
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6251 នាក់
ម្សិលមិញ 7515 នាក់
សរុប 20032148 នាក់
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារឿន អាយុ៦៨ឆ្នាំ អតីតជាមេបញ្ជាការកងអនុសេនាធំនារីដោះមីនខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមមន្ទីរពេទ្យព្រះកេតុមាលា ។សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់ លោកស្រី គង់ សារឿន រួមជាមួយអ្នកជំងឺផ្សេងទៀត ឆាប់បានជាសះស្បើយ និងបានត្រលប់ទៅគេហដ្ឋានវិញ។
សូមបញ្ជាក់ដែរថា កម្ពុជាបានប្រឈមនឹងបញ្ហាមីន រួមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាមរុំារ៉ៃ ដែលអូសបន្លាយនៅកម្ពុជាតាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៩៦០ រហូតដល់ ១៩៩៨។ សម្តេចតេជោ បានជំរុញវិស័យបោសសម្អាតមីនពីការប្រើប្រាស់ឧបករណ៍សាមញ្ញ ដែលមាន វរនារីកម្ពុជាដ៏ឆ្នើម គឺលោកស្រី គង់ សារឿន ដឹកនាំកងអនុសេនាធំបោស សំអាតមីន។ រហូតដល់ឆ្នាំ១៩៩២ ទើបមានអង្គការអន្តរជាតិ ចូលរួមចំណែកក្នុងការកាត់ បន្ថយជនរងគ្រោះដោយ សារមីន និងសំណល់ជាតិផ្ទុះ។
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០លោក ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន ដឹកនាំក្រុមការងារ ចុះជួបសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ជូនវីរនារីអង្គភាពដោះមីន ខេត្តស្វាយរៀងឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
អ្នកស្រី គង់ សារឿន មានជំងឺស្ពឹកមួយចំហៀងខ្លួន ចំណែកលោក ភោគ សំអុល អាយុ៧០ឆ្នាំ ដែលជាស្វាមី មានជំងឺលើសឈាម ទឹកនោមផ្អែម បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាបជាមួយគ្នា។លោកស្រី គង់ សារឿន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់លោកស្រី និងក្រុមគ្រួសារបានទាន់ពេលវេលា ដល់មន្ទីរពេទ្យ ។លោកស្រី រៀបរាប់ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានស្ម័គ្រចិត្តចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម័យសង្គ្រាម ជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេ គឺដោះមីនរយៈពេល១៣ឆ្នាំ រហូតដល់ឆ្នាំ១៩៩២។នៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង់ផ្ទះឱ្យ១ខ្នង តាមរយៈលោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ៕