» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6857 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666767 នាក់

សម្តេច​តេ​ជោ​៖​អ្នកធាក់ស៊ីក្លូ​ទាំងអស់​ទៅ​ពេទ្យ​អត់​គិតលុយ​បើ​ទារលុយ​រាយការណ៍​!

 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ បាន​អះអាង​ជាថ្មី​ទៀតថា អ្នកធាក់ស៊ីក្លូ​នៅ​កម្ពុជា​ទាំងអស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ឥតគិតថ្លៃ ហើយ​ប្រសិនបើ​មាន​ករណី យកលុយ​ត្រូវ​រាយការណ៍ មក​ភាគី​ពាក់ព័ន្ធ​។​a hun cyclose 

​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ​បងប្អូន អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ជាង ៣២០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្ដេច​មានប្រសាសន៍ថា “​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ត្រូវ​ផ្ដល់​សេវា​ដោយ​ឥតគិតថ្លៃ​។ ប្រសិនបើ​មានការ​ទាមទារ ប្រាក់​ណាមួយ​ពី​មន្ទីរពេទ្យ​របស់​រដ្ឋ សូម​ផ្ដល់នូវ​ព័ត៌មាន​នេះ សម្រាប់​មូលនិធិ ដើម្បី​មូលនិធិ និយាយ​ទៅកាន់​ក្រសួងសុខាភិបាល​” ។​សម្តេច​នាយករដ្ឋមន្ដ្រី ក៏​បញ្ជា​អភិបាល​រាជធានី​ភ្នំពេញ ចុះ​តាមដាន​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ចំពោះ​អ្នកធាក់ស៊ីក្លូ មក​ទទួល​សេវា​ពិនិត្យ ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ស្ថានភាព​អ្នកធាក់ស៊ីក្លូ បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ជាង​មុន​៖ “​ស្ថានភាព​ស៊ីក្លូ​បច្ចុប្បន្ន​ល្អ​ជាង​មុន ដែល​បង្ក​សុវត្ថិភាព​ដល់​អ្នកជិះ​ផងដែរ​។ ជាពិសេស​ក្នុង​១​ថ្ងៃ​ទទួល​៧​ពាន់​រៀល​ពី​សមាគម​។ អ្នកធាក់ស៊ីក្លូ​មាន​ដើមទុន​ក្នុង​ដៃ​។ ថ្លៃ​ជួល​២​ពាន់ និង​ថ្លៃ​ម្ហូប​៥​ពាន់​។ អ្នកធាក់ស៊ីក្លូ​មាន​ដើមទុន ស្រាប់ ទោះបីជា​មិន​ដឹក​ភ្ញៀវ​ក៏​នៅតែមាន​ប្រាក់​ជាប់​ជាប្រចាំ​” ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា មូលនិធិ​ស៊ីក្លូ​នេះ គឺ​មិន​គ្រាន់តែ​ឧបត្ថម្ភ​មួយថ្ងៃ ៧,០០០ រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មូលនិធិ​នេះ​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​នៅពេល​ទទួលមរណៈភាព​គឺ​បានទទួល​ប្រមាណ ១,០៥០,០០០ រៀល​ទៀតផង​។​បន្ថែម​ពីលើ​នេះ​ទៀត សម្តេច​ថា មូលនិធិ​នេះ នឹង​បន្ត​ទទួល​ប្រាក់ឧបត្ថម្ភ​រហូត​ទៅដល់​ពេល​ស្លាប់​។ ដរាបណា​បើ​សម្តេច​បន្តធ្វើ​នាយករដ្ឋមន្ត្រី​សមាគម​នេះ នឹងមិន​បាត់បង់​នោះទេ​។​

​សូមបញ្ជាក់ថា ក្រុម​អ្នកធាក់ស៊ីក្លូ​មកជួបជុំ​ជាមួយ​សម្តេច គឺ​បានទទួល​ប្រាក់​២០​ម៉ឺន​រៀល និង​សំភារៈ​មួយចំនួនទៀត​។​
​សូម​រំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បង្កើត «​មូលនិធិ​ត្រីចក្រយាន​» ឬ​ហៅ​កាត់​ថា «​មូលនិធិ​ស៊ីក្លូ​» កាលពីដើមឆ្នាំ ២០១៨ ដែល សម្តេច​តេ​ជោ​ផ្ទាល់​និង​ក្រុមគ្រួសារ​បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ ១៤​ម៉ឺន​ដុល្លារ​ទៅក្នុង​មូលនិធិ ហើយ​សម្តេច​ធ្វើ​អំណោយ​ថវិកា ២​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ​ដល់​មូលនិធិ​ថែម​ទៀតផង​។​

​មូលនិធិ​ស៊ីក្លូ បានផ្តល់​ថវិកា​ឧបត្ថម្ភ​ប្រមាណ ៧,០០០​រៀល ក្នុង​មួយថ្ងៃ (៥,០០០ រៀល​សម្រាប់​អាហារ និង​២,០០០​រៀល សម្រាប់​ជួល​ស៊ីក្លូ​) ឬ​ស្មើនឹង ២១​ម៉ឺន​រៀល​ក្នុង​មួយខែ ដល់​អ្នកធាក់ស៊ីក្លូ​។ ប្រាក់ឧបត្ថម្ភ​នេះ បើក​ជូន​ជា​រៀងរាល់ ១០​ថ្ងៃ​ម្តង តាម​ប្រព័ន្ធ​វី​ង (Wing)​។ តាមរយៈ​មូលនិធិ គឺ​ជួយ​ដោះស្រាយ​ភាពលំបាក​មួយចំនួនធំ​របស់​បងប្អូន​ប្រកបរ​បរធាក់​ស៊ីក្លូ និង​ជួយ​ឲ្យ​លុយកាក់​ដែល​ពួកគាត់​រកបាន​ពីរ​បរធាក់​ស៊ីក្លូ​បាន​នៅសល់​សម្រាប់​បន្ថែម​លើ​ការចំណាយ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​អោយ​កាន់តែ​ប្រសើរឡើង​។
​

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​បន្ត​ធ្វើជា នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​១០ ឆ្នាំ​ទៀត ដើម្បី​រួមសុខ​រួមទុក្ខ ជាមួយ​បងប្អូន​កូនក្មួយ​ធាក់​ស៊ីក្លូ មូលនិធិ​ស៊ីក្លូ​។​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឧបត្ថម​ដល់​បងប្អូន​អ្នកធាក់ស៊ីក្លូ ចំនួន ៣២០​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន អាវ​ភ្លៀង ១, មុង ១, មី​១​កេះ​, អង្ករ ៣០​គីឡូក្រាម និង​ថវិការ​២០​ម៉ឺន​រៀល ព្រមទាំង​ថវិកា ៥​ម៉ឺន​រៀល​ទៀត សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​a hun cyclos1 a hun cyclos2 

 

​