» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 356 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299276 នាក់

រន្ទះបាញ់បុរសជាកម្មករម្នាក់​ស្លាប់​តើ​ជា​កម្ម​ឬ​ដោយសារ​ភាពក្រីក្រ​?

 

​កំពង់​ឆ្នាំ​ងះ បុរស​ក្រីក្រ​ម្នាក់ ត្រូវបាន​រន្ទះបាញ់ បណ្ដាល ឱ្យស្លាប់​កាលពីរ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ចំណុច​វាលស្រែ អណ្ដើក​ស្អុយ ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​កន្លះ​គីឡូម៉ែត្រ ពី​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។a die storm1

លោក​មេភូមិ​ព្រែក​រាំង​បាន​ឲ្យ​ដឹងថា​ជន​រង មានឈ្មោះ សេង ខេង (​ហៅ​ទីន​)​អាយុ​៥១ ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ប៉ាត់ ឡា​ត អាយុប្រមាណ​ជាង​៤០​ឆ្នាំ មានតែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែប៉ុណ្ណោះ ដោយ​ពុំមាន​កូនចៅ​នោះឡើយ​។ រីឯ​មុខរបរ​របស់​គ្រួសារ​រងគ្រោះ​នេះ គឺ​ដើរ​ស៊ីឈ្នួល​គេ ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​សម្រាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ​តែ​ប៉ុ ណ្ណោះ ។​នៅ​ថ្ងៃកើតហេតុ​ជន រងគ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ឆ្កា​ព្រែ​តាម​ភ្លឺស្រែ​ប្រាំង​ឲ្យ​គេ​ដែល​ម្ចាស់​ស្រែ​ឈ្មោះ ទុំ ដំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​

​ប្រភព​ដដែល​បន្តថា លុះ​នៅវេលា​ម៉ោង​ប៉ុន្មាន​ជា​១ រសៀល​ក្នុង​ថ្ងៃកើតហេតុ មេឃ​ក៏​ចាប់ផ្ដើម​មាន​ពពក​ខ្មៅ ហើយ​មាន​ភ្លៀង​ធ្លាក់​លាយឡំ ទៅនឹង​ខ្យល់ និង​ផ្គរ​ផង ចំណែក​ជនរងគ្រោះ​និង​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ មិនបាន​ឈប់ សម្រាក​នោះទេ ដោយ​បន្ត​ធ្វើការ​រហូត ដល់​ម៉ោង​៣ ជាង រសៀល ក៏​ស្រាប់​តែមាន​រន្ទះ​កំណាច​បានមក​ផ្តាច់ជីវិត​បុរស​រង គ្រោះ​ខាងលើនេះ​តែម្ដង​។​​ឯ​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ ខ​ណះ​ដែល​រន្ទះបាញ់​កើតឡើង គឺ​រូបគាត់​នៅក្បែរ​និង​ជនរងគ្រោះ​ចម្ងាយ​តែ​៣ ម៉ែត្រ​ពីគ្នា​តែ ប៉ុណ្ណោះ ។​ពេល​ឃើញ​ជន​រង គ្រោះ​ដេក​ដួល​ទៅនឹង​ដី​ហើយ រូបគាត់​ក៏បានរ​ត់ទៅ​ជួយ តែ​ជា​អកុសល​ជន​រង គ្រោះ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ដោយ​មិន​អាចជួយ​ទាន់ពេលវេលា​នោះឡើយ​។​

ករណី​យ៍​នេះ​បាន​បង្ក​ឲ្យ​មាន​សំណួរ​ថា​តើ​មូលហេតុ​បានជា​ត្រូវ​រន្ទះបាញ់​ដោយសារ​កម្មផល​ដូចដែល​គេ​ដាក់​ទំនាយ​ឬ​ដោយសារ​ភាពក្រីក្រ​?​ព្រោះ​ថាបើ​ថា​កម្ម​ក៏ដូចជា​ម្យ៉ាងដែរ​ព្រោះ​ម្ចា​សើ​ស្រែ​នៅក្បែរ​ដែរ​ម៉េច​ក៏​មិន​បាញ់​ផង​។​តែ​អ្នកខ្លះ​ថា​មកពី​ក្រីក្រ​ទើប​ចេញ​ក្រៅ​ផ្ទះ​បណ្តាល​ឲ្យ​រន្ទះបាញ់​បើ​មាន​លុយ​មានរឿង​អី​ត្រូវ​ចេញទៅ​រកលុយ​ទាំង​ភ្លៀង​ចឹ​ង​?​។​ទោះជា​យ៉ាងណា​គេ​ថា​វា​សម​ទាំងពីរ​ហ្នឹង​!។

​បើតាម​លោក​មេភូមិ​ព្រែក​រាំង​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ដោយ សារ​តែ​ជីវភាព​គ្រួសារ​ជន​រង គ្រោះ​ក្រីក្រ មិនមាន​ប្រាក់​ធ្វើបុណ្យ មានតែ​ប្រាក់​របស់​សមាគម​ភូមិ ដែលមាន​ចំនួន​តែ​៦៧ ម៉ឺន​រៀល​ប៉ុណ្ណោះ សម្រាប់​ចាត់ចែង​ក្នុង​ពិធី​បុណ្យសព​ហេតុនេះហើយ សព​មិនអាច​ទុក​បានយូរ​ទេ នឹងត្រូវ​បូជា​នៅវេលា​ម៉ោង ១១ យប់​នេះ​(​យប់កើតហេតុ​)​។​a die storm