» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10072 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700243 នាក់

គណបក្ស​ហ្វុនស៊ិនប៉ិច​ទាឲ្យ​ស៊ើប​រឿង​គ្រោះថ្នាក់់​ចរាចរ​របួស​មេ​បក្ស​និង​ស្លាប់​អ្នក​ម្នាង​!

 

​ភ្នំពេញ​៖​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទាមទារ​ឲ្យ​អាជ្ញាធរ​រាជរដ្ឋាភិបាល​ថ្វើ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​សម្ដេចក្រុមព្រះ​នរោត្តម​រណ​រិ​ទ្ធ​ប្រធាន​គណបក្ស និង​អ្នក​ម្នាង អ៊ុក ផល្លា​ស្លាប់​កាលពី​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ ៤ ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំឡុងពេល​ធ្វើដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​រាជានិយម ហ្វ៊ុន ស៊ិនប៉ិច​។​a fun nhep 


​លោក ញ៉េប ប៊ុនជិន​អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានបង្ហាញ​មន្ទិលសង្ស័យ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា មិនមែនជា​រឿង​ចៃដន្យ​នោះទេ បន្ទាប់ពី​សម្ដេចក្រុមព្រះ​បាន​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​នៅ​ខេត្តកំពត និង​បន្តដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​។​ជា​រឿង​មួយ​រហូតដល់​បាត់បង់​ជីវិត​អ្នក​ម្នាង គ្រោះថ្នាក់​លើក​នេះ មិនមែន​ដូច​គ្រោះថ្នាក់​លើក​មុន​ទេ លើក​នេះ​ធំ​ជាង​លើក​មុន​ណាស់​។a phalla 1 

គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​បន្ដិច ពីព្រោះ​ត្រង់​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង គឺ​វា​មិនអាច​ឡាន​មួយ​បើក​ល្បឿន​លឿន​ដល់​ប៉ុ​ណ្នឹ​ង​ទេ ព្រោះ​នៅ​កៀក​នឹង​ទីប្រជុំជន​
​លោក ញ៉េប ប៊ុនជិន​បាន​ប្រាប់​កាសែត​ថា ថា ប្រធាន​គណបក្ស​នេះ សម្ដេចក្រុមព្រះ រណឫទ្ធិ បាន​ធូរស្រាល​ខ្លះ​ហើយ ប៉ុន្ដែ​នៅ​ទទួលរង​របួស​ជើង​ខាងឆ្វេង​។​អ្នកនាំពាក្យ​រូបនេះ អះអាងថា សម្ដេចក្រុមព្រះ នឹង​វិល​ត្រឡប់មក​ចូលរួម​ការឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែកក្កដា​ខាងមុខ​បាន​ទាន់ពេលវេលា​។​a phalla2 

​លោក អ៊ី សុខា​ស្នងការរង​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ដ​តាក់ស៊ី​នោះ​ហើយ និង​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​ថា ជនបង្ក​ហេតុ គឺជា​អ្នកបើកបរ​តាក់ស៊ី​ធម្ម​តា និង​ថា ជា​អ្នកបង្កើត​កំហុស​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​សូមបញ្ជាក់ថា​អ្នកបើក​ឡាន​ហាយ​ឡិន​ឌ័​រ​ដែល​រងរបួស​ដោយសា​រ​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះដែរ​ត្រូវបាន​នាំខ្លួន​ឲ្យ​មក​ដេក​គុក​ទាំង​របួស​ហើយ​។​a phalla5 

​សូមបញ្ជាក់ថា​សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​កម្រិតធ្ងន់​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៥ អំឡុងពេល​ធ្វើដំណើរ​ត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​គណបក្ស​នៅឯ​ខេត្តកំពង់ចាម​៕
​