» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5834 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619074 នាក់

ប្រតិភូ​សហគមន៍​អឺរ៉ុប​មក​ស្រុក​ខ្មែរ​រកមើល​បញ្ហា​សិទ្ធមនុស្ស​!?

 

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៦​មិថុនា​ប្រតិភូ​សហគម​អឺរ៉ុប​ដឹកនាំ​លោក Jean-Christophe Belliard អគ្គលេខាធិការរង​នៃ មន្ទីរ​ការបរទេស​ស​ហ​ភាព​អឺរ៉ុប (EU) បាន​ជួប​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ខ្មែរ​ដែល​ទោះបីជា​មិន​ប្រាប់ថា​​មិនមែន​មក​ពិភាក្សា​ពី ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​ក៏ដោយ​ក៏​វា​ជាការ​ស្វែងយល់​ដើម្បី​ទៅរក​ដែរ ។​a brak meet2 

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ​បាន​នាំ​ប្រសាសន៍ថា នេះ​គឺជា​បេសកកម្ម​ក្នុងការ កសាង​ទំនុកចិត្ត​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប ។​
​អ្នកនាំពាក្យ ថា “​ការ​មក​កម្ពុជា​លើក​នេះ របស់លោក​គណៈប្រតិភូ មិនមែន​មក​ក្នុង​បេសកកម្ម EBA នោះទេ ។ មកនេះ គឺ​ត្រូវបាន​ស្ថានទូត​បារាំង នៅ​ភ្នំពេញ​បាន​អញ្ជើញ មក​ចូលរួម​សន្និសីទ ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា ស្ដីពី​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​អាស៊ាន ហើយ​លោក​មកជួប​ជាមួយ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​នេះ គឺ​មិនមែន​មក​និយាយ​រឿង EBA ទេ​” ។​តែ​​អ្នកនាំពាក្យ​គូសបញ្ជាក់ថា ការពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​នឹង​ខិតខំ​បន្ត​កិច្ចសន្ទនា ដើម្បី​រក​ដំណោះស្រាយ ក្នុងការ​រក្សា EBA សម្រាប់​កម្ពុជា​បន្តទៅទៀត ។​

​នៅ​ថ្ងៃទី​៧ មិថុនា​លោក ច​ច អេ​ដ​ហ្កា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ប្រាប់​កាសែត​បរទេស​ថា បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​មក កម្ពុជា ដែលជា​ផ្នែក​មួយ នៃ​ដំណើរការ​ពិគ្រោះ​យោបល់​មុននឹង​ឈានទៅរក​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គ្រោង​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​សង្ខេប​អំពី​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​លើក​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ នៅពេល​បិទ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​។​

​លោក​ថា សហភាព​អឺរ៉ុប តែងតែ ស្ដាប់​ដោយ​យកចិត្តទុកដាក់​ទៅនឹង​អ្វីដែល​អាជ្ញាធរ​កម្ពុជា​បាន​ប្រាប់​ពួកគេ ពាក់ព័ន្ធ​នឹង​កង្វល់​នានា​ជុំវិញ​បរិបទ EBA នេះ​។ លោក​ថា កង្វល់​របស់​សហភាព​អឺរ៉ុប​គឺពាក់ព័ន្ធ​ជាពិសេស​ទៅនឹង​វិស័យ​នានា​ដែល​កម្ពុជា ទំនងជា​បាន​រំលោភ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ និង​គោលការណ៍​ស្នូល​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅនឹង​ការគោរព​សិទ្ធិមនុស្ស ដែលជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ក្នុង​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ​។ លោក ច​ច អេ​ដ​ហ្កា សង្កត់ធ្ងន់ៗ​ថា ដំណើរការ​បេសកកម្ម​នេះ គឺ​ផ្ដោតលើ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​សុទ្ធសាធ និង​ថា​មិនមែនជា​រឿង​នយោបាយ​នោះឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ ផ្អាក​ជា​បណ្តោះអាសន្ន លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខ ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​ដែល​នឹងមាន​ប្រ​សី​ទ្ធិ​ភាព​អនុវត្តន៍​នា​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រកឃើញថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ ទៅរក​ភាពល្អប្រសើរ​គ្រប់គ្រាន់ លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ។​


​សូមបញ្ជាក់ថា ប្រទេស​ដែល​ទទួល​បានការ អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ លើកលែង​សព្វាវុធ ពី​សហភាព​អឺរ៉ុប​មាន ៤៩​ប្រទេស ។ ក្នុងនោះ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក មាន​ចំនួន​ច្រើនជាងគេ​។ ជាមួយគ្នានេះដែរ ក្រៅពី​ផ្អាក​នីតិវីធី​អនុវត្ត បណ្តោះអាសន្ន​ដកព​ន្ធ​កម្ពុជា មី​យ៉ាន់​ម៉ា​ក៏​រង​ការ​គំរាម​កាត់​ពន្ធ​ផងដែរ ។​
​ក្នុងករណី​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវ​ការដក EBA ពី​កម្ពុជា គឺ​ទីផ្សារ​អឺរ៉ុប នៅតែ​បើកចំហ​សម្រាប់​ក​ម្ពុ​ជា​ដដែល ប៉ុន្តែ​គ្រាន់​តែមាន​បន្ថែម តម្លៃ​ពន្ធដារ​មួយចំនួន​ប៉ុណ្ណោះ​។ សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​បាល​កម្ពុជា​ធ្លា​ប់ន​ប្រកាស​ថាបើ​សហគម​អឺរ៉ុប​លុបចោល​គឺ​គ្មានអ្វី​ត្រូវ​និយាយ​ជាមួយ​កម្ពុជា​ទេ​។​គណបក្សប្រឆាំង​ក៏​ខ្ទេច​ដែរ​?៕a brak meet a brak meet1 

​