» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 281 នាក់

ម្សិលមិញ 8656 នាក់

សរុប 16620995 នាក់

ទំនិញ​កម្ពុជា​ដែល​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម​ត្រូវ​បង់​កម្រៃ​និង​បើ​ដឹក​ចូល​យឺតយ៉ាវ​បណ្តាល​ឲ្យ​ចំណាយ​ច្រើន​

​ភ្នំពេញ​៖ សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា (CLA) បានស្នើ​ឲ្យ​ភាគី​វៀតណាម​លុបចោល​ការយ​ក​កម្រៃ​ពី​ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​គោលដៅ ដែល​ឆ្លងកាត់​ប្រទេស​វៀតណាម តាម​កិច្ចព្រមព្រៀង​អាស៊ាន GMS ព្រមទាំង​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ឲ្យ​បាន​លឿន ដើម្បី​ចៀសវាង​ការបញ្ជូន​ទំនិញ​យឺត​ពេល និង​ថ្លៃ​ចំណាយ​កើនឡើង​។A good vn

សំណើ​នេះ​ធ្វើឡើង​ពេល​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា (CLA) បាន​ដឹកនាំ​គណៈប្រតិភូ​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​កម្ពុជា ប្រមាណ​ជិត ៥០​ក្រុមហ៊ុន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ករ​វាង​វិស័យ​ឯកជន​ប្រទេស​ទាំងពីរ និង​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រតិបត្តិ​ករ​ទាំងសងខាង​កំពុង​ប្រឈម​បញ្ហា​។

​លោក​ឧកញ៉ា ស៊ិន ច​ន្ធី បាន​មានប្រសាសន៍ប្រាប់​កាសែត​ថា នៅក្នុង​ជំនួប​ជាមួយ​ភាគី​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​វៀតណាម យើង​បាន​ពិភាក្សា​ទៅលើ​បញ្ហា​ជាច្រើន ជាពិសេស​បញ្ហាសំខាន់​ចំនួន​ពីរ​ដែល​ប្រតិបត្តិ​ករ​កម្ពុជា បាន​ជួបប្រទះ និង​ស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​សម្របសម្រួល និង​ធ្វើការ​ដោះស្រាយ​។​លោក​ឧកញ៉ាស៊ីនជន្ធី បាន​បញ្ជាក់ថា បញ្ហា​ទាំងពីរ​នេះ​គឺ​កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ប្រតិបត្តិ​ករ​កម្ពុជា​តែងតែ​ចង់​ឲ្យ​មានការ​ដោះស្រាយ​បំផុត​។

ក្នុងនោះ​បញ្ហា​ទីមួយ គឺ​ទំនិញ​របស់​កម្ពុជា ដែល​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​ទី ៣ ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម ត្រូវបាន​ប្រទេស​នេះ​ទាមទារ​ឲ្យ​បង់ថ្លៃ​សេវា ដែល​ខុស​ទៅនឹង​កិច្ចព្រមព្រៀង​អាស៊ាន GMS មិន​តម្រូវ​ឲ្យ​មាន​បង់ប្រាក់​បែបនេះ​នោះទេ ដោយ​ក្នុង ២០​ហ្វី​ត ទូរ​កុងតឺន័រ ថ្លៃ​រហូតដល់ ១០០​ដុល្លារ​។ បញ្ហា​ទី​ពីរ គឺ​ទំនិញ​ដែល​ដឹក​ញ្ជូ​ន​ពី​ប្រទេស​ផ្សេងៗ​មកកាន់​កម្ពុជា ឆ្លងកាត់​ប្រទេស​វៀតណាម ត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើការ​ត្រួតពិនិត្យ ដែល​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ត្រូវ​ពន្យា​ពេល​រយៈពេល​យូរ និង​ត្រូវការ​បង់ថ្លៃ​ស្តុក​ទំនិញ រួមជាមួយ​សេវា​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ការចំណាយ​ថ្លៃដើម​កាន់តែ​កើនឡើង​ខ្ពស់​។

​លោក​ឧកញ៉ា បាន​បន្តថា ជាទូទៅ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​បែប​អន្តរជាតិ (Transit) គឺ​គេ​មិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ​នោះទេ ហើយក៏​មិនចាំបាច់​មានការ​ត្រួតពិនិត្យ​រូបវ័ន្ត​អ្វី​នោះដែរ ប៉ុន្តែ​ភាគី​វៀតណាម​បាន​អះអាងថា ការយក​កម្រៃ​លើ​ទំនិញ​របស់​កម្ពុជា​នេះ គឺ​ទៅលើ​ថ្លៃ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។ ដូច្នេះ​កត្តា​ទាំងពីរ​នេះ បានធ្វើ​ឲ្យ​ការចំណាយ​ថ្លៃដើម​កើនឡើង​ខ្ពស់ និង​ការបញ្ជូន​ទំនិញ​ទៅ​គោលដៅ​មាន​ភាពយឺតយ៉ាវ​ផងដែរ​។

​ទោះជា​បានដាក់​សំណើរ​ក៏​ដៅ​យ​ក៏​លោក​ឧកញ៉ា បាន​លើកឡើងថា បញ្ហា​ទាំងនេះ គឺ​ត្រូវការ​ដោះស្រាយ​ក្នុង​កម្រិត​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ប៉ុន្តែ​ការស្នើ​របស់​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ទៅកាន់​វិស័យ​ឯកជន​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​វៀតណាម​នេះ ក្នុង​គោលបំណង​ឲ្យ​ពួកគេ​នាំយក​បញ្ហា​ទាំងនេះ​ទៅប្រាប់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ជួយ​សម្របសម្រួល និង​ធ្វើការ​ដោះស្រាយ​។ កន្លងមក​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏​ធ្លាប់​បានស្នើ​ឲ្យ​ភាគី​វៀតណាម​ធ្វើការ​ស​ម្រ​សម្រួល​ក្នុងការ​បញ្ជូន​ទំនិញ​របស់​កម្ពុជា ទៅកាន់​ប្រ​ទស​គោលដៅ ឬ​ប្រទេស​ទី​៣ ដោយ​មិនចាំបាច់​បង់ប្រាក់ និង​ការបញ្ជូន​ទំនិញ​មក​កម្ពុជា ឆ្លងកាត់​វៀតណាម ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ក៏ដូចជា​លឿន​ជាង​មុន​ផងដែរ ប៉ុន្តែ​រហូតមកដល់​នឹង​ពេលនេះ​មិនទាន់​ឃើញ​ចេញ​លទ្ធផល​នៅឡើយ​។​ដោយសារ​បញ្ហា​បែន​នេះហើយ​បានជា​កន្លងមក​ថ្មីៗ​នេះ​រដ្ឋមន្ត្រីក្រសួង​សា​ធារ​ធណៈ​ការ​កម្ពុជា​លោក​ស៊ុន​ច​ន្ទ័​ថុល​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ផែន​ការជីក​ព្រែក​ចេញពី​ទន្លេរ​បាសាក​កម្ពុជា​ទៅ​សមុទ្ទ​កែប​កំពត​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ​៕a good vn1