» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11561 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701732 នាក់

មន្ត្រី​បរិស្ថាន​នៅ​ព្រៃ​ឡង់​ម្នាក់​ត្រូវ​ឧក្រឹដ្ឋជន​ព្រៃឈើ​កាប់​៥​ផ្គាក់​

 

​ខេត្តកំពង់ធំ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន ឈ្មោះ ចក់ សុជាតិ អាយុ ៣០ ឆ្នាំ ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំនួន​០៥​កាំបិតផ្គាក់ ត្រូវចំ​ក្បាល កញ្ចឹងក និង​កដៃ បង្កឱ្យមាន​របួសធ្ងន់​ធ្ង​រ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០១៩ នេះ​វេលា​ម៉ោង ១០​និង ៤០ នាទី​នៅ​តំបន់​ផ្លូវ​ស ភូមិសាស្ត្រ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​a envira1 
​

លោក នេត្រ ភ​ក្រ័​ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០១៩ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន​ចំនួន​០៥​នាក់​បាន​ចុះ​ល្បាត​នៅ​តំបន់​​អូរ​ដើមថ្កូវ ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រយា ស្រុក​ស​ន្ធុ​ក ខេត្តកំពង់ធំ បាន​ជួបប្រទះ​ជនល្មើស​ចំនួន​០២​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ ពេលនោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដេញចាប់​ជនល្មើស តែ​បាន​ទាក់​ជើង​ដួល​ហើយ​ត្រូវ​ជនល្មើស​តដៃ ដោយបាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ ត្រូវ​ចំនួន ០៥​កាំបិតផ្គាក់ ត្រូវចំ​ក្បាល កញ្ចឹងក​និង​កដៃ បណ្តាលអោយ​រងរបួស​ធ្ងន់​។ ចំណែក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ៤ នាក់​ផ្សេងទៀត​មិនមាន​រងរបួស​អ្វី​ឡើយ​។ ចំណែក​ជនល្មើស​បានរ​ត់​គេច ខ្លួន​បាត់​។​

​វា​ដូច​ករណី​ជនល្មើស​បាញ់​កូនចៅ​នៅ​មណ្ឌល​គី​រី​ចឹ​ង​ដែរ​លោក​រដ្ឋលេខាធិការ​បានត្រឹមតែ​ឱ្យដឹងថា មន្ត្រី​សមត្ថកិច្ច​បាននិងកំពុង​ស៊ើបអង្កេត ធ្វើ​កំណត់ហេតុ និង​ដាក់ពាក្យ​បញ្ជូន​រឿង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទាទោស​។​

​លោក ចក់ សុជាតិ គឺជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទី​២ ដែល​ត្រូវបាន​រងរបួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធានធម្មជាតិ ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​។ កាលពី​ចុងខែ​មករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យាន​ម្នាក់​ឈ្មោះ ចេង ចាន់​ធី ត្រូវបាន​ក្រុម​ព្រានព្រៃ​ប្រកបដោយ​កាំភ្លើង​បាញ់ប្រហារ​មកលើ ធ្វើឱ្យ​របួស ចំ​ភ្លៅ អំឡុងពេល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ស​ត្វ​ព្រៃ​ក្នុង​ភូម​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង ខេត្តមណ្ឌលគិរី​។តែសមត្តកិច្ចរកមុខមិនឃើញឡើយ។

លោក នេត្រ ភក្ត្រា បាន​ប្រាប់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២២១​នាក់​ដែល​កំពុងតែ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​ជិត ៦០ ដែលមាន​ទំហំ​ប្រមាណ ៧,៥​លាន​ហិកតា​។ a envira a envira2 a envire kill1 
​