» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9714 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699885 នាក់

មេ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ទើប​ភ្ញាក់​ចេញ ប្រកាសថា​ចាប់បាន​រថយន្ត ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​កម្ទេចចោល​នៅនឹងកន្លែង !!!

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា បានប្រកាស​ពី​វិធានការ​ថ្មី​ថា មធ្យោបាយ​ផ្សេងៗ ដូចជា រថយន្ត គោយន្ត និង​ម៉ូតូ ជាដើម ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នឹងត្រូវ​បំផ្លាញចោល​នៅនឹងកន្លែង​បើចាប់បាន​។a sao meeting1 

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កន្លងទៅ យើង​បានធ្វើ​ការត្រួត​ពិនិត្យឃើញ​ថា ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏ដោយ នៅតែមាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព​។ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សូម​ជម្រាបជូន​ថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស យើង​នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖

​ទី​១- បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹងត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​ទី​២- មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​...) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​

អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូមមេត្តា​ជ្រាប និង​បញ្ឈប់​ជាបន្ទាន់​ចាប់ពី​ថ្ងៃនេះ​តទៅ​។​ស្តាប់ទៅ​ចង់​ព្រឺក្បាល​ដែរ​ព្រោះ​វា​ដូចជា​ដាច់​ខាត់​គួ​សម​។​តែមាន​ការកត់សម្គាល់​មួយ​ថា​ការប្រកាស​របស់​គណៈកម្មាធិកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែលនាយករដ្ឋមន្ត្រីឲ្យកប៉ាល់ហោះរថក្រោះសម្រាប់ធ្វើការបង្ក្រាប​វា​ហាក់ដូច​ទើប​ភ្ញាក់ពីដេក​ព្រោះ​តាំងពី​ពី​២០១៥​មក​គេបាន​ឃើញ​ធើ​តែ​ម៉ា​ប្រាវ​ហើយ​ស្ងាត់ឈឹង​រហូត​សុម្បីតែជនល្មើសម្នាក់រកមិនឃើញទើបតែ​មកដល់​ថ្ងៃទី​២៧​មិថុនា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដាស់​តើ​បាន​ភ្ញាក់​។​

គួ​រំលឹកថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម វេ ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានចេញ​លិខិត​មួយច្បាប់ ផ្ញើរ​ជូន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឲ្យ​ជួយ​មាន​វិធានការ​សមស្រប​លើ​ភាពអនាធិបតេយ្យ​បទល្មើស​ចរាចរ​ឈើ​ចេញ​តាម​ច្រកព្រំដែន​ដាក់​ដាំ ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី និង ក្រចេះ​។​បានន័យថា​គណកម្មកា​រ​ហ្នឹង​អត់​ធើ​ការ​?​។​

​សម្រាប់​ការប្រកាស​នេះ​លោក អេង ហ៊ី​មន្ត្រី​ប៉េអឹម ដែលជា​អ្នកនាំពាក្យ​គណៈកម្មាធិការ ប្រាប់​សារព័ត៌មាន​ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ព្រមាន​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​តទៅទៀត​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​(​កន្លងមក យើង​អប់រំ​ដែរ តែ​នៅតែមាន​ដឹកឈើ​ដដែល អ៊‌ីចឹង ពីថ្ងៃ​នេះ​ទៅ យើង​ត្រូវ​ចាត់វិធានការ​តឹងរឹង គឺថា ចាប់បាន​កម្ទេចចោល​នៅ​កន្លែង​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ បែ​ជា​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ ។ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការប្រកបមុខរបរ​កា​ប់​ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកបមុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​ដោយ​មិន​គិតពី​ការអនុវត្ត​បទបញ្ជារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅវិញ​។​

​សូមបញ្ជាក់ថា​មេក្លោង​កាប់​និង​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​ធំៗ​សុទ្ធ​តែមាន​ងារ​ជា​ឧកញ៉ា​ហើយ​គេ​ស្គាល់​ស្ទើ​គ្រប់គ្នា​តែ​បែ​ជា​គណកម្មការ​រកមុខ​មិនឃើញ​ម្នាក់ណាទៅវិញ​?!៕a sao veng1 a sao veng a road roit3 a road roit4 a sao meeting4 a sao veng2 a sao veng3 a sao veng4 a sao meeting timber 

​