មូលហេតុនៃការប្ដឹង៖ ក្រុមហ៊ុនបានប្ដឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ការប្ដឹងនេះធ្វើឡើងបន្ទាប់ពីអ្នកនាង យក់ ថិតរដ្ឋា បានប្រកាសបង្ហោះសារជាសាធារណៈអមដោយលិខិតមេធាវី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដើម្បីបញ្ចប់កិច្ចសន្យាធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador - BA) ជាមួយក្រុមហ៊ុន ដោយលើកឡើងនូវហេតុផល ៣ ចំណុចទាក់ទងនិងការមិនបំពេញការតព្វកិច្ចបង្កឡើងដោយភាគីក្រុមហ៊ុន។ ក្រោយដំណឹងនៃការប្តឹងផ្តល់ពីក្រុមហ៊ុនខាងលើទៅកាន់ អ្នកនាង យក់ ថិតរដ្ឋា និង ស្វាមី ត្រូបានចែករំលែកហើយនោះ នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារឆ្លើយតបវិញភ្លាមៗ ដោយអ្នកនាងបានបញ្ជាក់ថា នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃ ៨ ខែតុលា ។តាមរយៈសំណេរនោះ អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ថា៖ «ដោយឈរលើគោលការណ៍សុចរិតភាព និង សច្ចភាព នាងខ្ញុំ យក់ ថិតរដ្ឋា នឹងធ្វើសន្និសីទសារព័ត៌មាន អំពីភស្តុតាង និង ដើមហេតុនៃការបញ្ចប់ការសហការជាមួយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក នៅថ្ងៃស្អែកនេះ។ សូមអញ្ជើញបងប្អូនសារព័ត៌មាន និង សាធារណជនទាំងអស់ ចូលរួមតាមដានដោយក្តីអនុគ្រោះ»។ ស្រីយកថិតរដ្ឋានិងស្វាម៉ីលោកឃុំបុណ្ណាដែតនៅតែអះអាងដូចការប្រកាសរបស់មេធាថាមកពីភាគីក្រុមហ៊ុនឈប់ផ្គត់ផ្គងទំនិញឲ្យខ្លួនចឹងតើធ្វើបន្តបានប្រយោជន៍អី?។បើតាមពាក្យបណ្តឹងនិងការចេញប្រកាសរបស់មេធាវីអ្នកស្រីយកថិតរដ្ឋាបញ្ហានេះមានតែឡើងទៅតុលាការតែប៉ុណ្ណោះទើបដឹងសសខ្មៅ៕ " />

វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5039 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695210 នាក់
ភ្នំពេញ៖ភាគីក្រុមហ៊ុន ឌីអ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.) បានដាក់ពាក្យបណ្ដឹង លោកស្រី យក់ ឋិតរដ្ឋា ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងទាមទារសំណងជាសាច់ប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ។ប៉ុន្តែប្រពន្ធប្តីអ្នកស្រីយក់ថិតរដ្ឋាអះអាងថាមកពីក្រុមហ៊ុនមិនអនុវត្តន៍តាមកិច្ចសន្យា។
តាមពាក្យបណ្ដឹងដែលដាក់ជូនទៅព្រះរាជអាជ្ញា នៃអយ្យអមសាលាដំបូងរាធានីភ្នំពេញនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ អមដោយត្រាក្រុមហ៊ុនច្បាស់ៗ និងហត្ថលេខា តំណាងក្រុមហ៊ុនដោយលោក វាសនា ខេមរិន្ទ ម្សិលមិញនេះ បានបញ្ជាក់ថា សុំប្ដឹងឈ្មោះ យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ព្រមទាំងបក្សពួក ពីបទ បរិហារកេរ្ដិ៍ជាសាធារណៈ ដែលលោកស្រី យក់ឋិត រដ្ឋា បានចេញលិខិតជូនដំណឹងបញ្ចប់តួនាទីជា ទូតសុឆន្ទៈ (BA) អមដោយមេធាវីរបស់ខ្លួន និងបានបង្ហោះសារនោះជាសាធារណៈ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ។
