វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2812 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059601 នាក់
ភ្នំពេញ ៖ ប្រភពព័ត៌មានដែលទទួលបានកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យដឹងថា អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខធ្វើជាអ្នកតំណាងឲ្យកុមារីទាំង ៤នាក់ ដែលត្រូវបានចាញ់បោកបញ្ឆោតក្រុមអ្នកដឹកនាំថតរឿងអាសអាភាស និងចែកចាយតាមបណ្តាញសង្គម ។ ឯកឧត្តម បណ្ឌិត ក៏បានឲ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោការពារក្តី ជូននារីរងគ្រោះនិងរៀបចំដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយដែរ! ។
លោក បណ្ឌិត បានលើកឡើងថា «ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ( លី សាម៉េត )សូមជំរាបដល់បង ប្អូនកូនក្មួយ ឲ្យបានជ្រាបថា បញ្ហាចៅស្រីៗទាំង០៤ នាក់នេះ ខ្ញុំបាទ ជាតំណាងឲ្យចៅៗទាំង០៤ នាក់បានដាក់ពាក្យ បណ្ដឹងចូលទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ រួចជាស្រេចហើយ។សូមបងប្អូនកូនក្មួយទាំងអស់ ដែលគោរពស្រលាញ់ពូ ពិចារណាមើល ទោះបីជារឿងហេតុអ្វីក៏ដោយ មិនគួរ ពួកជនល្មើសទាំងអស់នោះ យករឿងអាសអាភាស ក្មេងស្រីមិនទាន់គ្រប់អាយុ ផង ទោះបីក្មេងស្រីគ្រប់អាយុ ក៏ដោយក៏ពួកជនល្មេីសទាំងអស់នោះ ក៏មិនគួរយករឿង អាសអាភាសទាំងអស់នោះ បង្ហោះពេញ បណ្ដាញ សង្គម ហ្វេសប៊ុក បណ្ដាលឲ្យ អាប់អោនប្រពៃណីខ្មែរ ជាយូរលង់មកហើយ និង ធ្វេីឲ្យប៉ះពាល់ដល់ សង្គមជាតិ សំខាន់បំផុត វប្បធម៌ខ្មែរ យេីងដែលមានភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងរុងរឿង ។ មិនគួរឲ្យបុគ្គល ឬ ជនល្មេីសមួយក្រុមនេះ កាត់តវីដេអូរខ្លីៗ រឿងអាសអាភាស ដេីម្បីកេងចំណេញរកផល ប្រយោជន៍ ផ្ទាល់ខ្លួនទេ ! ខ្ញុំបាទ សូមអរគុណ និង អរព្រះគុណ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ក្នុងរឿងនេះ ដែលបានជួយសហការណ៍ ដេីម្បីលុបបំបាត់រឿង ដែលធ្វេីឲ្យប៉ះពាល់ ដល់វប្បធម៌ស្ត្រីខ្មែរយេីង។»
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមាន ករណីនារីវ័យក្មេងចំនួន៤នាក់ ក្នុងនោះមាន ៣នាក់ ជាអនីតិជនមិនទាន់គ្រប់អាយុ បានកើតទុក្ខមិនសុខចិត្តចំពោះទង្វើនិងសកម្មភាព របស់ម្ចាស់ហ្វេសប៊ុកផេក ឡាយ្វហ្វាម (Life Film) និងជាអ្នកដឹកនាំថតរឿង អាសអាភាស លោក សុខ លីម រក្សា និងបក្ខពួក បានលួងលោមបោកបញ្ឆោតនារីវ័យក្មេងទាំងនោះឲ្យឡាយ និងថតរឿងបែបរោលរាលអាសអាភាស យកទៅបង្ហោះតាមបណ្តាញសង្គមដើម្បីរកប្រាក់ចំណូល។
ប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន ពីនារីរងគ្រោះទាំងនោះ បានឲ្យដឹងថា ពួកគេបានស្នើសុំឲ្យលោក សុខ លីម រក្សា ម្ចាស់ហ្វេសប៊ុកផេក (Facebook page) ឡាយ្វហ្វាម (Life Film) លុបរាល់វីដេអូ ដែលបានបង្ហោះទាំងអស់នោះ ក៏ប៉ុន្តែលោក សុខ លីម រក្សា មិនព្រមលុបនោះទេ! ពោលគឺមានតែបង្ហោះចែកចាយបន្ថែម និងបានដេញឲ្យនារីរងគ្រោះទាំងអស់នោះទៅប្តឹងថែមទៀតផង! មិនតែប៉ុណ្ណោះលោក សុខលីម រក្សា អ្នកដឹកនាំរឿងរូបនោះ ក៏បានអួតថាខ្លួនមានខ្នងបង្អែកទៀតផង ហើយក្រសួងក៏មិនខ្លាចដែរ។
