» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11403 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701574 នាក់

ដោះលែង​អ្នកកាសែត​២​នាក់​តែ​ឃុំខ្លួន​ប្រជាពលរដ្ឋ​៥​នាក់​ព្រោះ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ឧកញ៉ា​ខូវ​សម្បត្តិ​នៅ​ខេត្ត​ព្រះសីហនុ​

 


​ខេត្ត​ព្រះសីហនុ ៖ អ្នកកាសែត​២​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សីហនុ​ឃាត់ខ្លួន ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ទៀត កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​ពេល​ចុះ​យក​ពត៍​មាន ត្រូវបាន​ចៅក្រម​សើ​ប​សួរ​សម្រេច​ដោះលែង​អ្នកកាសែត​២​នាក់ ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​a hun sokha court (1) 

​ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ដែល​តវ៉ា​រឿង​ដីធ្លី​របស់​ពួកគាត់​ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី ជាមួយ​លោក​ឧកញ៉ា ខូវ សម្បត្តិ​មាន​ទីតាំងនៅ​ចំណុច ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក​លឹម ប៊ុនហេង បាន​ឲ្យ​ដឹងថា​សំណុំរឿង​ដីធ្លី​ខាងលើនេះ លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចោទប្រកាន់ ឈ្មោះ កែរ រតនា ចាងហ្វាង​កាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​, ញុះញង់​ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​សារព័ត៌មាន និង​សមគំនិត ក្នុង​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តាម​មាត្រា​៤៩៥ មាត្រា​៤៩៧ និង មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល​(​មិន​ប្រើ​ច្បាប់​សារ​ពត៍​មាន​ដូច​រដ្ឋមន្ត្រីក្រសួង​ពត៍​និយាយ​ទេ​ដែលធ្វើឲ្យមានការសង្ស័យពីសេរីភាពសារពតិ៍ត្រុវបានគេប្រើប្រពន្ធតុលាការដើម្បីរឹតត្បិត)​។​

​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ដែល​ត្រូវគេ​ឃុំខ្លួន​មានឈ្មោះ ហង្ស សុភា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ , ឈ្មោះ ប៉ែន ស៊ី​ណាត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ និង ឈ្មោះ ហេង យោង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត , បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ , និង កំហែង​យក តាម​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល , មាត្រា​៣៦៣ និង មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​a hun sokha court a hun sokha3 

​