» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1725 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469227 នាក់

ប្រធានគណបក្សប្រជាជនជម្រុញឲ្យគណបក្សសម្ពន្ធ័ភាពរួមគ្នាប្រឆាំងចលនាក្បត់៩វិច្ឆិកា

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្សនយោបាយ​ចំនួន​២៧​ផ្សេងទៀត សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន បាន​អំពាវនាវ​ឱ្យកម្លាំង​គណបក្សនយោបាយ ដែល​ចូលរួម​ជាមួយ​កម្លាំង​ជាតិ​នេះ ត្រូវតែ​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​ជាតិ​ឱ្យបាន​។​សម្តេច​ថា «​ចលនា​៩​វិច្ឆិកា វា​ជា​អំពើ​ក្បត់ជាតិ​ដ៏​ធំ ដែល​យើង​មិនអាច​អត់ឱន​ទេ តុលាការ​នៅតែ​បន្ត​កាត់ទោស​ក្រុម​នេះ តើ​ការ​បំផុស​ឱ្យ​មនុស្ស ឱ្យ​កងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំ​រាជរដ្ឋាភិបាល ហើយ​ឈាន​មក​ចាប់​នាយករដ្ឋមន្ត្រី តើ​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជាការប្រកាសសង្គ្រាម​?»​។​a cpp ally4 

​សម្តេច​បានបញ្ជាក់​ពី​បញ្ហា​ចង​សម្ព​ន្ធ័​ភាព​នេះ​ថា «​ចលនា​យើង​ពេលនេះ ជា​ចលនា​មួយ​ដ៏​ខ្លាំង ហើយ​យើង​មិន​ផ្តល់ឱកាស​ឱ្យ​នរណា​មួយ ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព​នេះ​ទេ គណបក្ស​ប្រជាជន​តែឯង មិន​គ្រប់គ្រាន់​ទេ ស​ម្ធ័​ន​ភាព​របស់​យើង​នេះ​សំដៅ​ការពារ​នូវ​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក ហើយ​សន្តិភាព​នោះ​ហើយ ដែល​ផ្តល់ឱកាស​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ការ​ចងសម្ព័ន្ធភាពរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុងកាន់​អំណាច និង​បណ្ដា​គណបក្ស​ចំនួន ២៧ ទៀត គឺ​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ឡើយ តែ​សម្ព័ន្ធភាព​នេះ នឹងធ្វើ​ឲ្យ​ប្រជា​ធិ​បត​តេ​យ្យ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។​

​សម្ដេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា​«​សម្ព័ន្ធភាព​រវាង​គណ​បក្សនយោបាយ​ទាំង​២៨​នេះ មិន​ធ្វើ​ប៉ះពាល់​ដល់​ប្រជា​ធិ​តេ​យ្យ​របស់​កម្ពុជា​ឡើយ តែ​ផ្ទុយទៅវិញ សម្ព័ន្ធភាព​មួយ​នេះ នឹងចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថែមទៀត​»​។​«​សម្ព័ន្ធភាព​នេះ គឺជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ដោយ​ស្មើភាព សាមគ្គីភាព គោរព​សិទ្ធិ និង​ស្វ័យភាព​របស់​គណបក្ស​នីមួយៗ ដើម្បី​ជា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន​។​​សម្ដេច​តេ​ជោ បាន​លើកឡើងថា សម្ព័ន្ធភាព​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច ជាមួយ​គណ​កប្ស​នយោបាយ​ស្ទើរ​ជាង​ពាក់កណ្ដាល​នៃ​បក្ស​ដែល​មាននៅ​កម្ពុជា​នេះ ក៏​មិនបាន​ធ្វើឡើង​ដើម្បី​លុបបំបាត់​សំឡេង​ប្រឆាំង​នោះឡើយ ខណៈ​ក្រុមប្រឆាំង ក៏​កំពុង​បង្កើត​សម្ព័ន្ធភាព​មួយ ដើម្បី​ប្រឆាំង​ផងដែរ​។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១១​តុលា​២០២៣​កន្លងមកនេះ​គណបក្ស​ភ្លើងទៀន​ដែល​ខ្ខាន​មិនអាច​ចូលរួម​បោះឆ្នោតជាតិ​សម្រាប់​អាណត្តិ​ទី​៧​បាន​ក៏បាន​ចង​សម្ព​ន្ធ័​ភាព​ជាមួយ​គណបក្ស​៣​ផ្សេងទៀត​ផងដែរ​។​


