» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11784 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701955 នាក់

សឿ សុធា​រ៉ា​នាំ​កូនស្រី​បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត រឿង​“​ម្ចាស់​កី​តម្បាញ​”

​ភ្នំពេញ​៖ ខ្សែភាពយន្ត​ភាគ​បុរាណ រឿង “​ម្ចាស់​កី​តម្បាញ​” របស់​ទូរទស្សន៍​ហង្ស​មាស បានប្រកាស​សម្ពោធន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​កាលពី​រាត្រី​ថ្ងៃទី​០៥​ខែកុម្ភៈ​ឆ្នាំ ២០២៣​នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ក្រោម​វត្តមាន​ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំ​សម្តែង សិល្បករ​រាប់រយ​នាក់​ចូលរួម​ផងដែរ​។​ប្រការ​ដែល​កត់សម្គាល់​គេ​ឃើញ​តារា​សម្តែង សឿ សុធា​រ៉ា ដែល​ទើបបាន​ឆ្លងកាត់​ជីវិត​លំបាក​ព្យុះភ្លៀង​នោះ​ក៏បាន​បង្ហាញ​វត្តមាន​ក្នុងការ​សម្តែង​ភាពយន្ត​នេះ​ជាមួយនឹង​កូនស្រី​កុមារី សាពូន តារា​ភិ​មាន ផងដែរ​។a theara1 

អ្នកនាង សឿ សុធា​រ៉ា បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ដែល​នាង​និង​កូនស្រី​ត្រូវបាន​ចូលរួម​សម្ពោធ​ជា​ផ្លូវការ​នៅពេលនេះ ហើយ​នាង​ពិតជា​អរគុណ​ផលិតករ​ដែល​បានផ្តល់​ឱកាស​សម្រាប់​នាង​ចូលរួម​សម្តែង ហើយ​កូនស្រី​នាង​ក៏មាន​ឱកាស​បង្ហាញ​សមត្ថភាព​ទេពកោសល្យ​ក្នុង​ភាពយន្ត​នេះដែរ​។ នាង​ថា​ជា​ភាពយន្ត​ដែល​ស្ថិតក្រោម​ការសម្រិតសម្រាំង​យ៉ាង​ពិសេស ដូចនេះ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ពេញចិត្ត ហើយ​ក្នុង​ភាពយន្ត​នេះ​នាង​សម្តែង​ជា​តួអង្គ​មួយ​ដែល​រង​ការធ្វើ​បាប​ពី​សំណាក់​ប្រពន្ធ​លោក​ដង្ខៅ​ផងដែរ​។

ភិ​មាន ដែលជា​កូនស្រី តារា​សម្តែង សឿ សុធា​រ៉ា ក៏បាន​បង្ហាញ​ពី​ការសប្បាយ​ចិត្ត​ដែល​ទទួលបាន​ឱកាស​ថត​ភាពយន្ត​បែប​បុរាណ​នេះហើយ​នាង​ពិតជា​អរគុណ​សម្រាប់​ផលិតករ ក្រុមការងារ និង​អ្នកដឹកនាំ​សម្តែង​ដែល​បាន​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ផ្តល់ឱកាស​សម្រាប់​នាង និង​ម្តាយ​ដែល​កំពុង​តែមាន​បញ្ហា ក្នុង​ជីវិត ហើយ​នាង​សន្យាថា​នឹង​តស៊ូ​ប្រឹងប្រែង​ទាំង​រៀនសូត្រ និង​បំពេញការងារ​សិល្បៈ​ខ្លះ​ដើម្បី​ជួយ​ដល់​ជីវភាព​ក្រុមគ្រួសារ​។គួរ​បញ្ជាក់ដែរថា ភាពយន្ត​រឿង “​ម្ចាស់​កី​តម្បាញ​”​ជា​ភាពយន្ត​ភាគ​បុរាណ​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុងសម័យ​លង្វែក និពន្ធ ដោយ​លោក យូ សុភា ដឹកនាំ​សម្តែង​ដោយ​លោក​កៅ សីហា ចូលរួម​សម្តែង​ដោយ​តារ​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​ចូលរួម​សម្តែង​ដោយ​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​ទៀត​៕a theara a theara2 a theara3 a theara4 


​