វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2531 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066832 នាក់
ខេត្តព្រះសីហនុ៖ឡានរ៉េងរ៉ូវើផលិតនៅអង់គ្លេសព្រលះគ្នាមួយទំហឹងជាមួយរថយន្តហ៊ីយន់ដេបែនដឹកដីបណ្តា្លឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ០៤ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់។
រថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AT-៨៨៨១បើក ក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងបានបុកជាមួយរថយន្តម៉ាកហ៊ីយុនដេ ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ ៣A- ៦៨២៦ ក្នុងទិសដៅផ្ទុយគ្នា។
គេឃើញឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលធ្វើដំណើរឆ្លងកាត់ក៍បានអញ្ជើញចុះពិនិត្យនិងសម្រួលដោះស្រាយការងារមួយចំនួនដែរតែមិនដឹងថាចៃដន្យឬមានសាច់ញាតិនោះទេ។ សមត្ថកិច្ចអោយដឹងថា មានមនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍នេះតែមិនទាន់ដឹងអត្តសញ្ញាណ បច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