​សម្ដេច​តេ​ជោ បាន​បន្តថា កិច្ចព្រមព្រៀង​ដែល​បណ្តា​បក្សនយោបាយ​ទាំង ២៨ បាន​ស្ម័គ្រចិត្ត ធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ចងសម្ព័ន្ធភាព នៅថ្ងៃនេះ​មាន​ចំនួន ៨ ចំណុច​រួមមាន ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយគ្នា​ដោយ​ស្មើភាព ស្មើ​សិទ្ធិ គោរព​នូវ​ឯករាជ្យ និង​ស្វ័យភាព របស់​គណបក្ស​នីមួយៗ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។១- ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ដោយ​ស្មើភាព ស្មើ​សិទ្ធិ គោរព​នូវ​ឯករាជ្យ និង​ស្វ័យភាព​របស់ គណបក្ស​នីមួយៗ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ។​

២- ប្តេជ្ញា​គោរព ប្រតិបត្តិ ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម​អាស្រ័យ ដោយ​រដ្ឋធម្មនុញ្ញ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិមនុស្ស ការគោរព​ច្បាប់ និង​យុត្តិធម៌​សង្គម ពង្រឹង​ធ្លុង​សាមគ្គី​ជាតិ ដើម្បី​កសាង​ប្រទេស​កម្ពុ​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ស្របតាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។​៣- ប្ដេជ្ញា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​គង់វង្ស ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដើម្បី​ធានា​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ដោយ​ចីរភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ។​

៤- រួមសហការ​គ្នា​ដើម្បី​ទប់ស្កាត់ និង​កំចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម​ចេញផុត​ពី​ព្រះរាជា​ណា​ចក កម្ពុជា ។ ប្រឆាំង​ដាច់ខាត​ចំពោះ​ឧបាយកល និង​សកម្មភាព​របស់​មជ្ឈដ្ឋាន​ណាក៏ដោយ ដែល​ព្យាយាម​បំផ្លាញ ឯកភាព​ជាតិ បង្ក​អស្ថិរភាព​ក្នុងសង្គម បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ណាមួយ ដែល​ផ្ទុយ ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ។​៥- សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ទាំង​សកល និង​អសកល បាន​ប្រព្រឹត្តទៅ​ត្រឹមត្រូវ ទៀងទាត់ តាម​ការកំណត់​នៃ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព ។​

៦- គោរព​អនុវត្ត​ដោយស្មោះ​ត្រង់ និង​យក​ផលប្រយោជន៍​ជាតិ​ជាធំ នូវ​គោលការណ៍​សម្ព័ន្ធភាព និង​កិច្ច សហប្រតិបត្តិ​ការជួយ​គាំទ្រ​គ្នា មិន​ធ្វើការ​ប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ រួមទាំង​ការមិនធ្វើ​ការឃោសនា​ប្រឆាំង គ្នា​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត និង​មិន​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ ឬ​ក្រុម​នយោបាយ​ណា ដែល ប្រឆាំង​ចំពោះ​ដៃគូ​ក្នុង​សម្ព័ន្ធភាព​របស់ខ្លួន ។​៧- កសាង​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ ដើម្បី​អនុវត្ត​ឲ្យ​បានសម្រេច​លទ្ធផល​ល្អ​តាម​ខ្លឹមសារ​ន កិច្ចព្រមព្រៀង​នេះ ។ ក្នុងករណី​មាន​បញ្ហា​ចោទឡើង ត្រូវ​ចាត់តាំង​តំណាង​ឲ្យ​ជួបពិភាក្សា​រួមគ្នា​ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី ។​៨- បើកទូលាយ​សម្រាប់​គណ​បក្សនយោបាយ​ស្របច្បាប់​ផ្សេងទៀត ដែល​គាំទ្រ និង​មានបំណង​ចង់​ចូល រួម​សហប្រតិបត្តិការ និង​សម្ព័ន្ធភាព​រវាង​បណ្ដា​គណបក្សនយោបាយ​នៅ​កម្ពុជា តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ៕a cpp ally a cpp ally1 a cpp ally2 a cpp ally3 a cpp ally5