» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9252 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699423 នាក់

ស្រី​ស្អាត​ទិញ​របស់​ចោរ​យកទៅលក់​ត្រូវ​តុលាការ​ដោះលែង​!?

 

​ភ្នំពេញ​៖ ស្ត្រី​ស្រស់​ក្មេង​ដែល​ពាក់ព័ន្ធ​បទល្មើស​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​ផង​មិន​ត្រូវបាន​ឃុំខ្លួន​ទេ​។ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​លោក រស់ សាម៉ឺឌី សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។​នេះ​បើតាម​ប្រភពពី​សម​ត្ត​កិច្ច​។ a girl thief 

​ជន​ត្រូវ​ចោទ​មានឈ្មោះ សួង លី​លី ភេទ​ស្រី អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ផ្ទុក​សារធាតុ​ញៀន​ផងដែរ​ក្រោយពី​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន មករា ពាក់ព័ន្ធ​បទល្មើស​ទទួលផល​ចោរកម្ម​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា​រឿងនេះ លោក​ព្រះរាជអាជ្ញារង ប្លង់ សុផល បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ស្ត្រី​ឈ្មោះ សួង លី​លី ពីបទ ទទួលផល​ចោរកម្ម ដូច​អ្វីដែល​នគរបាល​យុត្តិធម៌​បាន​ស្និដ្ឋាន​បញ្ជូន​ទៅហើយ​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ចាត់ការ ដោយ​មិនបាន​ស្នើសុំ​ឲ្យ​ឃុំខ្លួន​ទេ​។

លោក​ចៅក្រម រស់ សាម៉ឺឌីប្រហែល ដោយ​ឃើញ​តំណាង​អយ្យការ​មិនបាន​ស្នើសុំ​ឲ្យ​ឃុំខ្លួន ទើប​លោក​ចៅក្រម​ស៊ើបសួរ​រូបនេះ​សម្រេច​អនុញ្ញាត​ឲ្យ​ស្ត្រី​ជា​ជន​ត្រូវ​ចោទ​បាន​ទៅផ្ទះ​វិញ​ដោយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​តែម្តង​។​

ការពិត​បើតាមដានសាច់រឿងមិនមែន​អយ្យការ​និង​ចៅក្រម​ស៊ើប​ចិត្តល្អ​នោះ​តែ​គឺ​ដោយសារ​នៅពេល​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ស្ត្រី​ជា​ជនសង្ស័យ​មាន​ក្រុម​អ្នក​ហែរ​ហម​ចាំ​ជួយ​រត់ការ​ឲ្យ​តុលាការ​ដោះលែង ជាច្រើន​នាក់ និង​មាន​អ្នក​ចាំ​អមដំណើរ​ពេលដែល​តុលាការ​ដោះលែង​ប្រមាណ​ជិត​១០​នាក់ នេះ​បើតាម​ការ​បង្ហើប​របស់​នគរបាល​ខណ្ឌ​សែន​សុខ​។

​គួរ​រំ​ឮ​កថា សូម​ជម្រាបជូន​ថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ បាន​បាត់​នាឡិកាដៃ​ខ្សែ ០១​គ្រឿង , ទូរ​សព្ទ័​ដៃ​០៣​គ្រឿង , ជញ្ជៀន​ពេជ្រ​០១​វង់ និង​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង នៅ​ចំណុច​ផ្ទះ​លេខ​៥៣​បេ តាមផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​លុះដល់​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ បានឃើញ​ស្ត្រី​ឈ្មោះ សួង លី​លី យក​នាឡិកាដៃ​ដែល​គេ​បាត់ទៅ​បញ្ចាំ​នៅ​ម្តុំ​សង្កាត់​ផ្បា​រ​ថ្មី​ទី​១ ខណ្ឌដូនពេញ ទើប​ជនរងគ្រោះ​នាំខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ​តែម្តង​។​​ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​ជា​ជន​ង្ស័​យ​ឈ្មោះ សួង លី​លី បាន​សារភាពថា នាង​បាន​ទិញ​សម្ភារ​ដែល​ជនរងគ្រោះ​បាត់បង់​ពី​ស្ត្រី​ម្នាក់ទៀត​ដែល​មិន​ស្គាល់ឈ្មោះ​៕

​