» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2105 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263215 នាក់

តារា​ថៃ ៣​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទ​ឆបោក ក្នុង​ទម្រង់​វិនិយោគ​ស្រដៀង​ស្រុក​ខ្មែរ !


​ប្រទេស​ថៃ​៖ ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១៨​នាក់ ក្នុងនោះ​មាន​តារា ៣​នាក់ ដោយបាន​ដកហូត​នូវ​រថយន្ត​ស្ព័​រ​ទំនើបៗ និង​លុយ​ជិត ៤​លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ជា​លក្ខណៈ​ប្រព័ន្ធ តាមរយៈ​ការលក់​អាហារ​បំប៉ន​សុខភាព​។ ក្នុងចំណោម​សិល្បករ​ទាំង​បី​រូប រួមមាន ពេជ្រ​ឆា​យ៉ា វ៉ា​តា​ណា​ម៉ុ​ន​ទ្រី (Pechaya Wattanamontri) ឬ​មេ​មីន (Boss Min), កាន កាន់​តា​ថា​វ៉ុ​ន (Kan Kantathavorn) ឬ​មេ​កាន (Boss Kan), និង​យូ​រ៉ា​ណាន ប៉ា​ម៉ុម​ម៉ុ​ន​ទ្រី (Yuranan Pamornmontri) ឬ មេ​សាម (Boss Sam) ។​a star thai1 

​ទីភ្នាក់ងារសារព័ត៌មាន បារាំង​AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​ការចាប់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​មនុស្ស​ជាង ១,០០០​នាក់ ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន iCon Group ដោយ​និយាយថា ក្រុមហ៊ុន​នេះ បាន​ទាក់ទាញ​ពួកគេ​ឱ្យ​ទិញ​ផលិតផល និង​ចុះ​កុងត្រា​បន្ត​ការទិញ​។ ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ iCon Group លោក Warathaphon Waratyaworrakul ហៅ Boss Paul ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ជាមួយ​ពិធីករ​ទូរទស្សន៍​ល្បី​ម្នាក់ និង​តារា​សម្តែង​ម្នាក់ ក្រោម​ការចោទប្រកាន់ថា បាន​ជួយ​បញ្ចុះបញ្ចូល​ជនរងគ្រោះ ឱ្យ​ចូលរួម​ក្នុង​គម្រោង​នេះ​។​

