» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5085 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064540 នាក់

ចាប់បានចោរជនជាតិចិនចូលគាស់គ្លីនិកមួយកន្លែងយកលុយនិងគ្រឿងអលង្កាប្រមាណជាង១០ម៉ឺនដុល្លារ

 

រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាលពីថ្ងៃទី៤វិច្ឆិកាគាស់ផ្ទះ លោកវេជ្ជបណ្ឌិតគាស់ទូរដែកយកប្រាក់និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន១១២៤៥០ដុល្លារ (មួយសែន មួយម៉ឺនពីរ ពាន់បួនរយហាសិបដុល្លារ)ហើយគេចខ្លួនបានតែ២ថ្ងៃ។a china burlar 

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei )ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់ លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកំសាន្តទៅខេត្តមណ្ឌលគីរី និងសម្រាក់នៅមណ្ឌលគីរី១យប់។លុះនៅវេលាម៉ោងប្រហែល៤និង៣០នាទីព្រឹក ថ្ងៃទី០៥ខែវិច្ឆិការ ឆ្នាំ២០២៥ ទើបក្រុម គ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែ ឃើញផ្ទះរបស់ខ្លួន បើកទ្វាចំហ ត្រូវចោរ រើរុះ និងឃើញ ទូដែកដែលដាក់គ្រឿង អលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយនិងសម្ភារៈ ក្នុងទូកដែកទាំងអស់ ។

ជនសង្ស័យបានគាស់យកលុយនិងគ្រឿងអលង្ការួមមាន៖ប្រាក់ដុល្លាប្រហែល៤៥០០០ដុល្លារ , ចិញ្ចៀន ពេជ្រ០៣វង់គិតជាប្រាក់ចំនួន ១១៥០០ដុល្លារ, ខ្សែដៃពេជ្រ០២ខ្សែ ១១០០០ដុល្លារ , ខ្សែ ដៃមាស០២ខ្សែ (ទម្ងន់០១តម្លឹង)គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ , ខ្សែកមាស៤ខ្សែ (ទម្ងន់០១ តម្លឹងគន្លះ)គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ , ខ្សែកផ្លាកទីន០២ ខ្សែ (ទម្ងន់០៤តម្លឹង)គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ , ចិញ្ចៀនមាស០១វង់ (ទម្ងន់០៥ជី)គិតជាប្រាក់ចំនួន ២៣០០ដុល្លារ , ចិញ្ចៀនផ្លាកទីន០៣វង់ (ទម្ងន់០៨ជី)គិតជាប្រាក់ចំនួន ២៥០០ដុល្លារ ,ចិញ្ចៀន ត្បូងទន្ទឹម០១វង់គិតជាប្រាក់ចំនួន ៦០០ដុល្លារ, កងដៃមាស១កង (ទម្ងន់០៨៨)គិតជាប្រាក់ចំនួន២៣០០ដុល្លារ,ក្រវិពេជ្រ១គូគិតជាប្រាក់ចំនួន ៥៥០០ដុល្លារនិងកងដៃផ្លាក ទីន០២កងគិតជាប្រាក់ចំនួន ២០០០ដុល្លារ សរុបជាទឹកប្រាក់ចំនួន១១២៤៥០ដុល្លារ (មួយសែន មួយម៉ឺនពីរ ពាន់បួនរយហាសិបដុល្លារ)។

បន្ទាប់ពីកើតហេតុរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៅថ្ងៃទី០៧ ខែវិច្ឆិការឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ម៉ន វុធី អធិការបានសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើដែលស្នាក់នៅជាប់គ្នា។នៅចំពោះមុខជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដ មែន។

ក្នុងនោះ សមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែល យកសម្ភារៈដែល លួចបានទៅលាក់ទុក នៅក្នុងផ្ទះនិង រួមវត្ថុតាងមួយចំនួនផ្សេងទៀតដែលជនសង្ស័យ ខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយក ទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។a china burlar1 a china burlar2 a china burlar3