» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4127 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131008 នាក់

អ្នកនាង​គ្រ​ត​និង​លោក​ខេ​វិ​ន​ដាក់​១​ម៉ាត់​ម្នាក់​រឿង​នាង​ខ្ញុង​ប្រកាស​សុំ​១​ដុល្លារ​សងបំណុល​ជាង​៥៧​ម៉ឺន​ដុល្លារ​ដែល​ខ្ចី​មក​ស៊ីចាយ​!

 

​ភ្នំពេញ ៖ ផ្អើល​មហាជន​អស់​សឹង​មួយ​ចំហៀង​ប្រទេស ក្រោយ​កាលពី​ថ្ងៃ​ច​ន្ទ័​ទី​១៨​តុលា តារា​កំប្លែង នាង​ខ្ញុង​និង​ប្តី​លោក​កៃ​ដ​បាន ចូលខ្លួន​ទៅប្តឹង​ខ្លួនឯង​ប្រកាស​ក្ស័យធន អស់​សមត្ថភាព និង​ទល់​ច្រក​ខ្លាំង មិនអាច​រ៉ាប់រង សងបំណុល​គេ​ជុំ​ទិស សរុប​ក្បែរ​៦០​ម៉ឺន​ដុល្លារ ដែល​ក្នុង​មួយខែៗ ការប្រាក់​ឡើងដល់ ៤​ម៉ឺន​ដុល្លារ​។a knhong1

​រឿងនេះ មាន​មហាជន​ជាច្រើន​មានការ​អាណិតអាសូរ ហើយ​ខ្លះទៀត​ក៏បាន​ចូលរួម​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន តិច​ឬ​ច្រើន​តាម​សមត្ថភាព ជួយ​ដល់ នាង​ខ្ញុង ដើម្បី​ផុតពី​ការជាប់​ពន្ធ​ធនាគា មិនតែប៉ុណ្ណោះ ក៏មាន​ម្ចាស់បំណុល​ខ្លះ​បាន​ជួយ​យោគយល់​បន្ធូរបន្ថយ​ការ ថែមទាំង​យកតែ​ប្រាក់​ដើម​តែប៉ុណ្ណោះ​។
​យ៉ាងណាមិញ បន្ទាប់ពី​មាន​អ្នក​អាណិតអាសូរ ក៏មាន​មហាជន​ខ្លះ​សម្ដែង​ការមិន​ពេញចិត្ត​ថា​នេះ​គ្រាន់តែ​ជាការ​សម្ដែង ឬ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ដោះបំណុល​របស់​ខ្លួន​តែប៉ុណ្ណោះ​។​ព្រោះ​កន្លងមក​ប្តី​ប្រពន្ធ​នាង​ខ្ញុង​ធ្លាប់​បង្ហាញ​ភាព​ហ៊ឺហា​ជីវិត​ហា​សូ​ចំណាយលុយ​សី​គ្រុម​ប្រមោយដំរី​ទិញ​តម្លៃ​យ៉ាងហោច​៨០​ដុល្លារ​អាមេរិក​ក្នុង​១​គីឡូក្រាម​។

ប្រហែល​ដោយសារ​ចឹ​ង​ហើយ បានជា តារា​កំប្លែង​ជើងចាស់ អ្នកនាង គ្រ​ត បាន​ចេញមក​ប្រតិកម្ម​ទៅលើ អ្នកនាង​ខ្ញុង បែបនេះ​ថា​៖ខ្ញុំ​អើយ​សិ​ល្បះ​ជាង​៤០​សិប​ឆ្នាំ​មកហើយ នៅតែ​មិន​ពូកែ​សំដែង​ដូច​ខ្ញុង​សោះ ហ៊ឺ ខូច​សិ​ល្បះ​គេ​អស់ហើយ​អូន ។​ខុសពី​នាង​ខ្ញុង​ប្រកាស​សុំ​លុយ​អ្នកនាង​ខាត់​សុខ​ឃីម​តារា​សម្តែង​ពហុ​ជំនាញ​ដែល​ធ្លាប់​ចាញ់បោក​គេជ​ម្ពា​ក់​គេ​ជិត​១​លាន​ដុល្លារ​តែ​អ្ន​នាង ខាត់ សុ​ឃីម បាន​ជ្រើស​ដំណោះស្រាយ​បំណុល ដោយ​នាង​បាន​លក់ឡៃ​ឡុង​គ្រឿង សម្អាងការ​ចោល​ក្នុងតម្លៃ​២​ម៉ឺន​ដុល្លារ និង​លក់​ផ្ទះ​តម្លៃ​កន្លះ​លាន​ដុល្លារ ដើម្បី​ដោះបំណុល​៩០​ម៉ឺន​ដុល្លារ​ដោយ​ពុំមាន​មហា​ជនណាម្នាក់​ចូល​លូកដៃ​ជួយ​ឡើយ គឺ​នាង​តស៊ូ​ដោះស្រាយ​ដោយ​ខ្លួនឯង​។​