​អាជ្ញាធរ​និយាយថា ពួកគេ​ត្រូវបាន​បង្ក​កលុយ​ចំនួន ១២៥​លាន​បាត ឬ​ស្មើនឹង ៣.៨​លាន​ដុល្លារ ដែល​រក្សាទុក​ក្នុង​គណនី​ធនាគារ CEO ៤​នាក់ ហើយ​ដកហូត​បាន​រថយន្ត​ប្រណីត រួមទាំង​រថយន្ត Porsches និង Ford Mustangs ផងដែរ​។ មេ​ប៉ូលិស​ថៃ លោក Kitrat Phanphet បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប៉ូលិស​កំពុង​តាមដាន​រក​គណនី​ធនាគារ និង​ការផ្ទេរ​សាច់ប្រាក់​ពាក់ព័ន្ធ​ជាមួយ​ជនសង្ស័យ ដើម្បី​រកឱ្យឃើញ​ថា​តើ​នៅមាន​មនុស្ស​ផ្សេងទៀត​ទេ ពាក់ព័ន្ធ​ក្នុង​រឿងនេះ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន មេ​នគរបាល​ថៃ គីត​រ៉ាត់ ផាន់​ផេ​ត (Kitrat Phanphet) ប្រាប់ថា មន្ត្រីនគរបាល​ថៃ កំពុង​ស្វែង​រកមើល​គណនី​ធនាគារ និង​ប្រតិបត្តិ​ការផ្ទេរ​សាច់ប្រាក់​ដែលមាន​ភ្ជាប់​ជាមួយ​ជនសង្ស័យ ដើម្បី​រកមើល​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ផ្សេងទៀត មាន​ជាប់​ពាក់ព័ន្ធ​ឬ​អត់ ។​​ក្រុមហ៊ុន The iCon Group ត្រូវបាន​ចោទប្រកាន់ថា​បាន​បោក​បញ្ឆោត​ជនរងគ្រោះ ក្រោមរូបភាព​ផ្តល់ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​លក់​អន​ឡាញ​ក្នុងតម្លៃ​ធូរ​ថ្លៃ​។ នៅពេល​ជនរងគ្រោះ​បាន​ចុះឈ្មោះ​រួចរាល់ ក្រុមហ៊ុន បាន​ព្យាយាម​ល្បួង​ឱ្យ​ជនរងគ្រោះ​ធ្វើការ​ទិញ​ផលិតផល​បន្ថែម បូក​រួមទាំង​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ចាប់ពី ២,៥០០ បាត ដល់ ២៥០,០០០ បាត​នៃ​រូបិយប័ណ្ណ​ថៃ ដែលជា​យុទ្ធសាស្ត្រ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ឱ្យមាន​អ្នកចូលរួម​ថ្មីៗ​បន្ថែមទៀត ។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បានឱ្យដឹងថា ជនរងគ្រោះ​មួយចំនួន រាប់​ចាប់ពី​កម្មករ​ដែល​ទទួលបាន​ប្រាក់ចំណូល​ទាប រហូតដល់​កីឡាករ​បាល់ទាត់​ដែល​អាច​រកប្រាក់​ចំណូល​ខ្ពស់ បាន​បង់ប្រាក់​ជាង ៦០០,០០០ បាត​ដល់​ក្រុមហ៊ុន​។ នៅ​ខណៈ​នេះ សមត្ថកិច្ច​ថៃ នៅ​មិនទាន់​បានកំណត់​ចំនួន​ទឹកប្រាក់​សរុប ដែល​ត្រូវបាន​បោកប្រាស់​នៅឡើយ​ទេ ។​​ដោយឡែក នៅក្នុង​ប្រទេស​ឡាវ ឯណោះ​វិញ ក្រុមហ៊ុន The iCon Group ត្រូវគេ​រាយការណ៍​ថា បានជ្រើសរើស​សមាជិក​ជាង ១,០០០ នាក់ រួមទាំង​សិល្បករ និង​តារា​ល្បីៗ​នៅក្នុង​ប្រទេស​នោះ​។ តារា​ថៃ​ល្បីៗ ចំនួន​បី​រូប ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុងនាម​ជា​បណ្ដាញ​ប្រធាន​ក្រុមហ៊ុន The iCon Group នៅក្នុង​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា ព្រមទាំង​បាន​អញ្ជើញ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​នេះ ឱ្យទៅ​បណ្តាក់ទុន​នៅក្នុង​ប្រទេស​ថៃឡង់​ដ៍ ដើម្បី​ក្លាយជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ថែមទៀត​ផង ។​

​ជាមួយគ្នានេះដែរ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ នៅឯ​ប្រទេស​ជប៉ុន បាន​អះអាងថា ខ្លួន​ត្រូវគេ​បញ្ចុះបញ្ចូល​ឱ្យធ្វើជា​ប្រធាន​បណ្តាញ ក្រោម​ការដឹកនាំ​របស់ The iCon Group ហើយ​បន្ទាប់មកទៀត ខ្លួន​បាន​ណែនាំ​អាជីវ​កម្មនេះ​ទៅកាន់​ជនជាតិ​ថៃ​ជាច្រើន​នាក់​ទៀត​នៅ​ទីនោះ (​ជប៉ុន​) ប៉ុន្តែ​ចុងក្រោយ ការវិនិយោគ​របស់​ពួកគេ​ទាំង​ប៉ុន្មាន​ត្រូវ​ខាតបង់ ។​​ស្ត្រី​ជនជាតិ​ថៃ​រូបនេះ បាន​បន្ថែមទៀតថា មនុស្ស​ជាច្រើន ទទួលបាន​ប្រាក់​ត្រឡប់មកវិញ​ត្រឹមតែ ៤​ពាន់​បាត​ប៉ុណ្ណោះ បន្ទាប់ពី​បណ្ដាក់ទុន​ចំនួន ២៥​ម៉ឺន​បាត ក្នុង​ម្នាក់ៗ ក្នុងនាម​ជា​តំណាង​ចែកចាយ​សម្រាប់​ក្រុមហ៊ុន The iCon Group ។​​គួររម្លឹកថា ជុំវិញ​ករណី​បោកប្រាស់​ជា​សាធារណៈ​នៅក្នុង​ប្រទេស​ថៃឡង់​ដ៍ នេះ កាលពី​ឆ្នាំមុន គម្រោង​បោកប្រាស់​វិនិយោគ “Forex 3D” បាន​បោក​បញ្ឆោត​ជនរងគ្រោះ​រាប់ពាន់នាក់ ឱ្យ​ចូលរួម​វិនិយោគ​នៅក្នុង​វេទិកា​ជួញដូរ​រូបិយប័ណ្ណ​បរទេស​ក្លែងក្លាយ ៕​ប្រភព​៖ AFP/ The Nation Thailanda star thai a star thai2 a star thai3