» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4975 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144501 នាក់

បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​

​ភ្នំពេញ​៖​កាលពី​ម៉ោង​៤៖៣០​នាទី រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​វ៉ា​លី​ដាក់​សាកសព នៅ​ចំណុច​ក្បែរផ្លូវ​ជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង (​មិន​ស្គាល​អត្ត​ញ្ញាណ​)​។​ក្រោយពី​ទទួលបាន​ព័ត៌មាន ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការរង​ទទួល​ផែន​, អគ្គ​ស្នងការរង​ទទួល​ការងារ​នាយកដ្ឋាន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​a kill koh 

​នៅ​ថ្ងៃទី​២៥ ខែមីនា​ឆ្នាំ​២០២៤ វេលា​ម៉ោង​៥៖០០​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​, អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ប្រើ​វិធានការ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ទីតាំង​ឈានទៅដល់​ការ​ឃាត​ខ្លួន នៅ​ចំណុច​បុរី​ប៉េង​ហួត ផ្ទះ​លេខ​២៥ ផ្លូវ​លេខ​៧ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​នៅ​ចំពោះមុខ​សម្ថ​ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជនដៃដល់​ឈ្មោះ ញ៉ែ​ប សុខុម បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​ឈ្មោះ ឌួង សង្ហា ពិតប្រាកដ​មែន កាល​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១​រសៀល នៅក្នុង​បន្ទប់​លេខ​១៦ ជាន់​ទី​១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​​ក្រោយពី​ធ្វើ​សកម្មភាព​រួច នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​ប្រហែល ៦៖៤៩​នាទី ខ្លួន​បានដាក់​សាកសព​ចូលទៅក្នុង​វ៉ា​លី​ដឹក​តាម​រថយន្ត​ម៉ាក RangRover Sport ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅ​ទម្លាក់ចោល​នៅ​ចំណុច​ជំរាល​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។ ជនសង្ស័យ​បាន​បន្ថែមថា មូលហេតុ​ខ្លួន​សម្លាប់​ជនរងគ្រោះ​ដោយសារតែ​ខឹង​ជនរងគ្រោះ បាន Hack យក​គណនី ICloud ,​ធនាគារ ABA ,​សុ​ី​ម​ទូរស័ព្ទ របស់ខ្លួន​យកទៅ​គ្រប់គ្រង ។​​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​នាំខ្លួន​មកកាន់​នាយកដ្ឋាន​នគរ​បាន​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​a kill koh1 a die koh