» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5950 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619190 នាក់

កម្ពុជា​-​ឥណ្ឌា សហការ​សម្ដែង​សិល្បៈ​រួមគ្នា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អបអរ​ពិធីបុណ្យ​របាំ​អន្តរជាតិ​-​កម្ពុជា ឆ្នាំ​២០២៥


​ភ្នំពេញ​៖ នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ សិល្បករ​សិល្បការិនី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប និង​សិល្បការិនី នៃ​សមាគម​សិល្បៈ​ឥណ្ឌា​ប្រចាំ​ប្រទេស​ន័​រវេ​ស​ជិត​១០០​នាក់ បានរួម​គ្នា​សម្តែង​សិល្បៈ​របាំ​រួមគ្នា​ក្នុង​ពិធីបុណ្យ​របាំ អន្តរជាតិ​-​កម្ពុជា ២០២៥ ដើម្បី​ជាការ​ផ្លាស់ប្តូរ​វប្បធម៌ និង​បង្កើន​នូវ​កិច្ចទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ នៅមុខ​ប្រាសាទបី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​a cambo india dance1 

​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន Seenu Gnanam Travels ប្រចាំ​នៅ​ខេត្តសៀមរាប ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​នេះ​ក៏​ជា​លើក​ទី​៨​ផងដែរ​។ កិច្ចសហការ​ដ៏​ល្អ​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ចំណង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​–​ឥណ្ឌា តាំងពី​យូរយារ​ណាស់​មកហើយ ពោលគឺ​តាំងពី​សតវត្សរ៍​ទី​១ នៃ គ​.​ស ក្នុងសម័យ​ហ្វូណន​មកម្ល៉េះ​។​

​កិច្ចសហការ​របាំ​នេះ​ក្រៅ​ពៅ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​លាន​នាក់​ប្រហាក់ប្រហែល​ប្រទេស​ចិន​ដែរ​បើតាម​លោក មួន សុភាព​វិញ​បាន​ឲ្យ​ដឹងថា ប្រទេស​ឥណ្ឌា​ក៏​ធ្លាប់បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌​ជាច្រើន ដូចជា​ការជួយ​ជួសជុល​ប្រាសាទ​មួយចំនួន ពិសេស​ជំនួយ​ជួសជុល​ប្រាសាទ​អង្គរ​។​​លោក​ប្រធាន​មន្ទីរ ក៏បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​ជឿជាក់ថា ទំនាក់ទំនង​ដ៏​ល្អ​ប្រពៃ​នេះ​នឹង​កើត​ឡើងជា​បន្តបន្ទាប់ ជា​រៀងរាល់ឆ្នាំ ដែល​មិត្តភាព​កម្ពុជា​-​ឥណ្ឌា​នេះ នឹង​រិត​តែ​ប្រសើរ​ឡើងជា​រៀងរហូត និង​សូម​ស្នើឱ្យ​ពលរដ្ឋ​ឥណ្ឌា​ឱ្យមក​ទស្សនា​អង្គរវត្ត​កាន់តែ​ច្រើនឡើងៗ​៕a cambo india dance2 

​