ក្មេងស្រីចំនួន ៤នាក់ បានសុំប្ដឹងឈ្មោះ សុខលីម រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅបុរី ឡាយ គង់កំបូលស៊ីធី ផ្ទះលេខ០៣៥B ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងឈ្មោះ សេក ដារ័ត្ន ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅបុរី ឡាយ គង់ កំបូលស៊ីធី ផ្ទះលេខ០៣៥B ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបក្សពួក ពីបទ ផ្ដើមគំនិត និងសមគំនិត ក្នុងអំពើ ប្រទូស្តកេរខ្មាស តាមមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។
: ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា : ក្នុងខែមិថុនា ឆ្នាំ ២០២៣ យើងខ្ញុំឈ្មោះ ផែន គឹមហៃ ឈ្មោះ ផែន គឹមហៀង និងឈ្មោះ ស៊ លីហុង បានទាក់ទងទៅឈ្មោះ សុខលីម រក្សា ដើម្បីចូលធ្វើការជាអ្នកថតវីដេអូខ្លីៗ តាមការណែនាំរបស់ឈ្មោះ ផែន គីមហូរ។ បន្ទាប់មកនៅថ្ងៃទី០៨ និងថ្ងៃទី០៩ ឈ្មោះ សុខលីម រក្សា បានឲ្យយើងខ្ញុំទៅសាកថតសម្ដែងរឿងបែបអប់រំខ្លីៗ ដោយបង្ខំឲ្យស្លៀកខោខ្លី និងអាវសស្ដើង។ ដោយ ឈ្មោះ សុខលីម រក្សា បានឲ្យឈ្មោះ ផែន គឹមហៀង ឡើងទៅគេងលើគ្រែ ដោយមិនប្រាប់ច្បាស់លាស់អំពីប្រភេទសាច់រឿង នោះទេ។ ពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកគេងលើគ្រែជាមួយឈ្មោះ ផែន គឹមហៀង ដោយបានស្ទាប អង្អែល អោបថើប បៀតបៀនមកខ្ញុំ។
ឈ្មោះ ផែន គីមហៀង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន និងបដិសេធមិនព្រមថតបន្ត ទៀត តែឈ្មោះ សុខលីម រក្សា បានបង្ខំឲ្យឈ្មោះ ផែន គីមហៀង ថតដដែលៗបន្តទៀត ទាំងឈ្មោះ ផែន គឹមហៀង មិនបាន យល់ព្រម។ ក្នុងថ្ងៃទី០៩ ខែមិថុនា ឆ្នាំដដែលនោះ ឈ្មោះ សុខលីម រក្សា បានឲ្យឈ្មោះ ស៊ លីហុង ពាក់អាវចងពង់ និងខោ ខ្លី និងឲ្យឡើងទៅគេងនៅលើគ្រែ។ ពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកគេងលើគ្រែជាមួយឈ្មោះ ស៊ លីហុង ដោយបានស្ទាបអង្អែល អោបថើប បៀតបៀនមកខ្ញុំ។ ឈ្មោះ ស៊ លីហុង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន និងបដិសេធមិន ព្រមថតបន្តទៀត តែឈ្មោះ សុខលីម រក្សា បានបង្ខំឲ្យឈ្មោះ ស៊ លីហុង ថតដដែលៗបន្តទៀត ទាំងឈ្មោះ ស៊ លីហុង មិន បានយល់ព្រម។
នៅថ្ងៃដដែលនោះ ឈ្មោះ សុខលីម រក្សា បានឲ្យ ឈ្មោះ ផែន គីមហៃ ទៅថតវីដេអូបែបសង្សារសុំរួមភេទ ជាមួយ តែពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកអង្គុយជិតឈ្មោះ ផែន គីមហៃ ស្ទាបអង្អែល អោបថើប បៀតបៀនមកលើខ្ញុំ។ ឈ្មោះ ផែន គឹមហុង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន ចេញនិងបដិសេធ មិនថតនោះទេ តែឈ្មោះ សុខលីម រក្សា នៅតែបន្តឲ្យឈ្មោះ ផែន គឹមហៃ ថតដដែល ទោះឈ្មោះ ផែន គឹមហុង មិនព្រមក៍ដោយ។
ក្នុងពាក្យបណ្តឹង ទាមទារ : ១. ផ្តន្ទាទោស ឈ្មោះ សុខ លីម រក្សា ឈ្មោះ សេក ដារ័ត្ន ហៅខេនឌី និងបក្សពួក ដាក់ពន្ធនាគារ តាមផ្លូវច្បាប់ ។២. ទាមទារឲ្យលុបវីដេអូអាសអាភាសរបស់នាងខ្ញុំចេញពីផេក ឡាយ ហ្វីម (life Film) និង ឡាយ តារា ញូ (Life Dara News)”៣. ទាមទារសំណងជំងឺចិត្តចំនួន ៣០០.០០០.០០០ (បីរយ) លានរៀល។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ យើងខ្ញុំ ស្នើសុំសូម លោកព្រះរាជអាជ្ញា មេត្តាពិនិត្យ និងផ្តន្ទាទោសជនទាំងនោះតាមផ្លូវច្បាប់ ។ឡូវមានទីប្រឹក្សានាយករដ្ឋមន្ត្រីនិងមេធាវីចេញមុខជួយហើយចាំមើលថាតើ ជោគវាសនារបស់ អ្នកដឹកនាំរឿងលោក សុខ លីម រក្សា និងបក្ខពួកគូកនទៅជាយ៉ាងណាទៅវិញ?៕