ភាគីឌីអ អារ៉ូម៉ា ក៏បានរំលឹកពីចំណុចចាប់ផ្ដើមនៃចំណុចឯកភាពគ្នាពីតួនាទីរបស់យក់ ឋិតរដ្ឋាបែបនេះថា "កន្លងមក លោក ឃុំ ប៉ុណ្ណាដែត បានយកផលិតផលពីយើងខ្ញុំទៅលក់បន្ត ហើយ លោក ឃុំ ប៉ុណ្ណាដែត លោកស្រី យក់ ឋិតរដ្ឋា និងភាគីយើងខ្ញុំ បានឯកភាពគ្នាក្នុងការធ្វើកម្មវិធីចុះកិច្ចព្រមព្រៀងថ្វើជាទូតសុឆន្ទៈ (BA) រវាងយើងខ្ញុំ និងលោកស្រី យក់ ថិតរដ្ឋា ក្នុងគោលដៅលើកមុខមាត់ឲ្យលោកស្រី យក់ ឋិតរដ្ឋា និងផ្សព្វផ្សាយផលិតផលដែលលោកឃុំ ប៉ុណ្ណាដែត យកទៅលក់បន្ត ដោយមិនមានលក្ខខណ្ឌអត្ថប្រយោជន៍ណាមួយដែលយើងខ្ញុំត្រូវប្រគល់ឲ្យលោកស្រី យក់ ឋិតរដ្ឋា ឡើយ។
ជាក់ស្ដែង ការប្រកាសផ្ទុយនៅតាមបណ្ដាញសង្គមរបស់លោកស្រី យក់ ឋិតរដ្ឋា និងលោកឃុំ ប៉ុណ្ណាដែត ព្រមទាំងបក្សពួក គឺមានចេតនាប្រកាន់ និងបំផ្លើសទាំងស្រុងថាយើងខ្ញុំ "មិនផ្ដល់អត្ថប្រយោជន៍ដូចដែលបានសន្យា..., បោះបង់កិច្ចព្រមព្រៀង..., ប្រើ Free […] និងពាក្យពេចន៍មិនសមរម្យផ្សេងទៀត" ក្នុងចេតនាឲ្យសាធារណជនមានការភ័ន្តច្រឡំ មកលើយើងខ្ញុំនិងក្នុងគោលដៅបំផុសព័ត៌មានឲ្យល្បី ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលបានដាក់បង្ហាញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា មូលហេតុនៃការប្ដឹង៖ ក្រុមហ៊ុនបានប្ដឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ការប្ដឹងនេះធ្វើឡើងបន្ទាប់ពីអ្នកនាង យក់ ថិតរដ្ឋា បានប្រកាសបង្ហោះសារជាសាធារណៈអមដោយលិខិតមេធាវី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដើម្បីបញ្ចប់កិច្ចសន្យាធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador - BA) ជាមួយក្រុមហ៊ុន ដោយលើកឡើងនូវហេតុផល ៣ ចំណុចទាក់ទងនិងការមិនបំពេញការតព្វកិច្ចបង្កឡើងដោយភាគីក្រុមហ៊ុន។
ក្រោយដំណឹងនៃការប្តឹងផ្តល់ពីក្រុមហ៊ុនខាងលើទៅកាន់ អ្នកនាង យក់ ថិតរដ្ឋា និង ស្វាមី ត្រូបានចែករំលែកហើយនោះ នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារឆ្លើយតបវិញភ្លាមៗ ដោយអ្នកនាងបានបញ្ជាក់ថា នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃ ៨ ខែតុលា ។តាមរយៈសំណេរនោះ អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ថា៖ «ដោយឈរលើគោលការណ៍សុចរិតភាព និង សច្ចភាព នាងខ្ញុំ យក់ ថិតរដ្ឋា នឹងធ្វើសន្និសីទសារព័ត៌មាន អំពីភស្តុតាង និង ដើមហេតុនៃការបញ្ចប់ការសហការជាមួយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក នៅថ្ងៃស្អែកនេះ។ សូមអញ្ជើញបងប្អូនសារព័ត៌មាន និង សាធារណជនទាំងអស់ ចូលរួមតាមដានដោយក្តីអនុគ្រោះ»។
ស្រីយកថិតរដ្ឋានិងស្វាម៉ីលោកឃុំបុណ្ណាដែតនៅតែអះអាងដូចការប្រកាសរបស់មេធាថាមកពីភាគីក្រុមហ៊ុនឈប់ផ្គត់ផ្គងទំនិញឲ្យខ្លួនចឹងតើធ្វើបន្តបានប្រយោជន៍អី?។បើតាមពាក្យបណ្តឹងនិងការចេញប្រកាសរបស់មេធាវីអ្នកស្រីយកថិតរដ្ឋាបញ្ហានេះមានតែឡើងទៅតុលាការតែប៉ុណ្ណោះទើបដឹងសសខ្មៅ៕