​សម្រាប់​លោក គួច ខេ​វិ​ន ជា​ផលិតករ​ទូរទស្សន៍​មួយរូប​វិញ បាន​មានប្រសាសន៍ថា​៖​គ្រប់​រឿង គ្រប់​រ៉ាវ​វា​តែងតែមាន "​ហេតុ បច្ច័យ​និង​ផល​" របស់​វា​ជានិច្ច​។ ជាដំបូង ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ចំពោះ​ប្អូនស្រី​ខ្ញុង ដែល​កំពុងតែ​វ័ណ្ឌក ជាមួយ​បំណុល​សិប​ម៉ឺន មិនមាន​លទ្ធភាព​សង​រហូត​សុខចិត្ត​ដើរចូល​គុក ដោយ​ពុំទាន់​ទាំង​មាន​អ្នក ប្តឹង និង​មិនទាន់មាន​ដិ​ការ​តុលាការ​ផ្តន្ទាទោស​អំពី​កំហុស​អ្វី​??? ហើយ​កាន់តែ​អ​ណោ​ច​ថែម ទៀត​គឺ​ប្អូនស្រី​ពុំបាន​ភ្លេច​ទទូច​អង្វរ​សុំ​ជំនួយ​ពី​សប្បុរសជន​នានា ម្នាក់​១​ដុល្លាៗ​ទុក​គ្រាន់​ឲ្យ​កូនៗ​ពីរ​នាក់​របស់​ប្អូនស្រី​ទិញ​បាយ​ហូប ពេលដែល​ប្អូនស្រី​គេង​នៅក្នុង​គុក ។

 ផលិតករ​រូបនេះ បាន​ហៅ​នាង​ថា ពិតជា​ម្តាយ​ប្រកបដោយ​ព្រហ្មវិហារ​ធ៌​ម ជា​ប្រពន្ធ​មហា​ល្អ​ដែល​មិន​ឲ្យ​ប្តី​រង​ទុក្ខ​មែន ហើយ​ពិតៗ​ៗ​ៗ​ជា​ពិបាក​រកម​នុស្ស​ដែល​ហ៊ានស៊ី​ហ៊ាន​សង​ដូច​ប្អូនស្រី ខ្ញុង​នេះ​ណាស់ ព្រោះ​បើ​ខ្ចី​គឺ​ខ្ចី បើ​អត់លុយ​សង​សុខចិត្ត​ដើរចូល​គុក​មិនបាច់​គេ​ចាប់​។ ខ្ចី​គេ​សោះ​ហ៊ាន​ទៅរក​ស៊ី​ជាមួយ កឺ​កឺ​! ហើយ​កឺ​កឺ​មកពីណា​មករក​ស៊ី តិ​តក់ ជាមួយ​វិនិយោគិន​ជាប់បំណុល​ដូចជា​ប្អូនស្រី ខ្ញុង​ហ្នឹង​? ធ្លាប់តែ​ឮ​គេ​លេងល្បែង Game on line, ឥឡូវ Loan on line ទៀត​!​។​ដូចជា​មិន ទំនង​?

​លោក គួច ខេ​វិ​ន បាន​បន្ថែមថា ទោះជា​យ៉ាងណា លោក​សុំ​អង្វរ​ញាតិមិត្ត​កុំ​សើច កុំ​យំ​កុំ​ឡកឡាយ លេប​ខាយ​ផ្លែផ្កា​ឲ្ប្អូ​ន​ប្អូនស្រី ខ្ញុង​ធ្វើ​អ្វី ជួយ​បាន​ក៏​ជួយ ជួយ​មិនបាន​ក៏​ហី ! ព្រោះ​ប្អូនស្រី ខ្ញុង​ក៏​ឆ្លាត​មិន​អន់​ដែរ គ្រាន់តែ​វាចា​ញ់​ប្រា​ជ្រ ប៉ុណ្ណោះ​ទើប​មាន​ជា​រឿង​បែប​អញ្ចឹង ! ចង់​ជួយ ប្អូនស្រី​ខ្ញុង​ក៏បាន ជួយ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ឋា មន្ទី​ពេទ្យ​កុមារ​ជាតិ កុមារ​អង្គរ ក៏បាន​ព្រោះ​នោះ​ជាស​ទ្ធា ជា​កុសល​បុណ្យ របស់​បងប្អូន​ជនរួមជាតិ រួម​ភាសា​នៃ​យើង លោក​ក៏​ស្ម័គ្រចិត្ត​ជួយ​ចំពោះ​អ្នក​ដែល​លោក​យល់ច្បាស់​ថា​ត្រូវតែ​ជួយ​៕a knhong5 a knhong a knhong2 a knhong3 a knhong4