» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10917 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701088 នាក់

ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ឧកញ៉ា សុខ ប៊ុន ចៅសង្កាត់ ក្រុមប្រឹក្សា និង​មេភូមិ​នៅ​សង្កាត់​កោះរ៉ុង ទាំង​៦​នាក់ ពាក់ព័ន្ធ​រំលោភ​ដីធ្លី​ខុសច្បាប់​


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានសម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន​៥​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មុន​ប​ញ្ចូ​ន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​a sok bun3 

ឮ​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​នោះ​រួមមាន​៖
*​ទី​១៖ ឈ្មោះ អ៊ុង និ​ត ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។*២៖ ឈ្មោះ សេង ហួ​លាង ចៅសង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។*៣៖ ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។*៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រង​ទី​២ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។*៥៖ ឈ្មោះ កែវ ពៅ មេភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។*៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប​។​

​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឈ្មោះ អ៊ុង និ​ត ពីបទ «​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង​ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ដោយឡែក​ឈ្មោះ សេង ហូ​លាង​, ឈ្មោះ ហែម សាឡៈ​, ឈ្មោះ កែវ សោម​, ឈ្មោះ កែវ ពៅ ពីបទ «​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​រីឯ​ឧកញ៉ា សុខ ប៊ុនចោទ ពីបទ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សូមបញ្ជាក់ថា ឧកញ៉ា សុខ ប៊ុនដែលល្បីឈ្មោះរហូតជាប់គុកព្រោះប្រើហឹង្សាលើកញ្ញសាសាអតីតពិធីការរិនី រួមជាមួយ​មន្ដ្រី​អាជ្ញាធរ ៥​នាក់​ទៀត នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ និង​ក្លែង​លិខិត​បន្លំ​យក​ដី​អ្នកដទៃ នៅ​សង្កាត់​កោះរ៉ុង ចន្លោះ​ឆ្នាំ​២០១៦-២០១៩​។​

​មន្ដ្រី​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់ បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក​យ៉ាង​ដូច្នេះ​ថា «​នេះ​ករណី ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្ងន់ធ្ងរ ជាការ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ការរំលោភ​អំណាច ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៩ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​នៅ​កោះរុង ៥​នាក់ និង​អ្នករកស៊ី​ម្នាក់​គឺ​ឧកញ៉ា សុខ ប៊ុន ត្រូវបាន​ជាប់​អង្កេត និង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ ក្រោយ អ​.​ប​.​ព ឃាត់ខ្លួន​ស្តាប់​ចម្លើយ​៧២​ម៉ោង​»៕a sok bun 

​