» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8796 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698967 នាក់

កញ្ញា​លាង​សុ​ផា​ឡែ​ន​បរាជ័យ​មិនបាន​ទៅ​អាមេរិក​តែ​នាង​ថា​នឹង​បន្តការងារ​ថ្មី​ទៀត​!!

​ភ្នំ​ពេញ​៖​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាសក​ញ្ញា​លាង សុ​ផា​ឡែ​ន​បាន​បរាជ័យ​ក្នុង​គម្រោង​ផែនការ ដឹក​ដៃ​លោក​ធី​អូ​តារាចម្រៀង​ផលិតកម្ម​ថោ​ន ចេញទៅ​ច្រៀង​សម្តែង​នៅ​អាមេរិក នៅ​រដូវ​ធ្លាក់ភ្លៀង​នេះហើយ​។​នាង​បាន​បាន​ខកចិត្ត ដោយសារ​ស្ថានទូត​អាមេរិក​បិ​ដិ​សេធ​មិន​ផ្តល​ទិដ្ឋាការ​តែ ទោះជា​យ៉ាងណា សុ​ផា​ឡែ​ន ថា នាង​ចាប់ផ្តើម​ទទួលយក​ការងារ​ថ្មីៗ​បន្ទាប់ពី​បាន​បដិសេធ​នាពេល​កន្លងមក​។​a leang so1 

លាង សុ​ផា​ឡែ​ន ប្រាប់​កាសែត​ទាំង​ក្រៀមក្រំ​ថា “​ខ្ញុំ​ធ្វើតេស្ត​ធ្លាក់​ហើយ​បង​! អត់​បាន​ចេញទៅ​អាមេរិក​ទេ​! ស្តាយ​ដែរ តែ​មិនដឹង​ជា​ធ្វើ​ម៉េច​? ខ្ញុំ​មានការ​ខកចិត្ត​ដែរ ប៉ុន្តែ​មិនមែន​តែ​ខ្ញុំ​ម្នាក់​ទេ តារា​ផ្សេងៗ​ទៀត​ក៏​ជួប​រឿង​ដូច​ខ្ញុំ​អ៊ីចឹង​ដែរ​។ យើង​មានតែ​និយាយបានថា ព្យាយាម​ម្តងទៀត​ហ្នឹង​។ ដើម្បី​ត្រៀម​ចេញទៅ​ច្រៀង​សម្តែង​នៅ​អាមេរិក ហ្នឹង ខ្ញុំ​មិន​ហ៊ាន​ទទួល​ថតកុន​ទេ ហើយ​កម្មវិធី​ច្រៀង​ណា​ដែល​គេ​ចង់​កុងត្រា​ក៏​ខ្ញុំ​អត់​ទទួល​ដែរ ព្រោះ​យើង​ខ្លាច​គ្មាន​ពេលវេលា​ឱ្យគេ ដោយសារតែ​ខ្ញុំ​សង្ឃឹមថា​បាន​ទៅហើយ ប៉ុន្តែ​ឥឡូវ​យើង​អត់​បាន​ទៅវិញ ដោយសារតែ​យើង​មាន​កំហុស​លើ​ឯកសារ​មួយចំនួន​។ ចាប់ពីពេលនេះ​តទៅ ខ្ញុំ​នឹង​ចេញ​ច្រៀង​កម្មវិធី​ទាំងឡាយ ហើយ​ការ​ថតកុន​អី យើង​អាច​ធ្វើបាន​ហើយ អ៊ីចឹង​ខ្ញុំ​មិនជា​ខកចិត្ត​ណាស់​ទេ ដោយសារតែ​នៅក្នុង​ស្រុក​ក៏មាន​ការងារ​ធ្វើជា​ហូរហែ​ដែរ​”​។​

​លាង សុ​ផា​ឡែ​ន ត្រូវបាន​គេ​និយាយថា​ផលិតកម្ម​ថោ​ន​ពេញចិត្ត និង​ចង់​អូសទាញ​នាង​ឱ្យធ្វើជា​សមាជិក​ថ្មី​របស់ខ្លួន​។ ប៉ុន្តែ សុ​ផា​ឡែ​ន បានសម្រេច​ចិត្ត​ផ្ញើខ្លួន​ជាមួយ​ហង្ស​មាស ដោយ​បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត បើទោះជា​ពេលនេះ​នាង​ពិបាក​ប្រកួតប្រជែង​ដណ្តើម​ភាពលេច​ធ្លោ​នៅ​ហង្ស​មាស ក៏ដោយ​។​

​សុ​ផា​ឡែ​ន ទទួលស្គាល់​ចំពោះ​ការធ្លាក់​ប្រាក់ចំណូល​ជាង​ឆ្នាំមុន ប៉ុន្តែ​នាង​ថា បទ​ចម្រៀង​របស់​នាង​នៅតែ​ធ្វើតាម​គោលការណ៍ គឺ​ទោះជា​ពេលនេះ ហង្ស​មាស មាន​អ្នកចម្រៀង​ច្រើន​យ៉ាងណា តែ​បទ​ចម្រៀង​របស់​នាង គ្មាន​ការជាន់​គ្នា​ជាមួយ​តារា​ណា​ម្នាក់​ឡើយ​។ “​ខ្ញុំ​មាន​ស្ទីល​របស់ខ្ញុំ អ៊ីចឹង​ខ្ញុំ​មិន​ខ្លាច​បទ​ចម្រៀង​របស់ខ្ញុំ​ជាន់គ្នា​ជាមួយ​តារា​ណា​ទេ ព្រោះ​យើង​ធ្វើ​ទៅតាម​ស្ទីល​របស់​យើង​។ ខ្ញុំ​បានធ្វើ​បទ​ចម្រៀង​មួយចំនួនទៀត នៅ​ខែ​ធ្លាក់ភ្លៀង​ហ្នឹង ហើយ​ត្រៀម​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​”​។​a leang so3 a leang sop1 a leang so a leang so2 a leang sop 

​