» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4986 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744012 នាក់

អយ្យការ​ចោទ​ក្មេងស្ទាវ​៥​នាក់ ដែល​ព្រួត​វាយ​សិស្សស្រី​នៅ​ខណ្ឌ​កំបូល​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​!

​ភ្នំពេញ​៖​លោក វ៉ិ​ត ម​ឃៈ អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា សំណុំរឿង​សិស្សសាលា ៥​នាក់ ព្រួត​គ្នា​វាយ​សិស្ស​ម្នាក់ ត្រូវបាន លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃ​អយ្យការ បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​ប​ញ្ញ​តិ​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។​a beat student 

​បើតាម​មាត្រា ២១៨​ការ​ចោទ​គឺ ជា​បទល្មើស​ប្រឆាំងនឹង​បុគ្គល​អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល ករណី​យ៍​ប្រើ​អំពើហិង្សា​នេះ បាន​ប្រព្រឹត្ត​ដោយមាន​ការគិត​ទុកជា​មុន​, ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង និង​អាវុធ​, ដោយមាន​មនុស្ស​ច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង​អ្នកសមគំនិត​។​ជនសង្ស័យ​ទាំង ៥​នាក់ មានឈ្មោះ អាត សំណាង ហៅ លីហ្សា ហៅ Cherry ភេទ​ប្រុស (​ច​រឹក​ស្រី​) អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ ៣៦​បុរី​ពិភពថ្មី​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ឈ្មោះ យាន រស្មី ហៅ ម៉ី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ឈ្មោះ ហូ​យ ម៉ូ​លុ​ច្យ ហៅ ហ្វាំ​ង ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ឈ្មោះ គង់ ស៊ីណា ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ឈ្មោះ សំណាង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្រោយពី​តំណាង​អយ្យការ​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​ទៅ ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម​។ ប៉ុន្តែ ដោយពេល​វេលា​ល្ងាច​ពេក​ផុត​ម៉ោង​ការងាររដ្ឋបាល ជនសង្ស័យ​ទាំង ៥​នាក់ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ផ្ញើ​ទៅ​សម​ត្ត​កិច្ច​នគរបាល​ខណ្ឌ​កំបូល​វិញ តម្រូវ​ដល់​ព្រឹក​ថ្ងៃ​៨ ខែមករា ឲ្យ​នាំទៅ​បន្ត​នីតិវិធី​ទៀត​។​

​សូម​រឭក​ថា កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តាញ​សង្គម បាន​ចែកចាយ​វីដេអូ ដែល​បង្ហាញ​ពី​សកម្មភាព​សិស្សសាលា​មួយក្រុម បាន​ព្រួត​គ្នា​វាយ​សិស្សស្រី​ម្នា​ក់នៅ​ដី​វាល​មួយកន្លែង​ក្នុង​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។ តាមរយៈ​វីដេអូ​នោះ​សិស្ស​ប្រុស​ម្នាក់ (​មាន​ច​រិ​ក​ជា​ស្រី​) និង​បក្ខពួក​ជា​សិស្សស្រី​ម្នាក់ទៀត បាន​ប្រើ​អំពើហិង្សា វាយ​ទាត់​ធាក់​ទៅលើ​ក្មេងស្រី​វ័យ​ជំទង់ ដែលជា​គូទំនាស់ ខណៈ​ដើមចម​នៃ​រឿងរ៉ាវ​នោះ​មិនទាន់​ដឹងថា ផ្ដើមចេញពី​រឿង​អ្វី​ទេ​៕