» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9692 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699863 នាក់

សិល្បករ​ខ្មែរ​ប្រតិកម្ម​ក្រោយ​មាន​អ្នក​អួត​សម្ញែង​សំបុត្រ​ចូល​ទស្សនា​ការបិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

 

​ភ្នំពេញ​៖​រូបថត​មួយ​សន្លឹក​ដែល​សំ​ញ៉ែង​ប​ណ្ឌ័​ចូល​កម្មវិធី​បិទ​កម្មវិធី​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​អ្នក​ដែល​មិនបាន​ចូល​ពិសេស​ក្រុម​សិល្បៈករ​សិល្បៈការិនី​។​ថ្ងៃទី​១៧ ខែឧសភា នេះ កម្ពុជា ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គែ​ម​លើក​ទី​៣២​នោះ នឹង​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ​ផ្លូវការ បន្ទាប់ពី​ការ​ប្រ​គួ​ត​នានា​ត្រូវបាន​បិទ​បញ្ចប់ មុននេះ​។​a game artis2 

ព្រឹត្តិការណ៍​នៃ​ការបើក​កីឡា​ស៊ី​ហ្គេម​មុននេះ​បានធ្វើ​ឲ្យ​អារម្មណ៍​មហាជន​រំភើប​រីករាយ និង​ប្រាថ្នា​ក្នុងការ​ចូលរួម​កម្មវិធី​ដ៏​សម្បើម​នេះ ខណៈដែល​កម្មវិធី​នៃ​ការបិទ​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹងមាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​កើតមានឡើង​ទើប​គ្រប់គ្នា​ចង់​ចូលរួម​ទស្សនា​ដោយផ្ទាល់​ផងដែរ​។ នៅតាម​បណ្តាញ​សង្គម​មានការ​លើកឡើង​អំពី​ការស្នើសុំ សំបុត្រ​ចូល​ទស្សនា​ដែល​បា​បាន​ក្លាយជា​ប្រធានបទ​ក្នុងការ​ជជែក​គ្នា ពិសេស​នៅលើ​បណ្តាញ​ស​ង្គ​ដោយ​ពួកគាត់​បាន​ព្យាយាម​ស្នើសុំ​គ្នា​ពិសេស​អ្នក​ដែល​បាន​បង្ហាញមុខ និង​ជាប់​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​ខាងលើ​។ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​មុននេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោកជំទាវ​ច​ន ច័ន្ទ​លក្ខិណា​បាន​បង្ហោះ​សារ​បញ្ចេញ​អារម្មណ៍​ដែល​ពិបាក​ទ្រាំ​នឹង​ការ​បង្ហោះ​បង្អួត​សម្ញែង​កាត​ទាំង​បាច់ៗ​។

លោកជំទាវ​លើកឡើងថា​៖ សិល្បករ​សិល្បការិនី​រាប់ពាន់​រាប់រយ​នាក់​ប្រឹង​ហ្វឹកហាត់​ទាំងថ្ងៃទាំងយប់ រាប់​ខែ ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដល់​យប់​កណ្តាល​អ​ធ្រា​ត ដោយ​មិន​យក​ថវិកា ទទួលបាន​ត្រឹម​បាយ ២​ពេល និង ទឹក សំបុត្រ​មួយ​សន្លឹក​ទាំង​ថ្ងៃ​បើក និង ថ្ងៃ​បិទ​គឺ គ្មាន មានតែ​កាត​សម្រាប់​អ្នក​សម្តែង ហើយ កាត​នោះ​គឺកំណត់​ទីតាំង​ទៀត ( ដូច​វាស់ដី​ដើរ ) ពេល​ចប់​សម្តែង​សល់​ម៉ោង​ពួកគាត់​គ្មាន​សិទ្ធ​ទៅ​អង្គុយ​ទស្សនា​កម្មវិធី អ្នក​ត្រូវ​ទទួលបាន​បែរជា​មិនបាន អ្នក​មិនត្រូវ​ទទួលបាន​បែរជា​បាន​. ហេតុអ្វី ? ឬក៏​គិតថា​អ្នកសិល្បៈ​គ្មាន​អារម្មណ៍​ចង់​ទស្សនា ? ពេលខ្លះ​ហួសហេតុ​ពេក មិន​មើលឃើញ​ការលះបង់​របស់​អ្នកសិល្បៈ
​បញ្ជាក់ : សមាគម​សិល្បករ​ខ្មែរ​បានដាក់​លិខិតស្នើរ​សុំ​សំបុត្រ​ចូលរួម​ទស្សនា​តាំងពី​ថ្ងៃទី ២៧ ខែ មេសា តែ​មិន​តប ហើយ Call មិន​លើក​។ សារ​នេះ​បាន​បង្កើត​ឲ្យ​មានការ​ចែករំលែក និង​បញ្ចេញយោបល់​ព្រោងព្រាត សូម្បីតែ​សិល្បករ​ដែល​ធ្លាប់បាន​ចូលរួម​សម្តែង ក៏​គ្មាន​សិទ្ធិ​និង​ឱកាស​ចូលរួម​ទស្សនា​ដែរ​។

គេ​សង្កេតឃើញ​មាន​សិល្បករ​ជាច្រើន​ទៀត​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការស្នើសុំ​សំបុត្រ​ចូល​ទស្សនា​ការបិទ​ការប្រកួត​ស៊ី​ហ្គេម​នេះ​មិន​ទទួលបាន​ជោគជ័យ​ដែល​ភាគច្រើន​គឺជា​សិល្បករ​ដែល​បាន​បំពេញការងារ​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កាលពី​ថ្ងៃទី​០៥​ខែឧសភា​កន្លងទៅ​។​មានការ​កត់សម្គាល់ថា​សម្រាប់​ការបិទ​កម្មវិធី​ប្រកួត​ស៊ី​ហ្កេ​មេះ​ផងដែរ​មានការ​ផ្លាស់ប្តូ​សំបុត្រ​ភ្ជាប់​ជាមួយ​ការ​គម្រាមកំហែង​ថា​នឹងត្រូវ​មានទោស​ជាប់គុក​ប្រសិនបើ​មាន​អ្នក​ហ៊ាន​បន្លំ​សំបុត្រ​?​ក្នុងពេលដែល​មុ​ស្ស​ម្នា​ជាច្រើន​ខ្វាករ​រឿង​មិនមាន​សំបុត្រ​ចូល​កម្មវិធី​៕a game artist a game artist1 a game artist2 a game artist4 


​