួកលោក​មេបញ្ជាការ​រង​ប៉េអឹម ស្ទាក់​រំដោះ​យកទៅ​បាត់​ដោយ​មិន​ខ្លាចញញើត​គណបញ្ជាការ​ឯកភាព​ស្រុក​បន្តិច​ឡើយ ។​

​ករណី​យ៍​បំពាន​ច្បាប់​ខាងលើនេះ​លោក​ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា «​ក្រោយពី​មានការ​លើកឡើង​ក្នុង​វេទិកាសាធារណៈ ក្រុមការងារ​ថ្នាក់ជាតិ គឺ​គេ​លើក​ចំណុច​នេះ​តែម្តង​។ ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​ឃាត់​បាន​រថយន្ត​របស់លោក​ម៉ែន ភី​រី​ណា មួយគ្រឿង មក​រក្សាទុក​ត្រៀម​បញ្ជូនទៅ​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី តែ​ដល់​ចំណុច​វត្ត​គ្រួស ត្រូវ​មនុស្ស​មួយក្រុម​តូច​ស្ទាក់​យក​រថយន្ត ហើយ​គេច​បាត់​»​ស្រមោល​តែម្តង​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា «​ករណីនេះ​កើតឡើង​ពីថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ មានការ​អន្តរាគមន៍​សុំ​ដោះលែង​ដែរ តែ​ស្រុក​មិន​ឯកភាព​»​នោះឡើយ​។ «​ករណី​លោក​ម៉ែន ភី​រី​ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ចាក់ដី​នេះ គឺ​អត់​ច្បាប់​ទាំងអស់​។ ទោះ​ឃាត់ ក៏​នៅ​បំពាន​ចាក់​ដែរ​»​។​
​គួរ​រំឭក​ផងដែរ​ថា លោក​ម៉ែន ភី​រី​ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ការចាក់​អាចម៍ដី​ខុសច្បាប់ និង​រំលោភ​យក​ប្រឡាយ​អូរ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​ចុះទៅ​ហាមឃាត់ និង​ធ្វើ​របាយការណ៍​ទៅ​អភិបាលខេត្ត​កំពង់ស្ពឺ​យ៉ាងណា ក៏​លោក​នៅតែ​មិន​ខ្លា​ចឡើយ​។​

​ប្រជាពលរដ្ឋ​ភូមិ​ព្រៃស្តុក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បាន​ប្រាប់ថា លោក​ម៉ែន ភី​រី​ណា ជា​មន្ត្រី​ប៉េអឹម​ស្រុក​ភ្នំស្រួច មាន​ឪពុកក្មេក​ជា​ប៉ូលិស​ស្រុក​ភ្នំស្រួច ដែល​សកម្ម​ខាង​មើលផ្លូវ​និង​ប្រមូល​លុយ​បទល្មើស​ព្តៃ​ឈើ​បាន​បន្ត​ចាក់ដី​លុប​អូរ​របស់​រដ្ឋ​យ៉ាង​គឃ្លើន មិន​គោរព​ច្បាប់​នោះទេ​។​​លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ធ្លាប់បាន​ប្រាប់​កាសែត​ថា «​លោក​បាន​ឲ្យ​ជំនាញ​ចុះទៅ​ជាមួយ​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​ផ្អាក និង​បាន​រាយការណ៍​ជូនទៅ​លោក​អភិបាលខេត្ត​ផងដែរ​»​។​

​បើទោះជា​បែបនេះ​ក្តី​កន្លងមក​អ្នក​ពត៌មាន​យើង​ធ្លាប់បាន​សំភាសន៍​លោក​ម៉ែន​ភី​រី​ណា​ដែរ​ពាក់​ព័​ន្ឋ​នឹង​ការចាក់ដី​លុប​អូរ​នេះ ដោយ​លោក​បាន​និយាយថា​លោក​បាន​ទាក់ទង​ជាមួយ​ថ្នាកដឹកនាំ​ខេ​ត្អ​អស់ហើយ តែ​«​មិនដឹងថា​តើ​ថ្នាក់ដឹកនាំ​ខេត្ត​រូប​ណា​នោះទេ​ដែលជា​ខ្នងបង្អែក​របស់លោក​ម៉ែន​ភី​រី​ណា​មន្តរី​កងរាជអាវុធហត្ថ​រូបនេះ ទើបបានជា​លោក​នៅតែ​គឃ្លើន​មិន​ខ្លាចរអារ​ច្បប់​បន្តិច​ណា​ទាល់តែសោះ​ចឹ​ង​?»។ ពាក់ព័ន្ធ​ករណី​បក្ខ​ពួកលោក​មេបញ្ជាការ​រង​ប៉េអឹម​ស្រុក​ភ្នំស្រួច​នាំគ្នា​ស្ទាក់​រំដោះ​យក​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ពី​គណបញ្ជាការ​ឯកភាព​ស្រុក​ភ្នំស្រួច​នេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​សាមីខ្លួន​បាន​នៅឡើយ​ទេ​៕a car pm a car pm1 a car pm2 

​